លោកអ៊ុំ សំនៀង ចាយទុនត្រឹម ៣ពាន់ដុល្លារចាប់របរកៅឡាក់ ត្រឹមតែ ១ឆ្នាំអាចបើកក្រុមហ៊ុនកៅឡាក់ធំ១នៅភ្នំពេញ
ធី ស្រីល័ក្ខFEBRUARY 2 20231.1 K views

លោក អ៊ុំ សំនៀង បច្ចុប្បន្នគឺជាស្ថាបនិក និង មានការចូលរួមពី​អ្នកឧញ៉ាវេជ្ជបណ្ខិត គួច ម៉េងលី ជាសហស្ថាបនិករបស់ក្រុមហ៊ុនធីធី កៅឡាក់ជប៉ុន ដែលលោក អ៊ុំ សំនៀងបានចាយទុនត្រឹមតែ ៣ពាន់ដុល្លារប៉ុណ្ណោះក្នុងការចាប់របរកៅឡាក់នេះ ប៉ុន្តែកៅឡាក់ដែលលោកបានធ្វើគឺជាកៅឡាក់ដែលមានគុណភាពល្អ ហើយក៏ជាកៅឡាក់ដែលមានរសជាតិប្លែកពីគេបានធ្វើឱ្យអតិថិជនគាំទ្រលោកយ៉ាងខ្លាំងរហូតអាចបើកក្រុមហ៊ុនចែកចាយកៅឡាក់ធំ១នៅភ្នំពេញ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកអ៊ុំ សំនៀង ដែលជាស្ថាបនិករបស់ក្រុមហ៊ុនធីធី កៅឡាក់ជប៉ុន បាននិយាយថា របរមួយនេះគឺលោកទើបតែបានចាប់ផ្តើមក្នុងឆ្នាំ ២០២0ក្នុងពេលសកលលោកកំពុងមានវិបត្តិកូវីត១៩ ដោយទុនដំបូងដែលលោកបានចាប់ផ្តើមគឺ៣ពាន់ដុល្លារ ហើយចំពោះមូលហេតុដែលលោកបានចាប់ផ្តើមរបរមួយនេះដោយសារនៅដើមឆ្នាំ ២០១៩ លោកបានទៅលេងប្រទេសថៃ ហើយពេលនេះលោកបានឃើញថាប្រទេសគេពិតជាពេញនិយមនិងចូលចិត្តកៅឡាក់នេះណាស់ព្រោះតែវាមានអត្ថប្រយោជន៍ជួយដល់សុខភាព។

២០

ក្រោយពីត្រឡប់ពីប្រទេសថៃវិញ លោកក៏បានឃើញថានៅប្រទេសកម្ពុជាគឺចាប់ផ្តើមមានមនុស្សលក់កៅឡាក់នេះហើយ ប៉ុន្តែក៏មានអ្នកលក់មួយចំនួនតូចនៅពេលដែលគាត់លក់កៅឡាក់សល់ហើយ គាត់បែរជាយកទៅលីងហើយលក់ថ្មីម្តងទៀត ដូច្នេះលោកពិតជាពិបាកក្នុងការរកកៅឡាក់ថ្មីៗដើម្បីទិញយកមកញាំនិងទិញជូនអ្នកម្តាយខ្លាំងណាស់។

ស្ថាបនិករបស់ក្រុមហ៊ុនធីធី កៅឡាក់ជប៉ុន បានបន្តថា ព្រោះតែពិបាករកទិញបែបនេះហើយទើបលោកចាប់ផ្តើមចង់នាំកៅឡាក់មកលក់ខ្លួនឯងដើម្បីឱ្យប្រជាជនខ្មែរបានភ្លក់របស់ថ្មីៗជាដើម ដូចនេះទើបនៅ ក្នុងខែមីនា ឆ្នាំ២០២0 លោកបានសម្រេចចិត្តយកទុន ៣ពាន់ដុល្លារដើម្បីបង្កើតមុខរបរកៅឡាក់នេះ ដោយរបរនេះពីដំបូងលោកគ្រាន់តែជួលទីតាំងដាក់តូបលក់មួយនៅទល់មុខផ្សារអូរឬស្សី ជាប់អាហារដ្ឋានអូរឬស្សីប៉ុណ្ណោះ ប៉ុន្តែត្រឹមតែរយះពេលមួយឆ្នាំ ក្នុងខែមីនា ឆ្នាំ២០២១ លោកអាចពង្រីកបើកបានជាក្រុមហ៊ុនចែកចាយកៅឡាក់ធំ១នៅភ្នំពេញ។

១៧

លោកសំនៀង បានបន្ថែមថា របរកៅឡាក់នេះពីដំបូងឡើយគឺលោកជួបផលលំបាកច្រើន ព្រោះកាលរកស៊ីដំបូងៗប្រជាជនយើងមិនសូវពេញនិយមពិសារកៅឡាក់នេះទេ ចឹងមានន័យថាទីផ្សារកៅឡាក់គឺតូចខ្លាំងមែនទែន ប៉ុន្តែអ្វីដែលធ្វើឱ្យកៅឡាក់របស់លោកនៅមានតែទីផ្សារហើយនឹងលក់ដាច់ខ្លាំងគឺដោយសារតែលោកជាមនុស្សម្នាក់ដែលលក់ឱ្យអតិថិជនក្នុងភាពស្មោះត្រង់ ពោលគឺតាំងពីជំហ៊ានដំបូងដែលលោកបានចាប់របរកៅឡាក់នេះ គឺលោកនាំតែកៅឡាក់ដែលមានគុណភាពល្អមកប៉ុណ្ណោះ ចំណែកឯការលក់ទៅឱ្យអតិថិជនវិញគឺលោកមានក្រុមការងារលីងថ្មីៗឱ្យអតិថិជនតែម្តង ពោលគឺមានន័យថាគ្រាប់កៅឡាក់របស់លោកលីងមួយថ្ងៃសម្រាប់លក់មួយថ្ងៃប៉ុណ្ណោះ ចំណែកការលីងគ្រាប់កៅឡាក់វិញគឺលោកមានបច្ចេកទេសសម្រិតសម្រាងបានយ៉ាងត្រឹមត្រូវបំផុតធានាថាអតិថិជនដែលបានទិញយកទៅភ្លក់ហើយគឺមិនខកបំណងទេ។

ម្ចាស់ក្រុមហ៊ុនធីធី កៅឡាក់ជប៉ុន បានសង្កត់ធ្ងន់ថា នៅពេលបើកភ្លាមៗលក់មិនសូវដាច់ឡើយគឺក្នុងមួយថ្ងៃលក់បានត្រឹមតែពីបីគីឡូប៉ុណ្ណោះ ប៉ុន្តែដោយសារតែការរកស៊ីដោយភាពស្មោះត្រង់ព្រមទាំងកៅឡាក់មានគុណភាពល្អពេលនេះលោកអាចលក់កៅឡាក់បានរហូតដល់ទៅមួយថ្ងៃ១២០គីឡូ មិនតែប៉ុណ្ណោះ លោកអាចផ្លាស់ប្តូរពីការជួលទីតាំងគេបើកតូបលក់ រហូតអាចបើកជាក្រុមហ៊ុនចែកចាយកៅឡាក់ធំ១នៅភ្នំពេញ។

១៥

លោក អ៊ុំ សំនៀង ដែលជាស្ថាបនិកក្រុមហ៊ុនធីធី កៅឡាក់ជប៉ុន បានបញ្ជាក់ថា បច្ចុប្បន្នលោកមានទីតាំងលក់កៅឡាក់ដល់ទៅ ៧ទីតាំងហើយ ដោយទីតាំងទី១ ផ្សារអូឬស្សី (ជាប់អាហារដ្ឋានអូរឬស្សី) ទីតាំងទី២នៅ ផ្សារថ្មី ទីតាំងទី៣ នៅផ្សារជីបម៉ង់នរោលម៉ល ទីតាំងទី៤នៅផ្លូវ៥១ ទីតាំងទី៥ ផ្សារអំឡាំពិក(ច្រកទី៦) ទីតាំងទី៦ នៅជ្រោយចង្វារនឹងទីតាំងទី៧ ផ្សារទំនើបជីបម៉ង ៥៩៨។ លើសពីនេះទៅទៀត ក្រុមហ៊ុនលោកក៏កំពុងតែមានលក់ហ្រ្វេនឆាយដែរ ដូច្នេះសម្រាប់អ្នកដែលមានទីតាំង ឬដីនៅទំនេរមុខផ្ទះហើយចង់មានមុខរបរផ្ទាល់ខ្លួនអាចពិចារណាក្នុងការទិញហ្រ្វេនឆាយពីក្រុមហ៊ុនធីធី កៅឡាក់ជប៉ុនបាន ដោយចំណាយដើមទុនតិច និងទទួលបានប្រាក់ចំនេញលឿនត្រលប់មកវិញ។ ប្រសិនជាចង់បានព័ត៌មានលំអិត អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 092 745 757 ឬឆាតទៅកាន់ហ្វេសប៊ុកផេក៖ TT Japanese Chestnut - ធីធី កៅឡាក់ជប៉ុន

១៦១៤

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia