នេះគឺជារឿងដ៏ល្អខ្លាំងមែនទែន ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី “តស់ ចូលរួមសកម្មភាពដើម្បី អេស ឌី ជី” គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ជាលើកទី៣ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

ចំពោះកិច្ចសហការនេះ គឺមានគោលបំណងបង្កើនមិត្តភាពរវាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថាប័នអប់រំ ក្រុមហ៊ុនដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់អ៊ីអន។ ជាពិសេស សម្រាប់ការបង្កើតវេទិកាមួយសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍ ដើម្បីចូលរួមសកម្មភាពដែលរួមចំណែកដល់ការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅពេលអនាគត។

អ្វីដែលកាន់ពិសេសនោះ នៅកម្មវិធីនេះក៏មានការចែករំលែកនៅមាតិកាសំខាន់ៗដូចជា៖
- បរិយាបន្នសម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកន្លែងធ្វើការ
- ការអប់រំសម្រាប់អនាគត៖ ជំនាញសំខាន់ៗ
- សម្លៀកបំពាក់សម្រាប់អនាគត៖ តើស្ទីលសម្លៀកបំពាក់អាចមានចីរភាពទេ?
- វេទិកាស្តីអំពីអេស ឌី ជីការសម្តែងសិល្បៈ ស្តង់ពិព័រណ៍ និងកម្មវិធីកម្សាន្តផ្សេងៗទៀត...

អ្វីដែលកាន់តែពិសេសនោះ នៅក្នុងកម្មវិធី “តស់ចូលរួមសកម្មភាពដើម្បី អេស ឌី ជី” ក៏មានការចែកដូងក្រអូបខ្មែរដោយឥតគិតថ្លៃ និងចូលរួមទស្សនាការសម្តែងរបាំ និងវប្បធម៌ប្រពៃណីខ្មែរ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ផងដែរ។




គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលទំនេរសៅរ៍ អាទិត្យ តែមិនដឹងទៅណា បងប្អូនអាចទៅចូលរួមកម្មវិធីមួយនេះបាន ដែលប្រព្រឹត្តិឡើងចំនួន៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោង ៩ព្រឹក – ៩យប់) ទីតាំង៖ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ បរិវេណ ICON PLAZA (ជាន់ផ្ទាល់ដី ច្រកទី 4B) ៕



