កំពុងប្រើមួយណាដែរ? ធនាគារធំៗ ៣ នេះមានអ្នកប្រើច្រើនជាងគេបំផុតនៅកម្ពុជា
Kan DaraNOVEMBER 10 20251.6 K views

ក្នុងសម័យកាលជឿនលឿន ប្រជាជនកម្ពុជា​បានផ្លាស់ប្តូរទិសដៅប្រើប្រាស់សេវាហិរញ្ញវត្ថុពីបែបប្រពៃណីទៅឌីជីថលបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់កម្មវិធី Mobile Banking។ ខាងក្រោមនេះ គឺជាធនាគារកំពូលៗទាំង ៣ ដែលកំពុងពេញនិយមខ្លាំង និងមានអតិថិជនច្រើនបំផុតនៅកម្ពុជា៖

 

១/. ACLEDA Bank Plc. ជាធនាគារចាស់វស្សាមួយនៅកម្ពុជា និងមានប្រជាជនជាច្រើនជឿទុកចិត្ត។ គិតត្រឹមដំណាច់ត្រីមាសទី ២ ឆ្នាំ ២០២៥ ធនាគារអេស៊ីលីដាបានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុរឹងមាំជាមួយ ទ្រព្យសម្បត្តិសរុប ១១,៥៥ ពាន់លានដុល្លារ, ប្រាក់បញ្ញើសរុបចំនួន ៨,៩៨ ពាន់លានដុល្លារអាមេរិក និងមូលដ្ឋានអតិថិជនជាង ៥.៩៦ លាននាក់។ មិនតែប៉ុណ្ណោះ ធនាគារ អេស៊ីលីដា ជាធនាគារកម្ពុជាតែមួយគត់ដែលត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់ ធនាគារពិភពលោក ១០០០ កំពូលឆ្នាំ ២០២៥ដោយទស្សនាវដ្តី The Banker

 

ក្នុងនោះ ធនាគារ អេស៊ីលីដា មានផ្តល់សេវាកម្មជាច្រើនប្រភេទដូចជា ​សេវា​ឥណទាន និង​សេវា​បញ្ញើ​សន្សំ ​សេវា​ប័ណ្ណ សេវាឌីជីថល សេវា​ផ្ទេរ​ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ចាត់ចែង​សាច់ប្រាក់​ជា​ច្រើន​មុខ​ទៀត។ ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមចូលទៅកាន់ហ្វេសបុកផេក ACLEDA Bank Plc. ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣។

 

Screenshot 2025 11 10 at 3.01.58 in the Afternoon

 

២/. ABA Bank Plc. គឺជាធនាគារដែលពេញនិយមបំផុតមួយនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹម ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ និងទើបទទួលបានវិញ្ញាបនបត្រជាធនាគារល្អបំផុតក្នុងឆ្នាំ ២០២៥ ពី Global Finance

 

ធនាគារនេះមាន ១០១ សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៥,១ លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ សម្រាប់ព័ត៌មានលម្អិតសូមចូរទៅកាន់ហ្វេសបុកផេក ABA Bank ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៨០០ ២០៣ ២០៣។

 

Screenshot 2025 11 10 at 3.02.44 in the Afternoon

 

៣/. Wing Bank  យោងតាមទិន្នន័យចុងក្រោយបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ចំនួនអតិថិជនរបស់ធនាគារ Wing បានកើនឡើង ២៣% ដល់ ៨.៩ លាននាក់ និងឈានមុខគេក្នុងវិស័យ Mobile Banking រួមទាំងសេវាហិរញ្ញវត្ថុឌីជីថល។ ។ ក្នុងនោះ ការអភិវឌ្ឍន៍ប្រចាំឆ្នាំ ២០២៤ បង្ហាញថា ប្រាក់បញ្ញើបានកើន ៦២% ខណៈចំណូលកើន ៧៣%។

 

ធនាគារឯកទេសវីង ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ក្រោមឈ្មោះ ធនាគារ វីង (ខេមបូឌា) ម.ក។ ជាមួយនឹងអាជ្ញាប័ណ្ណនេះ វីងបានផ្តល់សិទ្ធិផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់ទូលំទូលាយដូចជា៖ សេវាប្រាក់កម្ចី និង ទទួលប្រាក់សន្សំ។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ សម្រាប់ព័ត៌មានលម្អិតសូមចូរទៅកាន់ហ្វេសបុកផេក Wing Bank ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩៕

 

Screenshot 2025 11 10 at 3.03.44 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia