សាកលវិទ្យាល័យ Ton Duc Thang របស់ប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាសម្រាប់ការសិក្សា២០២២-២០២៤ សរុបជិត ២០០ កន្លែង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ការផ្ដល់ជូនអាហារូបករណ៍នៃសាកលវិទ្យាល័យខាងលើនេះមានចំនួន ៣ ប្រភេទដូចខាងក្រោម៖
១. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បង្រៀនជាភាសាវៀតណាម រួមមាន៖ អាហារូបករណ៍ពេញលេញចំនួន ៧៥ កន្លែង និងអាហារូបករណ៍មិនពេញលេញចំនួន ១០ កន្លែង។
២. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បង្រៀនជាភាសាអង់គ្លេសមាន៖ អាហារូបករណ៍ពេញលេញចំនួន ២០ កន្លែង និងអាហារូបករណ៍មិនពេញលេញចំនួន ១០ កន្លែង។
៣. អាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាម៖ អាហារូបករណ៍ពេញលេញចំនួន ៥០ កន្លែងផងដែរ។
សូមជម្រាបផងដែរថា សម្រាប់ការចូលរៀនក្នុងឆ្នាំសិក្សា ២០២៣ បេក្ខជន ត្រូវចុះឈ្មោះឲ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនក្នុងឆ្នាំសិក្សាឆ្នាំ២០២៤។ ចំពោះការដាក់ពាក្យអាចចូលតាមLinkមួយនេះ៖ https://admission.tdtu.edu.vn/undergraduate/application-form-and-documents?fbclid=IwAR1-Lvr0seDXcPgb2aCYDa9LpriSTOL39BW265LpEF7cAG0Nq8ZhR-0yFKI


