ឱកាសធ្វើការងាររដ្ឋ មកដល់ហើយ! ក្រសួងធំៗ ៣ ប្រកាសរើសអ្នកដែលចង់ចូលបម្រើការងាររាជការជាច្រើននាក់
ធី ស្រីល័ក្ខDECEMBER 6 202222.9 K views

ឱកាសល្អបានមកដល់ហើយ សម្រាប់អ្នកដែលមានបំណងប៉ងប្រាថ្នាចង់ចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ ដោយសារតែពលនេះក្រសួងធំៗ៣ បានប្រកាសជ្រើសរើសអ្នកចង់ចូលធ្វើការរដ្ឋជាច្រើនអ្នក។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយដ្ឋានពន្ធដារបានឱ្យដឹងថា អគ្គនាយដ្ឋានពន្ធដារ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៥៤ នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការគាំទ្រដល់ការងារចំបញ្ជីពន្ធដារ និងជំរុញការចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅតាមបណ្តាសាខាពន្ធដារខេត្ត ខណ្ឌ នៃអគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

១.សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនដែលបានបញ្ចប់ការសិក្សាជាស្ថាពរថ្នាក់បរិញ្ញាបត្រឡើងទៅ
  • មានអាយុមិនលើសពី ៣៥ឆ្នាំ
  • មានសមត្ថភាពអាចប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័របាន
  • មានសមត្ថភាពសរសេរអក្សរខ្មែរបានត្រឹមត្រូវ និងច្បាស់លាស់
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសនិងភាសាចិនត្រូវបានលើកទឹកចិត្ត
  • មានទីលំនៅស្នាក់នៅអចិន្ត្រៃនៅតាមបណ្តាខេត្តរាជធានីដែលបានជ្រើសរើស ត្រូវបានលើកទឹកចិត្ត
  • មានចំណង់ចំណូលចិត្តក្នុងការចុះផ្តល់សេវាជូនអ្នកជាប់ពន្ធ ប្រកបដោយភាពទន់ភ្លន់និងការទទួលខុសត្រូវ
  • មានភាពស្មោះត្រង់ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការបំពេញការងារយ៉ាងមោះមុត។
A3a7bb4c Bc2b 4915 A10b 759e2d8cdc56
C2a3ad2f C16d 4429 Ac49 B6d884a33716

ជាមួយគ្នានោះដែរ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសសិស្ស និស្សិត ចំនួន ៦២០នាក់ ចូលបណ្តុះបណ្តាលនាយទាហាននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំសិក្សា ២០២៣ តទៅ។

ក្នុងនោះរួមមាន នាយទាសកម្មចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោកចំនួន ២៥០នាក់ និងនាយទាហានបន្តវេនចំនួន ១៧០នាក់ នៅវិទ្យាស្ថានទ័ពជើងគោកជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២៣នេះតទៅ។

អាស្រ័យហេតុនេះចំពោះបងប្អូនសិស្ស និស្សិត ដែលមានបំណងចូលបណ្តុះបណ្តាលនាយទាហានសកម្ម នាយទាហានបន្តវេន និងនាយទាហានជើងគោក អាចត្រៀមធ្វើការដាក់ពាក្យចូលវគ្គបណ្តុះបណ្តាលនេះបាន។

7b319a68 6315 4d75 A926 90e4ca68b0d2

0b580731 30ff 499c Ac20 871bf3da2cae

ចំណែក ក្រសួងរ៉ែ និងថាមពល បានធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅទីស្ដីការក្រសួងសម្រាប់ឆ្នាំ២០២៣​ ចំនួន ៩០ រូប ក្នុងមុខតំណែងជាជំនួយការអង្គភាព។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសរួមមាន៖

១.បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ

២.បេក្ខជនត្រូវមានចំណេះដឹងផ្នែករដ្ឋបាល សេដ្ឋកិច្ច គណនេយ្យ ហិរវត្ថុ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ និងជំនាញផ្សេងៗពាក់ព័ន្ធ នឹងវិស័យតរ៉ែ ថាមពល ឬប្រេងកាត។

សម្រាប់ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យស្នើសុំចូលបម្រើការងារ បេក្ខជនទាញគំរូពាក្យស្នើសុំចូលបម្រើការងាររយៈ QR Code នៅផ្នែកខាងក្រោមលិខិត ឬបេក្ខជនអាចមកដាក់ពាក្យនៅអាគារC​​ សាលប្រជុំបន្ទប់CO១ នៃទីស្ដីការក្រសួងរ៉ែ និងថាមពល ដែលមានទីតាំងស្ថិតនៅ មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

531190cb 6e4c 4c7a 961a 003ddd29b6b36452b193 Beca 445c Be18 86ce04caf304

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia