អាមេរិកដំឡើងការប្រាក់$កាន់តែខ្ពស់ តើអ្នកណាខ្លះចំណេញ ហើយអ្នកណាខ្លះខាតពីដំឡើងការប្រាក់នេះ?
Toeuy HongMARCH 24 2023698 views

 បើទោះជាប្រព័ន្ធធនាគារមានភាពរង្គោះរង្គើក៏ដោយក៏ធនាគារកណ្ដាលអាមេរិកនៅតែបន្តដំឡើងអត្រាការប្រាក់ដុល្លាររបស់ខ្លួនដើម្បីទាញទម្លាក់អតិផរណាដែលស្ថិតនៅអត្រា៦% ជាអត្រាមួយខ្ពស់ខណៈគោលដៅធនាគារកណ្ដាលអាមេរិកចង់ឲ្យអតិផរណានៅត្រឹម២%ប៉ុណ្ណោះ។

យ៉ាងណាមិញការដំឡើងការប្រាក់ដុល្លារកាន់តែថ្លៃដើម្បីទម្លាក់អត្រាអតិផរណានេះវាហាក់បីដូចជាអាវុធមុខ២ពោលគឺការដំឡើងការប្រាក់នេះធ្វើឲ្យអ្នកខ្លះចំណេញប៉ុន្ដអ្នកខ្លះទៀតត្រូវខាតបង់នេះបើយោងតាម Yahoo Finace។

អ្នកចំណេញពីការដំឡើងការប្រាក់ដុល្លារអាមេរិក

អ្នកដាក់ប្រាក់នៅធនាគារ

 ពេលអាមេរិកដំឡើងការប្រាក់ដុល្លារ អ្នកដែលចំណេញគឺអ្នកដាក់ប្រាក់សន្សំនៅធនាគារព្រោះ ការដំឡើងការប្រាក់នេះគឺដំឡើងទាំងការប្រាក់កម្ចីនិងការប្រាក់សន្សំ។ ដូច្នេះអ្នកដាក់លុយនៅធនាគារនឹងបានការប្រាក់កាន់តែខ្ពស់។ បើងាកមកកម្ពុជាយើងវិញយើងឃើញថាឆ្នាំ២០២៣នេះទាំងការប្រាក់សន្សំនិងការប្រាក់កម្ចីកាន់តែឡើងថ្លៃ ហើយនេះក៏ព្រោះតែឥទ្ធិពលនៃការដំឡើងការប្រាក់ដុល្លារអាមេរិក។

អ្នកខាតដោយសារការដំឡើងការប្រាក់ដុល្លារ

. អ្នកវិនិយោគហ៊ុន

 ដូចបានរៀបរាបើខាងលើរួចហើយថា ការដំឡើងការប្រាក់ដុល្លារគឺដំឡើងទាំងការប្រាក់សន្សំ ដូច្នេះពេលពេលការប្រាក់សន្សំនៅធនាគារកាន់តែខ្ពស់ចំពេលដែលស្ថានភាពសេដ្ឋកកិច្ចមិនច្បាស់លាស់ ទាំងប្រជាជនទូទៅនិងអ្នកវិនិយោគតែងតែជ្រើសរើសការវិនិយោគណាដែលគិតថាមានសុវត្ថិភាពជាង ដូច្នេះអ្នកវិនិយោគហ៊ុនមួយចំនួនចាប់ផ្ដើមលក់ហ៊ុនចេញហើយយកសាច់លុយទៅដាក់ធនាគារដែលអាចធ្វើឲ្យផ្សារហ៊ុនធ្លាក់ចុះហើយអ្នកវិនិយោគលើផ្សារហ៊ុននឹងកាន់តែខាតច្រើន។

. អ្នកខ្ចីលុយធនាគារ

 អ្នកដែលបានកម្ចីលុយធនាគារស្រាប់និងអ្នកដែលខ្ចីលុយធនាគារជាមួយនឹងអត្រាការប្រាក់ថេរ( fixed rate) មិនប៉ះពាល់ប៉ុន្មាននោះទេ ប៉ុន្ដែអ្នកដែលខ្ចីលុយធនាគារថ្មីឬមានបំណងខ្ចីលុយធនាគារ នោះពួកគាត់នឹងត្រូវបង់ការប្រាក់កម្ចីកាន់តែច្រើនដោយសារអាមេរិកដំឡើងការប្រាក់កម្ចី។ ត្រង់នេះមិនថាអ្នកខ្ចីលុយទិញផ្ទះ ខ្ចីលុយទិញឡានឬខ្ចីលុយធ្វើអ្វីផ្សេងៗនោះទេគឺអ្នកនឹងត្រូវបង់ការប្រាក់កាន់តែច្រើនដោយសារការប្រាក់ដុល្លារកាន់តែខ្ពស់។

ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម   https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia