មានលាភណាស់! ក្រុមហ៊ុនខ្នាតយក្ស១ របស់ថៃ គ្រោងទៅពង្រីកអាជីវកម្មបន្ថែមនៅលើទឹកដីវៀតណាម
ធី ស្រីល័ក្ខAPRIL 27 2023253 views

ពិតជាមានលាភសំណាងខ្លាំងមែនទែន ដែលថ្មីៗនេះក្រុមហ៊ុន SCG Packaging Plc (SCGP) ធំ១ របស់ថៃ កំពុងតែគ្រោងរកទិញភាគហ៊ុន70% របស់ក្រុមហ៊ុន Starprint Vietnam JSC (SPV) វៀតណាមក្នុងតម្លៃ ៤៤លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសនេះ។

យោងតាមការចុះផ្សាយដោយកាសែត Bangkok Post បានឱ្យដឹងថា ការទិញយកភាគហ៊ុននេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំនេះ ដោយនៅក្នុងនោះវានឹងជួយគាំទ្រទៅដល់ការលក់ផលិតផលរួមមានប្រអប់ក្រដាស ប្រអប់រឹង និងផលិតផលវេចខ្ចប់ប្រណីតមួយចំនួនទៀត។

លោក Wichan Jitpukdee ដែលជាប្រធានក្រុមហ៊ុន SCGP បាននិយាយថា "SCGP នឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងទីផ្សារ ហើយវៀតណាមគឺជាទីផ្សារដែលមានសក្តានុពលខ្ពស់ជាមួយនឹងការកើនឡើងនៃតម្រូវការផលិតផលវេចខ្ចប់" ។

17

ក្រុមហ៊ុន Starprint Vietnam JSC (SPV) គឺជាក្រុមហ៊ុនមួយដែលឈានមុខគេនៅប្រទេសវៀតណាមក្នុងការផលិតប្រអប់ក្រដាស់ ប្រអប់រឹង និងការវេចខ្ចប់ដ៏ប្រណិតនៅក្នុងប្រទេសវៀតណាម ជាមួយនឹងសមត្ថភាពបោះពុម្ពដែលមានគុណភាពប្លែកពីគេ។ ក្រុមហ៊ុនក៏មាន ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ និងក្រុមហ៊ុនល្បីៗជាច្រើនដែល ផ្តោតយ៉ាងខ្លាំងលើផលិតផលប្រើប្រាស់ដែលមានកំណើនខ្ពស់ និងឆាប់រហ័ស។

នៅក្នុងនោះក្រុមហ៊ុន Starprint Vietnam JSC (SPV) គឺមានរោងចក្រផលិតចំនួនពីរនៅតំបន់ឧស្សាហកម្មឡុងប៊ិញ (អាម៉ាតា) ដុងណៃ ភាគខាងត្បូងនៃប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតប្រអប់ក្រដាសចំនួន ១៦,៥០០ តោនក្នុងមួយឆ្នាំ និងប្រអប់រឹងចំនួន ៨លានក្នុងមួយឆ្នាំផងដែរ។

18

លោក Wichan បានបញ្ជាក់ថា ទីផ្សារវេចខ្ចប់ពិភពលោក រួមទាំងនៅក្នុងប្រទេសថៃ និងវៀតណាមនឹងបន្តកើនឡើង នៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញបន្តិចម្តងៗ។ ការទិញហ៊ុនរបស់ក្រុមហ៊ុន SPV ត្រូវបានគេរំពឹងថានឹងជួយ SCGP ក្នុងការតាមទាន់និន្នាការនេះ៕

16

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia