ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា បានបង្ហាញ រថយន្តនីសាន់ PATROL ស៊េរីថ្មី
Sreymom ChaDECEMBER 1 2025

ភ្នំពេញ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូននូវរថយន្តនីសាន់ Patrol ស៊េរីថ្មី ដែលជារថយន្ត SUVប្រណិតបំផុត មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការមកដល់ជាផ្លូវការលើកដំបូងនៃរថយន្ត SUV ខ្នាតធំដែលមានកេរ្តិ៍ឈ្មោះក្នុងប្រទេស ដោយកំណត់គោលដៅថ្មីសម្រាប់រថយន្តប្រភេទ SUV លំដាប់ខ្ពស់ក្នុងទីផ្សារកម្ពុជា។

Photo 2025 12 01 14 41 17


រថយន្តនីសាន់ Patrol បានក្លាយជានិមិត្តរូបមួយនៅក្នុងក្រុមហ៊ុននីសាន់សកល ដែលល្បីល្បាញដោយសារថាមពល កិត្យានុភាព និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ។ ការបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ក្នុងការបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់រថយន្ត SUV លំដាប់ថ្នាក់ខ្ពស់ ដោយផ្តល់ជូននូវរថយន្តដែលល្អប្រណិត ការច្នៃប្រឌិតដ៏អស្ចារ្យដែលរួមបញ្ចូលគ្នាជាមួយកេរតំណែលដ៏យូរលង់របស់នីសាន់។ 

Photo 2025 12 01 14 41 05


កេរតំណែលមួយត្រូវបានបង្កើតឡើងវិញ
ឥឡូវនេះនៅក្នុងជំនាន់ទី 7 របស់រថយន្តនីសាន់ Patrol  ស៊េរីថ្មីបានបង្ហាញពីការរំលឹកដល់កេរតំណែលជាង ៧០ ឆ្នាំដ៏គួរឱ្យទាក់ទាញ ដែលផ្តល់នូវការច្នៃប្រឌិតថ្មីដែលត្រៀមរួចជាស្រេចនាពេលអនាគត។ ជាមួយនឹងការរចនាដ៏ពិសេស ម៉ាស៊ីន V6 twin-turbo ថ្មីដ៏មានអានុភាពខ្លាំង ផ្នែកខាងក្នុងរចនាស្រស់ស្អាត និងបច្ចេកវិទ្យាទំនើបៗ រថយន្តនីសាន់ Patrol បន្តប្រពៃណីរបស់ខ្លួន ដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពប្រណីត និងសមត្ថភាពអស្ចារ្យ។

Photo 2025 12 01 14 41 00

វត្តមាន និងការរចនាខុសប្លែកពីគេ


 រយន្តនីសាន់ Patrol  ស៊េរីថ្មី បង្កប់នូវសោភ័ណភាពនៃការរចនាដ៏ប្រណិត ដែលបង្ហាញវត្តមានដ៏លេចធ្លោរបស់វានៅលើដងផ្លូវ ទាក់ទាញការចាប់អារម្មណ៌ខ្លាំងដែលភ្ជាប់មកនូវម៉ាកយីហោជាមួយនឹងចក្ខុវិស័យឆ្ពោះទៅអនាគត។
រចនាបថផ្នែកខាងក្រៅរបស់ រយន្តនីសាន់ Patrol  ស៊េរីថ្មី បង្កើនភាពខុសប្លែកពីគេ បង្ហាញពីរូបរាងដ៏អង់អាច ដែលឆ្លុះបញ្ចាំងពីសមត្ថភាពដ៏រឹងមាំរបស់វា។

Photo 2025 12 01 14 40 54


ការរចនាយ៉ាងល្អិតល្អន់ គ្រប់ទិដ្ឋភាពទាំងអស់នៃ រយន្តនីសាន់ Patrol  ស៊េរីថ្មី បង្ហាញពីភាពរឹងមាំ និងភាព
ធន់។ ប៉ាណាមុខរាងជាអក្សរ V បង្កប់ក្រឡាចត្រង្គ និងនិមត្តសញ្ញានីសាន់នៅចំកណ្តាល ដែលឥឡូវនេះកាន់តែធំទូលាយជាងមុន។ ចង្កៀងមុខរចនារាងអក្សរ C ពីរជាន់ដែលត្រូវបានកែលម្អនិងបំពាក់ដោយបច្ចេកវិទ្យា បង្កើន និងបន្ថយពន្លឺភ្លើងចង្កៀងមុខដោយស្វ័យប្រវត្តិ (ADB) ដើម្បីធានាបាននូវភាពមើលឃើញល្អបំផុតនិងមិនចាំងភ្នែកដល់អ្នកបើកបរដទៃដែលបើកក្នុងទិសដៅបញ្ជ្រាស់គ្នា។ ការបំពេញបន្ថែមនេះគឺជា facade ខាងក្រោយរបស់ 
រថយន្ត Patrol ដែលបន្ទរក្រឡាចត្រង្គខាងមុខជាមួយនឹងរបារពន្លឺពេញទទឹង។ 

Photo 2025 12 01 14 40 48


ជំហរដ៏រឹងមាំរបស់វាត្រូវបានបន្ថែមដោយយ៉ាន់ទំហំ 20 អ៊ីញ ដែលផ្តល់នូវកម្ពស់ខ្ពស់ដីងាយស្រួលសម្រាប់ការដំណើរផ្លូវឆ្ងាយ និងផ្លូវពិបាកៗ


កម្លាំងម៉ាស៊ីនខ្លាំង សន្សំសំចៃ
ចំនុចសំខាន់នៃរថយន្តនីសាន់ Patrol ស៊េរីថ្មីគឺម៉ាស៊ីន V6 twin-turbo ចំណុះ 3.5 លីត្រ ផលិតកម្លាំងបានកម្លាំង 425សេះ និងកម្លាំងរមួល 700Nm បំពាក់មកជាមួយប្រអប់លេខ 9 វគ្គអូតូ និង9 វគ្គដៃ។ នេះផ្តល់នូវថាមពលកើនឡើង 7% និងកម្លាំងរមួល 25% ប្រសើរជាងម៉ាស៊ីន V8 មុន ខណៈពេលដែលការបង្កើនប្រសិទ្ធភាពសន្សសំចៃសាំង។

 

Photo 2025 12 01 14 40 43

ប្រព័ន្ធបូមខ្យល់របស់វាក៏មានឥទ្ធិពលលើបច្ចេកវិទ្យា e-damper ដែលលៃតម្រូវការកំណត់ damper ដោយស្វ័យប្រវត្តិទៅតាមលក្ខខណ្ឌនៃការបើកបរ សម្រាប់ការបើកបរ ការគ្រប់គ្រងរថយន្តកាន់តែមានប្រសិទ្ធិភាព និងផាសុកភាព។ វាបានបំពាក់នូវប្រព័ន្ធបូមខ្យល់ដែលអាចលៃតម្រូវកម្ពស់រថយន្តឡើង ចុះទៅតាមស្ថានភាពផ្លូវដោយស្វ័យប្រវត្តិ។
អ្នកបើកបរអាចជ្រើសរើសពីរបៀបបើកបរផ្សេងៗគ្នាចំនួនប្រាំមួយដូចជា បើកបរស្តង់ដារ បើកបរលើខ្សាច់ បើកបរលើថ្ម បើកបរកាត់ភក់ បើកបរសន្សំសំចៃ(អេកូ) និងបើកបរល្បឿនលឿន (ស្ពត) ជាមួយនឹងប្រព័ន្ធកាពីតាស់ 4WD Transfer mode interlock ដំបូងរបស់នីសាន់ ដែលអនុញ្ញាតឲ្យអ្នកបើកបរគ្រប់គ្រងស្ថានភាពយ៉ាងរលូន ចាប់ពីផ្លូវក្នុងទីក្រុងភ្នំពេញ ដល់ផ្លូវដីរដាក់រដុប

Photo 2025 12 01 14 40 30

ផលិតដោយអ្នកជំនាញហត្ថកម្ម ផ្តល់នូវផាសុកភាព


នៅខាងក្នុងរថយន្តនីសាន់ Patrol ស៊េរីថ្មី ផ្តល់ជូននូវកាប៊ីនដ៏ធំទូលាយ ពិសេសជាមួយនឹងកៅអីស្បែក ដំបូលបើកប្រើប្រាស់កញ្ចក់  Panoramic  និងលក្ខណៈពិសេសទំនើបៗដូចជាអេក្រង់ Monolith ទំហំ 28.6 អ៊ីញ ដែលមានអេក្រង់ភ្លោះទំហំ 14.3 អ៊ីង ដែលផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយក្នុងការស្វែងរក ការកម្សាន្ត និងព័ត៌មានអំពីរថយន្ត។


វាត្រូវបានរចនាដោយហ្មត់ចត់ គិតគូរពីរចនាសម្ព័ន្ធកៅអីបីជួរ ផ្តល់កន្លែងទំនេរច្រើន ដើម្បីសម្រួលដល់អ្នកដំណើររហូតដល់ប្រាំបីនាក់ ដោយកៅអីនីមួយៗអាចលៃតម្រូវបានតាមចំណង់ចំណូលចិត្តបុគ្គល។ អ្នកដំណើរជួរទីពីរទទួលបានភាពរីករាយបន្ថែមទៀតជាមួយនឹងអេក្រង់កម្សាន្តទំហំ 12.8 អ៊ីញពីរ ដែលគាំទ្រការកម្សាន្តពេលធ្វើដំណើរ។

Photo 2025 12 01 14 40 00


រថយន្តនីសាន់ Patrol ស៊េរីថ្មី ក៏ផ្តល់ជូននូវបទពិសោធន៍សម្លេងដ៏ពិសេសជាមួយនឹងប្រព័ន្ធសម្លេងសឺរ៉ោន សោន ឧបករណ៌បំពង់សម្លេងម៉ាកKlipsch ចំនួន 12គ្រាប់ ដែលផ្តល់នូវសំឡេងដ៏អស្ចារ្យ និងរូបភាពភ្លឺច្បាស់ដែលរួមបញ្ចូលយ៉ាងរលូននូវផ្នែកខាងក្នុងនៃរថយន្តនីសាន់ Patrol ។ ការបំពេញបន្ថែមនូវភាពទំនើបនៃអារម្មណ៍នោះគឺ
បច្ចេកវិទ្យាចាប់កំដៅសីតុណ្ហភាពរបស់មនុស្ស (Biometric Cooling Technology) ដែលដំណើរការ ឧបករណ៏អ៊ីនហ្វ្រារ៉េដដែលភ្ជាប់មកជាមួយអាចដឹងពីសីតុណ្ហភាពរាងកាយរបស់អ្នកដំណើរខាងមុខ និងអ្នកដំណើរអង្គុយជួរទីពីរ ហើយនឹងកែតម្រូវការកំណត់លំហូរខ្យល់ដោយស្វ័យប្រវត្តិ ដើម្បីផ្តល់នូវបទពិសោធន៍នៃការត្រជាក់ដោយវិចារណញាណ។

Photo 2025 12 01 14 39 55


ជាមួយនឹងមុខងារផាសុកភាពឈានមុខគេ បច្ចេកវិទ្យាវិចារណញាណ និងការកែលម្អជាក់ស្តែងរបស់រថយន្ត Patrol ត្រូវបានរចនាឡើងសម្រាប់ទាំងការធ្វើដំណើរជាលក្ខណៈគ្រួសារ ប្រកបដោយភាពទំនើបស៊ីវិល័យ។


រថយន្តនីសាន់ Patrol ស៊េរីថ្មីមានបីពណ៌សម្រាប់ជ្រើសរើស:

ម៉ូឌែល    តម្លៃ (ដុល្លារអាមេរិក)
រថយន្តនីសាន់ Patrol ស៊េរីថ្មី    195,000
ចំពោះអតិថិជនដែលធ្វើការបញ្ជាទិញរថយន្តឥឡូវនេះនឹងទទួលបាន:
-    ទទួលបានសេវាត្រួតពិនិត្យយានយន្តទាំង ៣២ ចំនុចដោយឥតគិតថ្ងៃរយះពេលបីឆ្នាំ
-    Free premium car tinting 
-    ទទួលបានការបិទហ្វឺមរថយន្តដោយឥតគិតថ្លៃ
-    ទទួលបានកំរាលជើងមួយឈុត
-    ទទួលបានការចាក់សាំងមួយពេញ

រថយន្តនីសាន់ Patrol ស៊េរីថ្មីមាននៅសាខាទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភ្នំពេញ អតិថិជនអាចអញ្ជើញទៅទស្សនា និងអាចបញ្ជាទិញភ្លាមបាន។

Photo 2025 12 01 14 39 48

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា 
សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/ របស់យើងខ្ញុំ។

Photo 2025 12 01 14 39 41

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia