តោះទៅរៀនជប៉ុន! វិទ្យាស្ថាន១នៅភ្នំពេញបើកបង្រៀនជប៉ុនតាមអនឡាញ មិនយកលុយ១រៀល
ធី ស្រីល័ក្ខDECEMBER 7 2022832 views

ភាសាជប៉ុនជាភាសាមួយដែលល្អ ព្រោះក្រៅពីអាចជួយយើងមានទំនាក់ទំនងល្អជាមួយជនជាតិនេះ យើងក៏អាចប្រើការភាសានេះដើម្បីបង្កើតឱកាសតាមរយៈការដាក់អាហារូបករណ៍ទៅរៀននៅប្រទេសជប៉ុនផ្ទាល់ ឬក៏អាចស្វែងឱកាសការងារដែលមានប្រាក់ខែខ្ពស់ទាំងក្នុងនិងក្រៅប្រទេសបានថែមទៀត។

ដូច្នេះហើយ ដើម្បីចាប់ឱកាសទាំងអស់នេះ បងប្អូនអាចធ្វើការចុះឈ្មោះសិក្សានៅ វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន បានដោយមិនមានគិតប្រាក់សូម្បីតែមួយរៀលនិងអាចរៀនចេះដូចជនជាតិដើមដោយសិក្សាទៅលើ អក្សរហ៊ីរ៉ាហ្គាណា កាតាកាណា សន្ទនាខ្លីៗ ចម្រៀងជាដើម។សម្រាប់ថ្នាក់សិក្សាភាសាជប៉ុននេះដែរ គឺមានបង្រៀនតាមរយៈអនឡាញ ដូច្នេះសម្រាប់បងប្អូនដែលរស់នៅតាមបណ្តាលខេត្តក៏អាចរៀនបានដែរ។

សម្រាប់ម៉ោងសិក្សាវិញគឺមានពីរវេនសម្រាប់ឱ្យជ្រើសរើស មាន 1:30PM-3:00PM(ចន្ទ-សុក្រ)និងម៉ោង 5:30PM-7:00pM(ចន្ទ-សុក្រ) ដោយនឹងចាប់សិក្សានៅថ្ងៃទី៩ មករា-២៤ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខ 017-403-932 / 096-324-2511 / 097-228-7386 ឬក៏អាចចុះឈ្មោះតាមលីងខាងក្រោមនេះ  https://forms.gle/uB1Z6KkUsFTwRgfMA

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia