ត្រង់ភ្លឹងដាច់យៃ! សេដ្ឋីវ័យ៣៥​ឆ្នាំមា្នក់ បង្ហើបថាគាត់បានបំពានរឿងទាំង៦ ធ្វើឱ្យគាត់ក្លាយជាអ្នកមាន
Kan DaraFEBRUARY 3 2023596 views

មនុស្សស្មោះត្រង់និងមនុស្សចេះបត់បែន បើបែងចែកឱ្យដាច់ពីគ្នាបន្តិច ប្រភេទទាំងពីរនេះប្រហែលជាមានគំនិតនិងជោគវាសនាខុសគ្នា។ ជាក់ស្តែងដូចជាសេដ្ឋី Steve ដែលអាចចូលនិវត្តន៍នៅវ័យ៣៥ឆ្នាំ និងសល់ទ្រព្យក្បែរ១លានដុល្លារនោះ​ បានបង្ហើបប្រាប់ថាគាត់បានបំពានគំនិតសង្គមដែលហួសសម័យទាំង៦ ធ្វើឱ្យមនុស្សស្មោះត្រង់់ពេក មិនចេះបត់បែនមិនសូវសល់ទ្រព្យ តាមរយៈផ្នត់គំនិតនេះធ្វើឱ្យ គាត់អាចក្លាយជាអ្នកមានបាន ទោះគាត់មិនមែនកើតមកជាកូនអ្នកមាន៖

១.គិតពីខ្លួនឯងជាមុន

នេះមិនមែនភាពអាត្មានិយម នោះទេដែលយើងត្រូវផ្តល់ឱ្យខ្លួនឯងរីកចម្រើនជាមុនសិន មុននឹងយើងអាចជួយឱ្យអ្វីៗនៅជុំវិញខ្លួនរីកចម្រើនទៅតាមនោះដែរ។ ការធ្វើដូចនេះមិនមែនជារឿងអាត្មានិយមនោះទេ ប៉ុន្តែជាការផ្តល់អាទិភាពឱ្យខ្លួនជាមុន ដើម្បីឱ្យខ្លួនឯងទៅមុខសិនសឹមយើងអាចជួយអ្នកដទៃបាន។

២. ធ្វើតាមចំណង់ចំណូលចិត្ត ដែលអ្នកមាន

ការធ្វើតាមចំណង់ចំណូលចិត្តដែលយើងមានគឺជារឿងល្អ ប៉ុន្តែត្រូវ​ប្រាកដថាចំណង់ចំណូលចិត្តនោះជាការងារឬអាជីពដែលនាំឱ្យយើងទទួលបានប្រាក់ចំណូល ឬប្រាក់ចំណេញ។ ឧទាហរណ៍ដូចជារូបលោកផ្ទាល់ លោកបាននិយាយថាលោកស្រឡាញ់ការថតរូបជាខ្លាំង ប៉ុន្តែលោកបែរជាត្រឡប់មករៀនជំនាញបែបវិទ្យាសាស្រ្តកុំព្យូទ័រព្រោះវាជាជំនាញ បច្ចេកវិទ្យាមានទំនោរនឹងអាចរកចំណូលបានច្រើន។ ចំណែកឯការថតរូបលោកទុកវាជាការកម្សាន្តនៅថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។

៣. ធ្វើខ្លួនឱ្យលេចធ្លោ

កាលគាត់នៅធ្វើការងារ១ថ្ងៃ៨ម៉ោង នៅពេលដែលមានអង្គប្រជុំម្តងៗលោក តែងតែមានមតិជានិច្ច ជាពិសេសនៅពេលដែលលោកយល់ថាគំនិតនោះត្រឹមត្រូវ ហើយវាអាចគន្លឹះចង្អុលបង្ហាញក្រុមហ៊ុនឱ្យរីកចម្រើនទៅមុខ ហើយបើគំនិតនោះទទួលបានការកែលម្អនោះវាកាន់តែប្រសើរឡើង។​ ម្យ៉ាងវិញទៀតលោកបានបញ្ជាក់ថា​បើ​គាត់អង្គុយ​ក្នុង​ការ​ប្រជុំ​ដោយ​ស្ងាត់ៗ គាត់នឹង​មិន​ឈាន​ទៅ​កាន់​តំណែង​ជា​អ្នក​ដឹកនាំ ឬ​ប្រាក់​ខែ​ខ្ពស់​ យ៉ាង​ឆាប់​រហ័ស​នោះ​ទេ។

៤. មិនងប់នឹងការងារពេក

ការធ្វើការច្រើនគឺជារឿងល្អ ប៉ុន្តែការធ្វើការច្រើនដោយ មិនទុកខួរក្បាលឱ្យនៅទំនេរ ឬដកឃ្លាខ្លះទេ វាមិនបានជួយអ្វីសោះទេ។ ផ្ទុយមកវិញលោកតែងប្រើការកម្សាន្ត ដើម្បីជំនួសឱ្យងប់ងុលនឹងការងារខ្លាំងពេក ហើយនៅពេលដែលលោកត្រឡប់មកវិញវានឹងកាត់តែធ្វើឱ្យយើងមានផលិតភាពកាន់តែខ្លាំង។

៥.បង្ហាញពីអ្វីដែលអ្នកបានធ្វើ

នៅពេលដែលអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់អ្នកនឹងមានអារម្មណ៍ដេកព្រួយពីអនាគតមិនខាន។ ប៉ុន្តែនៅពេលដែលអ្នក មានការត្រៀមខ្លួនអ្ន​កនឹង ប្រាប់បង្ហាញអ្នកដទៃពីអ្វីដែលអ្នកកំពុងធ្វើ បានធ្វើជោគជ័យហើយ នឹងអ្វីដែលអ្នកត្រូវធ្វើបន្តទៀត ដើម្បីបង្កើនឱកាសឱ្យខ្លួនឯង និងភាពជឿជាក់ពីអ្នកដទៃ​។​ ដូច្នេះអ្នកគួរបង្ហាញពីការងាររបស់អ្នកនឹងបង្ហាញប្រាប់គេថាខ្លួនជានរណា។ នេះបើតាមការបញ្ជាក់ពីសេដ្ឋីវ័យក្មេងរូបនេះ។

5b636bc47708e950245e684d

៦. កុំធ្វើជាមនុស្សល្អជ្រុលពេក បើអ្នកចង់ក្លាយជាអ្នកឈ្នះ

គេថាចិត្តមិនដាច់ ធ្វើសេ្តចមិនបាន​! ចំណែកឯ Steve យល់ថាពេលធ្វើជាអ្នកដឹកនាំគេ ឬអ្នកគ្រប់គ្រងគឺឃើញខុសថាខុស កុំដឹកនាំគេ ដោយខ្លួនឯងនៅភ័យខ្លាច ហើយពេលណាត្រូវចិត្តដាច់គឺចិត្តដាច់ពេលណាត្រូវមេត្តាគឺមេត្តា។

យ៉ាងណាមិញខាងលើនេះគឺ គ្រាន់តែជាគំនិតរបស់ Steve Adcock ដែលផ្អែកលើស្ថានភាពរស់នៅ និងបទពិសោធន៍របស់គាត់ប៉ុណ្ណោះដើម្បីឱ្យគាត់មានផលិតភាព ធ្វើការងារខ្លាំង ដើម្បីសម្រេចក្តីស្រមៃក្នុងការចូលនិវត្តន៍នៅវ័យក្មេងរបស់គាត់។

គួរបញ្ជាក់ផងដែរថាលោក Steve Adcock បច្ចុប្បន្នគឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលសរសេរប្លុកអំពីរបៀបសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ Youtuber ដែលបានចូលនិវត្តន៍នៅអាយុ៣៥ឆ្នាំនិងសល់ទ្រព្យជិត១លានដុល្លារពីការសន្សំ ក្រោយធ្វើការឱ្យគេអស់រយៈពេល១៤ឆ្នាំ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia