គម្រោងវារីអគ្គិសនីធំ១ មានអានុភាព១៥០មេហ្កាវ៉ាត់ សម្រេចការសាងសង់បាន ៧០ ភាគរយ
Bunthoeun KoemNOVEMBER 12 2025224 views

គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ (150MW) ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (តាមបណ្តោយដងស្ទឹងមេទឹក) ស្ថាបនាបានប្រមាណ៧០%ហើយ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដពោធិ៍សាត់​ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

Img 6804 1024x682

 

គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងវារីអគ្គិសនីសំខាន់ៗ ដែលកំពុងអភិវឌ្ឍនៅកម្ពុជា។ គម្រោងនេះ មានអនុភាពផលិតអគ្គិសនីប្រមាណ១៥០មេហ្គាវ៉ាត់ (150MW) ស្ថិតនៅព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ជាក់ស្ដែងនៅខេត្តពោធិ៍សាត់ គឺស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។

 

គម្រោងនេះដែរ វិនិយោគដោយក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd ដែលត្រូវបានគេដឹងថា ជាគម្រោងរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ខណៈដែរបច្ចុប្បន្នគម្រោងនេះ ស្ថាបនាបានប្រមាណ៧០%ហើយ នឹងត្រូវប្រើប្រាស់ពេលសាងសង់ ប្រមាណជា៥ឆ្នាំ។ ផ្ទៃអាងស្តុកទឹក នៃគម្រោងនេះ មានចំនួន៣កន្លែង ដែលគ្របដណ្តប់លើផ្ទៃដី ក្នុងខេត្តពោធិ៍សាត់ ប្រមាណ២,៦៦០ហិកតា (ឬ២,៥៧៦ហិកតា) និងខេត្តកោះកុង ប្រមាណ៩៩៤ហិកតា (ឬ៨៧២ហិកតា)។

សូមជម្រាបថា សម្រាប់គម្រោងវារីអគ្គិសនី ដែលកំពុងសាងសង់ និងកំពុងអភិវឌ្ឍន៍ (ក្នុងដំណាក់កាលសិក្សា ឬសាងសង់) នៅកម្ពុជាបច្ចុប្បន្នរួមមាន៖


ទី១៖ វារីអគ្គិសនីស្ទឹងមេទឹក (Steung Meteuk) អនុភាព១៥០MW ក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
ទី២៖ វារីអគ្គិសនីស្ទឹងតាតៃលើ (Stung Tatay Krom) អនុភាព២៣០MW (សាងសង់ពីរដំណាក់កាល) ក្នុងខេត្តកោះកុង។
ទី៣៖ វារីអគ្គិសនីស្ទឹងស្រែពកក្រោម៣ (Sre Pok Krom 3) អនុភាព៣៦៧MW ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី៕

 

Img 6803 1024x682

Img 6805 1024x682

Img 6802 1024x682

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia