មេធំ Starbucks នៅខ្មែរ បង្ហើបរូបមន្តទាញភ្ញៀវធំ១ អាចពង្រីកខ្លួនជិត៤០សាខា ត្រឹមពេល៧ឆ្នាំ
Kan DaraFEBRUARY 3 2023639 views

រំលឹកដល់ហាងកាហ្វេល្បីៗ គេមិនដែលរំលងយីហោ Starbucks ប្រេនកាហ្វេលេខ១ របស់អាមេរិក​ដែលបានឈានជើងចូលស្រុកខ្មែរអស់រយៈពេលជាង៧ឆ្នាំមកហើយ ដោយមាន លោក ប៉ោ លីម ជាអគ្គនាយកគ្រប់គ្រងទូទៅនៅស្រុកខ្មែរ និងនៅប្រទេសឡាវផងដែរនោះ បានបង្ហើបរូបមន្តទាញភ្ញៀវធំ១ អាចពង្រីកខ្លួនជិត៤០សាខា បើកមិនដែលបិទទោះជាជួបបញ្ហាកូវីដ១៩ក្តី។

ថ្លែងប្រាប់ Business Cambodia នាយកប្រតិបត្តិវ័យក្មេងរូបនេះ បានឱ្យដឹងថា “មានរឿងធំ១ គឺបទពិសោធន៍ក្នុងការប្រើប្រាស់របស់អតិថិជន ទាំងគុណភាពនៃផលិតផល​និងទំនួលខុសត្រូវរបស់ក្រុមហ៊ុន ជាក់ស្តែង១០០% នៃគ្រាប់កាហ្វេរបស់ Starbucks គឺចម្រាញ់យកជាច្រើនដំណាក់កាល ចាប់តាំងពីគ្រាប់ពូជ ដីដែលដាំដុះ និងការប្រមូលផល​ ពេលខ្លះកាហ្វេ១០០គីឡូអាចប្រមូលគ្រាប់កាហ្វេ Grade A បានត្រឹមតែ២៥គីឡូ​ប៉ុណ្ណោះ  ព្រោះយើងសម្រិតសម្រាំង បន្ថែមពីនេះទៀត យើងតែងមានភេសជ្ជៈថ្មី និងជាក់លាក់រៀងរាល់ ៤៥ថ្ងៃម្តង ហើយនេះជាចំណុចពិសេស”។

គួររំលឹកផងដែរថាហាងកាហ្វេ Starbucks បានបើកដំណើរការហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ២០១៥ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់បទពិសោធន៍ទៅកាន់អតិថិជនក្នុងការកម្មង់ភេសជ្ជៈដែលមិនបាច់ចុះពីលើឡាន បន្ទាប់ពីប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រទេសថៃ៕

 

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia