ដើម្បីបំពេញនូវតម្រូវការនៃការវិនិយោគបង្កើតរោងចក្រថ្មីៗបន្ថែម តំបន់សេដ្ឋកិច្ចពិសេសចំនួន ២ បានសម្រេចពង្រីកផ្ទៃដីបន្ថែម ដែលមានទុនវិនិយោគសរុប ១៤១ លានដុល្លារ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគពង្រីកបន្ថែមនេះរួមមាន៖
១. តំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ខេត្ដស្វាយរៀង បានសម្រេចបោះទុនវិនិយោគប្រមាណ ៩១ លានដុល្លារដើម្បីពង្រីកផ្ទៃដីបន្ថែម។ ដោយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានផ្ទៃដីសរុប ៤០០ ហិចតា និងមានប្រជាពលរដ្ឋខ្មែរកំពុងធ្វើការប្រមាណ ៣៦ ០០ពាន់នាក់ ។
២. តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ តំបន់សេដ្ឋកិច្ចពិសេសដ៏ធំប្រចាំខេត្ដកោះកុងនេះ មានបោះទុនវិនិយោគចំនួន ៥០ លានដុល្លារដើម្បីពង្រីកផ្ទៃដីបន្ថែមផងដែរ។ ខណៈតំបន់សេដ្ឋកិច្ចពិសេសនេះមានផ្ទៃដីទំហំប្រមាណ ១០១២ ហិកតា ហើយនៅពេលវិនិយោគពង្រីកបន្ថែមអាចនឹងមានអាចមានផ្ទៃដីរហូតដល់ ១,២២១ ហិកតា៕





