Seonmul Soju On Tour Concert 2022 នេះបានរៀបចំឡើងនៅ DOS Phnom Penh នាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអគ្គនាយក Siamwinery និងក្រុមហ៊ុននាំចូលផ្តាច់មុខ Da Houg Heng Enterprise ។
នៅក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនោះ លោក សុខ ជីវន្ដ អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Da Houg Heng Enterprise បានថ្លែងថា៖ "ថ្ងៃនេះក្រុមហ៊ុន Da Houg Heng Enterprise បានសម្ពោធគ្រឿងផ្សំជាសម្រេច ផ្លូវការស្រា សាន់មុន សូជូ ជាមួយការរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនដោយសារតែស្រា សាន់មុន សូជូ មាន៣រសជាតិ មានតម្លៃសមរម្យ តាមការពិសោធន៍មុនសម្ពោធជាផ្លូវការ ក្រុមហ៊ុនបានបញ្ជេញស្រាលើទីផ្សារម្ដងហើយឃើញថា មានការគាំទ្រពីអតិថិជនយ៉ាងកុះករ"។
លោកបានបញ្ជាក់ថា៖ "សក្ដានុពលក្នុងការពង្រីកទីផ្សារនៅកម្ពុជា របស់ក្រុមហ៊ុន Da Houg Heng Enterprise លើស្រា សាន់មុន សូជូ គឺផ្តោលើគុណភាពជាចម្បង, តម្លៃអាចទទួលយកបាន ជាមួយនឹងការធ្វើទីផ្សារចែកចាយ គ្រប់២៥ខេត្តក្រុងនៅកម្ពុជា ងាយស្រួលចំពោះអតិថិជនក្នុងការជាវទទួលទាន"។
ចំពោះចំណុចពិសេសនៃស្រា សាន់មុន សូជូ គឺមានការលាយបញ្ជូល ២រសជាតិក្នុងដបតែមួយ ដែលធ្វើឱ្យអតិថិជនទទួលទានមួយដបប៉ុណ្ណោះ ប៉ុន្ដែទទួលបានដល់ទៅ២រសជាតិឯណោះ។
Seonmul Soju ជាស្រាបែប Cocktail-style soju មុនគេបង្អស់ ដោយមានការរួមបញ្ចូល ស្រាសូជូកូរ៉េរួមជាមួយក្លិនដ៏ក្រអូបឈ្ងុយឈ្ងុបនៃផ្លៃឈើបង្កើតបានជាលទ្ធផលដ៏អស្ចារ្យនៃរសជាតិ និងភាពស្រស់ស្រាយ។សាន់មុន ជាភាសាកូរ៉េ មានន័យថា “រង្វាន់” ព្រោះយើងខ្ញុំជឿជាក់ថា រាល់ពេលដែលលោកអ្នកបានក្រេបរសជាតិនៃ សាន់មុន សូជូ មានន័យថាលោកអ្នកទទួលបាននូវរង្វាន់ដ៏អស្ចារ្យមួយ ដោយទទួលបានភាពស្រស់ស្រាយបន្ទាប់ពីបំពេញការងារដ៏នឿយហត់ពេញមួយថ្ងៃ រីករាយជាមួយនឹងមុខម្ហូបដែលលោកអ្នកចូលចិត្ត រសជាតិ សាន់មុន តម្រូវគ្រប់មុខម្ហូប ងាយស្រួលញុំា ល្អទាំងក្លិនឈ្ងុយឆ្ងាញ់ទាំងរសជាតិ។
ស្រា Seonmul Soju នេះមាន 3 រសជាតិ 3 ជម្រើសសម្រាប់អតិថិជន ជាពិសេសសម្រាប់នារីៗក្រេបឱជារស ៖
ទី1. សាន់មុន រសជាតិ ផ្លែប៉ោម និងផ្លៃប៉េស: ជាការរួមបញ្ចូលរសជាតិផ្អែមស្រស់ស្រាយរវាង ផ្លែប៉េស និងផ្លែប៉ោមខៀវ បង្កើតបានជារសជាតិដ៏ស្រទន់ cocktail-style soju រសជាតិឆ្ងាញ់ក្លិនក្រអូបឈ្ងុយឈ្ងុប
ទី2. សាន់មុន រសជាតិទឹកដោះគោជូរ និងផ្លែប្លូប៊ឺរី: រួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងទឹកដោះគោជូរ និងប្លូប៊ឺរី បង្កើតបានជារសជាតិ cocktail-style soju ជារសជាតិជូរផ្អែម ឆ្ងាញ់
ទី3. សាន់មុន ហ្វ្រេស: រសជាតិស្រស់ស្រាយរវាង អាល់កុល និង ទឹករ៉ែធម្មជាតិ ដែលបានបញ្ជាក់យ៉ាងច្បាស់នៃអត្ថន័យស្រស់ស្រាយដូចឈ្មោះ ទឹករ៉ែធម្មជាតិបានធ្វើឲ្យរសជាតិស្រាសស្រទន់ល្អឥតខ្ចោះសំរាប់លោកអ្នកដែលចូលចិត្តភាពស្រស់ស្រាយ។
អត្ថបទពាណិជ្ជកម្ម