ជាដំណឹងល្អសម្រាប់និស្សិតដែលមានបំណងចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ខណៈពេលនេះក្រសួងអប់រំ យុវជន និងកីឡា គ្រោងប្រឡងជ្រើសរើសនិសិ្សតអាហារូបករណ៍ចំនួន ៦៧២ នាក់សម្រាប់ឆ្នាំសិក្សាឆ្នា២០២៣ ដើម្បីឱ្យទៅសិក្សានៅប្រទេសល្បីៗចំនួន១០។
យោងតាមសេក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថាចំពោះ ប្រទេសដែលត្រូវផ្ដល់អាហារូបករណ៍ដល់និស្សិតទាំង ៦៧២ នាក់នេះរួមមាន៖
១. ប្រទេសជប៉ុន
២. ប្រទេសហុងគ្រី
៣. ប្រទេសចិន
៤. សាធារណរដ្ឋគូបា
៥. សហព័ន្ធរុស្សី
៦. ប្រទេសវៀណាម
៧.ប្រទេសឡាវ
៨.ប្រទេសថៃ
១០. ប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ចាក់ផងដែរថា ការជ្រើសរើបេក្ខជនដាក់ពាក្យសុំប្រឡង គឺក្រសួងអប់រំយុវជន និងកីឡា ផ្ដល់ជូនចំនួន ៨៤០០ នាក់។ ចំពោះការបរិច្ឆេទប្រឡងនឹងធ្វើឡើងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ឬមកកាន់អាសយដ្ឋាន៖ អាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត