របរអ្នកមាន! មកស្គាល់របរច្នៃកាកសំណល់ ៥ ដែលប្រទេសអ្នកមានកំពុងធ្វើ អ្នកមានទុននៅស្រុកខ្មែរអាចពិចារណាបាន
ធី ស្រីល័ក្ខJANUARY 18 2023665 views

កាកសំណល់ដែលសេសសល់ចេញពីរបស់ដែលយើងប្រើប្រាស់ និងបរិភោគបានក្លាយទៅជាបញ្ហាចោទមួយចំពោះបរិស្ថាន ក្នុងនោះក៏មានប្រទេសមួយចំនួនបានយករបស់ដែលជាកាកសំណល់នោះមកច្នៃប្រើប្រាស់ឡើងវិញ ហើយមានប្រទេសមួយចំនួនទៀតក៏មិនទាន់បានការរៀបចំកែច្នៃរបស់ទាំងអស់នោះនៅឡើយដែរ ហេតុនេះហើយថ្ងៃនេះ Business Cambodia សូមធ្វើការលើកយកនូវរបរកែច្នៃកាកសំណល់ ៥ ដែលប្រទេសជិតខាង និងប្រទេសអ្នកមានកំពុងធ្វើ ខណៈនៅខ្មែរមិនសូវមានធ្វើ អ្នកមានទុនអាចពិចារណាបាន ៖

១.ច្នៃកាកសំណល់ស្នូលពោត

ចំពោះស្នូលពោតនៅប្រទេសជិតខាងត្រូវបានគេយកទៅច្នៃចេញជាអាជីវកម្មរកចំណូលបានជាច្រើនប្រភេទដែលមានដូចជា ៖

  • ផលិតធ្យូង ៖ ការផលិតធ្យូងចេញពីបណ្តូលពោតនេះត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វិក ដោយដើមឡើយពួកគាត់បានយកបណ្តូលពោតដែលហាលស្ងូតទៅដុតជំនួសអុស រហូតដល់ក្រោយមកបន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ទើបគេយកបណ្តូលពោតនោះមកច្នៃចេញទៅជាធ្យូងដើម្បីលក់ផ្គត់ផ្គង់ឱ្យអ្នកភូមិ ហើយអាជីវកម្មក៏បានបន្តមកដល់ពេលបច្ចុប្បន្ននេះ។ហើយគំនិតនេះសម្រាប់ស្រុកខ្មែរក៏អាចធ្វើបានព្រោះអាជីវកម្មនេះមិនទាន់មានអ្នកធ្វើ ម្យ៉ាងវិញបណ្តូលពោតដែលសេសសល់ពីអាជីវកម្មក៏មានច្រើនផងដែរ ហេតុសម្រាប់បងប្អូនដែលមានដើមទុនអាចពិចារណាប្រភេទអាជីវកម្មមួយនេះបាន។
  • ផលិតជាចំណីសត្វ ៖ ក្រៅពីយកទៅផលិតធ្យូង បណ្តូលពោតក៏អាចយកផលិតជាចំណីសត្វបានដែរ ដោយដំណាក់កាលដំបូងគេយកបណ្តូលពោតដែលហាលស្ងួតនោះទៅកិនចេញជាម្សៅ បន្ទាប់មកទើបគេយកទៅលាយជាមួយវត្ថុធាតុដើមបន្ថែមទៀត ដើម្បីអាចផលិតចេញទៅជាចំណីសត្វបាន។បន្ថែមពីនោះក្រៅការផលិតដើម្បីផ្គត់ផ្គង់ឱ្យកសិករ អាជីវករក្នុងស្រុក យើងក៏អាចផលិតចំណីសត្វធ្វើពីបណ្តូលពោតនេះទៅកាន់ទីផ្សារបរទេសបានដែរ ឱ្យតែយើងប្រើប្រាស់ស្តង់ដារនៃការផលិតត្រឹមត្រូវ។
  • ផលិតជាម្សៅពោត ៖ ចំពោះរបរចុងក្រោយនោះគឺ ការកែច្នៃបណ្តូលពោតទៅជាម្សៅដើម្បីនាំចេញ របរនេះនៅខ្មែរមិនទាន់មានអ្នលធ្វើប៉ុន្តែនៅប្រទេសជិតខាងមានគេធ្វើបណ្តើៗហើយ ដោយការយកបណ្តូលពោតទៅកិនចេញជាម្សៅច្រកថង់សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសដោយយកទៅធ្វើជាវត្ថុធាតុដើមផ្សេងៗសម្រាប់វិស័យកសិកម្ម។ហេតុនេះបើបងប្អូនដែលមានទុនហើយចាប់អារម្មណ៍របរនេះអាចធ្វើការពិចារណាបាន។
C

២.ច្នៃកាកសំណល់ផ្កា

ការច្នៃកាកសំណល់ផ្កានៅប្រទេសខ្មែរយើងអាចនឹងមិនទាន់មាន ប៉ុន្តែនៅប្រទេសឥណ្ឌាបាននឹងកំពុងច្នៃរបរនេះក្លាយជាអាជីវកម្មមួយដែលអាចជួយសេដ្ឋកិច្ចក្នុងប្រទេសជាច្រើនផ្នែក បានទាំងការបង្កើតចំណូលចូលប្រទេស បានទាំងការបង្កើតចំណូលសម្រាប់ប្រជាជនថែមទៀតផង។ចំពោះប្រទេសឥណ្ឌាបានយកកាកសំណល់ដែលសេសសល់ពីការបូជាព្រះ យកទៅច្នៃចេញជាធូបសម្រាប់ចែកចាយពេញផ្ទៃប្រទេស និងមានបំណងធ្វើការនាំចេញទៅក្រៅប្រទេសថែមទៀតផង។

ហេតុនេះសម្រាប់បងប្អូនដែលមានទុនក៏អាចពិចារណារបរមួយនេះ ព្រោះបច្ចុប្បន្ននៅប្រទេសកម្ពុជាកាកសំណល់ផ្កាដែលសល់ពីកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងនានាច្រើន ហេតុនេះល្អជាងការយកទៅបោះចោលយើងអាចយកមកច្នៃបង្កើតចំណូលបានកាន់តែប្រសើរ។

D

៣.ច្នៃគ្រាប់ផ្លែប័រ

របរច្នៃគ្រាប់ប័រអាចចាត់ទុកថាជារបរដែលចាយទុនច្រើនជាងរបរ២ទៀតខាងលើ ព្រោះរបរទាំងនេះក៏មិនទាន់មានប្រទេសអាស៊ីណាមួយធ្វើឡើយ ពោលគឺមានតែប្រទេសនៅប៉ែកអឺរ៉ុបប៉ុណ្ណោះដែលធ្វើ ដោយពួកគេបានយកគ្រាប់ប័រដែលសល់ពីការធ្វើភេសជ្ជៈនៅតាមហាង តាមផ្ទះ ប័រដែលខូចនោះ មកច្នៃជា ស្លាបព្រា និងសម កែវទឹក ចាន និងរបស់ប្រើប្រាស់មួយចំនួនទៀត ហើយលក់នាំចេញទៅក្រៅប្រទេសយ៉ាងសកម្ម។

Straw Pack

៤.ច្នៃដើមចេក

របរដែលច្នៃពីដើមចេកអាចជារឿងដែលសាមញ្ញស្រដៀងគ្នាទៅនឹងកាច្នៃកំប្លោកដែរ ព្រោះរបរនេះមានប្រទេសអាស៊ីមួយចំនួនបានធ្វើហើយដូចជាថៃ និងវៀតណាម ដោយប្រទេសទាំងពីរនេះបានប្រមូលយកដើមចេកដែលគេកាប់ប្រមូលផលហើយ យកកិនជាសរសៃល្អិតហាលឱ្យស្ងួតហើយ យកទៅវេញចេញជារបស់ប្រើប្រាស់ដូចជា កន្ត្រក ជាថង់យួរ ផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យតែអាចប្រើប្រាស់បានឡើងវិញម្តងទៀតឱ្យអស់លទ្ធភាព។ចំណែកឯប្រទេសឥណ្ឌាវិញបានច្នៃដើមចេកនេះផលិតចេញជាសំឡីអនាម័យដែលអាចនាំចេញទៅបានជាច្រើនប្រទេសផងដែរ។ហេតុនេះប្រសិនបើបងប្អូនដែលមានទុនជាជម្រើសដែលប្រសើរអាចធ្វើការពិចារណារបរទាំងនេះបាន ព្រោះសុទ្ធសឹងតែជារបរនាំចេញស្ទើរតែទាំងអស់។

E

៥.ច្នៃលាមកដំរី

របរនេះប្រហែលមិនសូវជាមានអ្នកស្គាល់ហើយក៏មិនសូវមានអ្នកធ្លាប់ដឹងពីមុនមកដែរ ប៉ុន្តែរបរនេះបានក្លាយជាទីចាប់អារម្មណ៍រួចទៅហើយនៅប្រទេសស្រីលង្កា ដោយប្រទេសនេះបានយកលាមកដំរីមកច្នៃបង្កើតជាសៀវភៅសរសេរដែលអាចលក់ចែកពេញប្រទេសឯណោះ។ ការច្នៃលាមកដំរីនេះ មានភាពប្រសើរច្រើន ព្រោះកាត់បន្ថយការកាប់បំផ្លាញព្រៃឈើយកច្នៃចេញជាសៀវភៅ ព្រោះលាមកដំរីស៊ីតែស្លឹកឈើប៉ុណ្ណោះ៕

F

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia