ពូកែណាស់! សល់ពេលពីការមើលកូន អ្នកស្រី Priscilla Toh ឆ្លៀតធ្វើនំលក់ រហូតមានលុយបើកហាងតម្លៃរាប់ម៉ឺ.នដុល្លារ
ធី ស្រីល័ក្ខOCTOBER 26 202535 views

វាពិតជាគួរឱ្យកោតសរសើរណាស់សម្រាប់ស្ត្រី មិនថាររល់មានកិច្ចការច្រើនយ៉ាងណាក៏ដោយនៅតែ អាចឆ្លៀតធ្វើការកិច្ចការប្រកបរបររកស៊ីបាន សាកសមនឹងរហ័សនាមដែលគេតែងហៅថា មាតាដៃ១០០។ ជាក់ស្តែងដូច អ្នកស្រី Priscilla Toh ជាដើម ថ្វីបើរវល់កិច្ចការងារផ្ទះ និងត្រូវ មើលកូនដល់ទៅពីរនាក់នៅក្នុងបន្ទុកក៏ដោយនៅតែអាចឆ្លៀតធ្វើនំលក់រហូតអាចបង្កើតជាហាងនំ តម្លៃរាប់ម៉ឺនដុល្លារបាន។

 

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា អ្នកស្រី Priscilla Toh គឺជា អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាមួយនៅក្នុងប្រទេសសឹង្ហបុរី ប៉ុន្តែក្នុងវ័យ ៣៥ឆ្នាំអ្នកស្រីក៏ត្រូវ សម្រេចផ្អាកការងារមួយរយៈព្រោះត្រូវយកពេលមកមើលថែកូននៅផ្ទះ។ នៅអំឡុងពេលមើលកូន នៅផ្ទះអ្នកស្រីបានឆ្លៀតពេលដុតនំចេកឱ្យកូនៗរបស់គាត់ជាញឹកញាប់ រហូតមានកូនចិត្តចង់ធ្វើនំ នោះសម្រាប់លក់។

 

ប្រភពដដែលបានបន្តថា ក្រោយមក Toh បានសម្រេចបើកលក់នំចេកដុតនេះនៅលើបណ្តាញ សង្គម ក្រោយផុសលក់មិនបានប៉ុន្មានការបញ្ជារទិញក៏ស្ទុះឡើងសឹងតែធ្វើមិនទាន់ រហូតចុង ក្រោយស្ត្រីមេផ្ទះរូបនេះក៏សម្រេចចិត្តបើកហាងដុតនំមួយឈ្មោះថា Banelé នៅ Chancery ក្នុង ឆ្នាំ ២០២១ ដោយប្រើទុនអស់ជាង ១០ម៉ឺនដុល្លារក្នុងការបើកអាជីវកម្មនេះ។

 

ក្នុងកិច្ចសម្ភាសន៍អ្នកស្រី Priscilla Toh បាននិយាយថា គាត់មិនធ្លាប់មានបទពិសោធន៍ក្នុងការ ធ្វើនំលក់ ឬធ្វើអាជីវកម្មអ្វីពីមុនមកនោះទេ ប៉ុន្តែដោយសារតែចំណង់ចំណូលចិត្តរបស់កូនធ្វើឱ្យគាត់ ចេះច្នៃវាទៅមុខរបរមួយសម្រាប់រកប្រាក់ចំណូលបន្ថែមក្រៅពីការធ្វើកិច្ចការផ្ទះ។ គាត់បានបន្ថែមថា បច្ចុប្បន្នហាងនំរបស់គាត់កំពុងមានដំណើរការល្អ ហើយជារៀងរាល់ថ្ងៃមានភ្ញៀរចេញចូលពេញៗ ដោយរីករាយជានំចេកដុតតម្លៃចាប់ពី ៣.៩០ដុល្លារ ដល់ ៥០ដុល្លារ តាមទំហំនិងប្រភេទនៃនំ។

 

គួរបញ្ជាក់ផងដែរថា តាមរយៈអត្ថបទនេះចង់បញ្ជាក់ឱ្យបងប្អូនបានឃើញថា បើទោះបីជាយើងនៅផ្ទះ មើលកូនក៏ដោយតែយើងនៅតែអាចឆ្លៀតពេលរកស៊ីបង្កើតប្រាក់ចំណូលបានមិនថាតិចមិនថាច្រើន គឺស្ត្រីសុទ្ធតែអាចធ្វើបានទាំងអស់ ហេតុមិនគួរមានគំនិតថាមានកូនរវល់ធ្វើអ្វីមិនកើតទាល់តែសោះ នោះ ព្រោះនារីសម័យថ្មីនេះ ភាគច្រើនពួកគាត់រឹតមាំ និងមានសមត្ថភាពមិនធម្មតានោះទេទាំង ការងារក្នុងនិងក្រៅសុទ្ធតែអាចធ្វើបានទាំងអស់៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia