ថ្នាំ៣គ្រាប់អាចបន្ទន់ចិត្តអតិថិជន ប្តូរពីអតិថិជនដែលរករឿងច្រើន មកស្រួលវិញ
THATSORNA NOVDECEMBER 29 2022397 views

មិនថាអាជីវកម្មរបស់អ្នកមានទំហំប៉ុណ្ណានោះទេ ការជួបភ្ញៀវពិបាកនៅតែមានជាដាច់ខាត ព្រោះការរកស៊ីតម្រូវឱ្យអ្នកជួបមនុស្សច្រើនដូច្នេះហើយ ការជួបបញ្ហជាមួយភ្ញៀវ មិនអាចគេចផុតបានឡើយ។ ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកវិធីសាស្រ្តល្អដែលអ្នកលក់ឆ្នើមតែងតែងធ្វើពេលកន្លងមកដោយក្នុងនោះរួមមាន៖

១. ដាច់ខាតមិនឈ្លោះជាមួយភ្ញៀវ

ក្នុងនាមជាអ្នកលក់ដែលពូកែរ ត្រូវចាំថា ឈ្លោះជាមួយភ្ញៀវគឺខាតទាំងភ្ញៀវខាតទាំងផលិតផល ហើយបើគិតរឿងសិលធម៌វិញមិនសូវល្អមើលឡើយ ពេលជួបភ្ញៀវពិបាកៗ ព្យា យាមធ្វើចិត្តត្រជាក់បំផុត ធ្វើការសម្រួលដោយសន្តិវិធី ចាត់ទុកភ្ញៀវជាជាស្តេច គ្រាន់តែពាក្យថាសុំទោសកុំខ្លាចក្នុងការនិយាយទៅកាន់ភ្ញៀវ។

មួយវិញទៀតនៅពេលដែលយើងព្យាយាមសម្រួលអស់ហើយពេលនេះ ថ្ងៃក្រោយគាត់នឹងនឹកឃើញយើងជាពុំខាន ដូច្នេះធ្វើជាអ្នកលក់ត្រូវរៀនអត់ធ្មត់ ហើយធ្វើចិត្តត្រជាក់ឱ្យបានច្រើនទើបអាចទាញអតិថិជនបាន ព្រោះអតិថិជនចិត្តខុសគ្នាទាំង១០០នាក់ ។

២. ពេលមានបញ្ហាខលសួរភ្ញៀវភ្លាមៗ

ពេលមានបញ្ហាជាមួយភ្ញៀវ មិនធ្វើការទំនាក់ទំនងតាមឆាតឡើយ តែជាការខលភ្លាមៗទៅកាន់ភ្ញៀវភ្លាមៗ សួរនាំពីហេតុផល រួចហើយរកដំណោះស្រាយជូនភ្ញៀវ ពោលគឺបញ្ចប់បញ្ហាដោយសន្តិវិធី ដោយគ្មានការខឹងគុំគួនរវាងអ្នកលក់និងអ្នកទិញឡើយ ។

ធ្វើបែបនេះទោះបីជាមានបញ្ហាធំក៏ដោយ យើងដែលជាអ្នកលក់គឺអាចដោះស្រាយបញ្ហាបានដោយភ្លាមៗ បញ្ហាធំក្លាយជាតូចវិញ ហើយភ្ញៀវភាគច្រើនក៏សប្បាយចិត្តដែរ នៅពេលដែលឃើញអ្នកលក់មានទំនួលខុសត្រូវ និងមានភាពច្បាស់លាល់ចំពោះផលិតផលឬសេវាកម្ម ។

៣. ភ្ញៀវមិនពេញចិត្តសងលុយជូនវិញ

មិនថាយើងមិនថាគេ ហ៊ានចំណាយថវិកាទិញអ្វីមួយ តែងតែរំពឹងចង់បានអ្វីជាទីពេញចិត្តមកវិញ ដូច្នេះហើយបើភ្ញៀវមិនពេញចិត្តទេ អ្នកស្រីធានាជូនលុយវិញ ហើយធានាថាលើកក្រោយអ្នកស្រីនឹងព្យាយាមធ្វើឱ្យកាន់តែល្អជាងនេះ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia