PiiK Mall ធ្វើកម្មវិធីពិសេស មានលុយតែ១៣ដុល្លារ អាចទិញ iPhone13 បាន និងមានគូប៉ុង៥០$ សម្រាប់អ្នកប្រើ App ថ្មី
Sreymom ChaOCTOBER 25 2022238 views

ឥឡូវនេះនៅលើ App PiiK Mall បានបង្កើតកម្មវិធីពិសេសមួយ គឺការទិញទូរស័ព្ទ iPhone 13 ដោយចំណាយត្រឹមតែ១៣ដុល្លារប៉ុណ្ណោះ លោកអ្នកអាចនឹងមានសំណាងឈ្នះ iPhone 13 នេះភ្លាម ដោយក្នុងការផ្សងសំណាងនេះដែរ ក្រុមហ៊ុន PiiK Mall និងធ្វើការស្វែងរកអ្នកឈ្នះ តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលបានចំណាយលុយ១៣ដុល្លារ មកទិញ iPhone 13។ យ៉ាងណាមិញ សម្រាប់អ្នកដែលពុំមានសំណាង បានឈ្នះទូរសព្ទដ៏ទំនើបនេះទេ ក្រុមហ៊ុន PiiK Mall និងវេរលុយចំនួន១៣ដុល្លារនោះ ចូលទៅក្នុងគណនីរបស់អតិថិជនវិញ(E-Payment)។

Photo 2022 10 25 15 18 39

សម្រាប់លក្ខខណ្ឌអនុវត្តក្នុងការទទួលបាន iPhone 13 ដោយចំណាយលុយត្រឹមតែ១៣ដុល្លារនេះគឺ៖

  • អតិថិជនម្នាក់អាចទិញ iPhone 13 បានច្រើនបំផុត ០៥គ្រឿង
  • ករណីអតិថិជនដែលមិនបានឈ្នះ iPhone 13 នោះទឹកប្រាក់ដែលបានទិញទាំងអស់នឹងត្រូវផ្ទេរទៅក្នុង Wallet របស់លោកអ្នកវិញ
  • អតិថិជនម្នាក់មានឱកាសឈ្នះ iPhone 13 ចំនួន១គ្រឿងតែប៉ុណ្ណោះ
  • រាល់ការទិញ iPhone 13 ត្រូវទូទាត់ប្រាក់តាម e-payment (គណនីធនាគារ/កាត Visa/Master) តែប៉ុណ្ណោះ
  • អតិថិជនដែលបានឈ្នោះអញ្ជើញមកទទួល iPhone 13 នៅការិយាល័យ PiiK Mall
  • ទឹកប្រាក់ដែលបានទិញមិនអាចស្នើសុំបង្វិលទៅក្នុងគណនីធនាគារ ឬជាសាច់ប្រាក់វិញបានទេ (Non-Refundable)
  • បុគ្គលិកក្រុមហ៊ុន Piik Mall មិនអនុញ្ញាតឱ្យចូលរួមលេងក្នុងកម្មវិធីនេះទេ
  • ក្រុមហ៊ុន Piik Mall រក្សាសិទ្ធក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌដផ្សេងៗគ្រប់យ៉ាងដោយមិនជូនដំណឹងជាមុន។

អ្វីដែលកាន់តែពិសេសថែមមួយកម្រិតទៀតនោះ សម្រាប់អ្នកដែលទាញយក App Piik Mall ឥឡូវនេះ លោកអ្នកនឹងទទួលបានគូប៉ុង 50$ សម្រាប់ទិញទំនិញនៅលើ Piik Mall បានគ្រប់ប្រទេសទាំងអស់។

Photo 2022 10 25 15 18 49

គួរជម្រាបផងដែរថា PIIK MALL គឺជា APP ទិញ-លក់ទំនិញតាមប្រព័ន្ទ Online នៅលើទូរស័ព្ទដៃ (E-commerce Platform) ។ នៅលើ PIIK MALL APP លោកអ្នកអាចរកទិញបាននូវទំនិញ ភេសជ្ជៈ និងគ្រឿងទេសជាច្រើនមុខនៅក្នុងតម្លៃបោះដុំ និងរបស់ប្រើប្រាស់ជាច្រើនរាប់ម៉ឺនមុខ ជាមួយនឹងបណ្ដាហាងដែលជាដៃគូរបស់ PIIK MALL។

ជាមួយគ្នាផងដែរ! អតិថិជនរបស់ PIIK MALL រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃថ្លៃទំនិញ និងការផ្ដល់ជូនពិសេសៗផ្សេងទៀតជារៀងរាល់ថ្ងៃ និងមានការដឹងជញ្ជូនជារៀងរាល់ថ្ងៃពីបណ្ដាហាងជាច្រើនដែលជាដៃគូរបស់យើងដូចជាផ្សារទំនើប Markro ផ្សារទំនើប Global House កូកាកូឡា DKSH Uniliver Midea MI Lolane Revlon VICCI និងក្រុមដៃគូរធំៗជាច្រើនទៀត។

Photo 2022 10 25 15 18 57

PIIK MALL បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលជីវភាព កាត់បន្ថយការមមាញឹក និងបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនអោយកាន់តែមានភាពងាយស្រួលជាងមុន (ដោយគ្រាន់តែធ្វើការបញ្ជាទិញតាមទូរស័ព្ទនូវរបស់របរប្រើប្រាស់នៅក្នុងផ្ទះ ភេសជ្ជៈផ្សេងៗ និងគ្រឿងទេសជាច្រើនមុខជាមួយតម្លៃបោះដុំ “មិនចាំបាច់ចំណាយពេលដើរផ្សារ”)។

ឯការទូរទាត់សាច់ប្រាក់ក៏កាន់តែងាយស្រួល (អតិថិជនអាចជ្រើសរើសយកការទូរទាត់តាមអនឡាញក៏បាន ឫទូរទាត់សាច់ប្រាក់ផ្ទាល់ពេលទំនិញទៅដល់ក៏បាន)។ នៅលើ App របស់ Piik Mall បានបញ្ចូលនូវលក្ខណៈពិសេសជាច្រើនសម្រាប់សម្រួលដល់អតិថិជនដូចជា៖

  • ងាយស្រួលទិញ ងាយស្រួលទូរទាត់
  • មានទំនិញក្នុង និងក្រៅស្រុករហូតដល់រាប់ម៉ឺនមុខ ដើម្បីបំពេញតម្រូវការអតិថិជន
  • ផ្ដល់ជូនតម្លៃបោះដុំ
  • ប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ
  • ឥវ៉ាន់សុទ្ធតែមានគុណភាពល្អ
  • អតិថិជនអានទិញទំនិញពីហាងផ្សេងៗគ្នា និងដឹកជូនក្នុងថ្ងៃតែ១
  • ធ្វើការបញ្ជាទិញភ្លាមដឹកជូនភ្លាម (បើសិនជាធ្វើការបញ្ជាទិញល្ងាច ដឹកជូននៅថ្ងៃបន្ទាប់)។

តោះ! សម្រាប់អ្នកដែលពុំទាន់មាន App PiiK Mall អាចចូលទៅទាញយកបាននៅលើ App Stoe និង Play Store ដើម្បីទទួលបានគូប៉ុង ៥០ដុល្លារ ព្រមទាំងមានឱកាសទិញ iPhone13 ក្នុងតម្លៃ​១៣ដុល្លារបាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

Sreymom Cha

អត្ថបទសរុប៖ 230

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia