គំនិតមាសពី Oprah Winfrey ធ្លាប់ជាក្មេងអត់ស្បែកជើងពាក់ ក្លាយជាកំពូលស្រ្តី ទ្រព្យ២ពាន់លាន$
Kan DaraFEBRUARY 2 2023595 views

មនុស្សស្រីបើកើតមកមានសុខភាពនិងផ្លូវចិត្តទន់ខ្សោយ គឺពិបាកណាស់ទៅហើយ ចុះទម្រាំតែ រស់នៅក្នុងជីវភាពក្រីក្រហើយគ្មានចំណេះដឹង រងការរំលោភបំពានទៀត នោះសាកស្រមៃទៅមើលតើជីវិតបែបនេះលំបាកម្រិតណាទៅ។

ធំធាត់ឡើងក្នុងគ្រួសារដ៏លំបាក​ រងអំពើហិង្សា រងការរំលោភផ្លូវភេទ មានផ្ទៃពោះនៅអាយុ១៤ឆ្នាំ គ្មានសូម្បីតែស្បែកជើងពាក់ សម្លៀកបំពាក់ធ្វើពីសម្បកដំឡូង លោកស្រី Oprah Winfrey ត្រូវបានគេស្គាល់ថាជាសហគ្រិនស្រ្តីជាមហាសេដ្ឋី ទ្រព្យ២.៥ពាន់លានដុល្លារ ជាអ្នកដឹកនាំដែលបានផ្លាស់ប្តូរវាសនាមនុស្សជាច្រើន ព្រោះលោកស្រីមិនចង់ឱ្យស្រ្តីនិងមនុស្សជាច្រើន ស្គាល់នូវបទពិសោធន៍ដ៏ជូរចត់ដូចជាលោកស្រីនោះទេ។

យ៉ាងណាមិញសេដ្ឋនិដ៏ល្បីឈ្មោះក្នុងប្រវត្តិសាស្រ្តអាមេរិករូបនេះ បានបង្ហើបគំនិតមាស ដែលនាំឱ្យលោកស្រីក្លាយជាកំពូលស្រ្តី និងក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពលមួយរូប៖

១.  សុបិនឱ្យធំនិងអស្ចារ្យបំផុតដែលអាចធ្វើទៅបានសម្រាប់ជីវិតរបស់អ្នក ពីព្រោះអ្នកនឹងក្លាយជាអ្វីដែលអ្នកជឿជាក់ថាវានឹងទៅរួច។

២. អ្នកគឺជាបុគ្គលដែលត្រូវ ទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួនឯង  ​អ្នកមិន​អាច​​បន្ទោស​អ្នក​ផ្សេង​ឬកត្តាជុំវិញចំពោះ​ភាព​បរាជ័យណាមួយនោះទេ ជីវិតគឺពិតជាការដើរទៅមុខឥតឈប់ឈរហើយហ៊ានចាកចេញពីភាពឈឺចាប់និងភាពស្រណុកសុខស្រួលផងដែរ។

៣. គិតឱ្យដូចម្ចាស់ក្សត្រី ម្ចាស់ក្សត្រីមិនខ្លាចបរាជ័យ មិនខ្លាចបញ្ហា ព្រោះបញ្ហាជាជំហានមួយឆ្ពោះទៅរកភាពអស្ចារ្យ។

៤.​រឿងដ៏លំបាក១ គឺត្រូវរៀនឱ្យយល់ថា​ស្ពានណាត្រូវដើរ ស្ពានណាត្រូវដុត។

៥. ត្រូវដឹងគុណនិងរីករាយចំពោះអ្វីដែលអ្នកមាន អ្នកនឹងមានកាន់តែច្រើនទៀត ប៉ុន្តែប្រសិន​បើ​អ្នក​ផ្ដោត​លើ​អ្វី​ដែល​អ្នក​មិន​មាន អ្នក​នឹង​មិន​មានវា​គ្រប់​គ្រាន់​ឡើយនោះឡើយ ព្រោះអ្នកគ្មានកម្លាំងចិត្តដើម្បីតាមចាប់មហិច្ឆតារបស់អ្នក។

គួរជម្រាបផងដែរថាលោកស្រី Oprah Winfrey បានក្លាយជាមហាសេដ្ឋីនៅអាយុ៣៥ឆ្នាំ គឺជាផលិតករទូរទស្សន៍ តារាសម្តែង អ្នកនិពន្ធ និងជាសប្បុរសជន។ នាងត្រូវបានគេស្គាល់ថាមា​នភាពល្បីល្បាញបំផុតសម្រាប់កម្មវិធីជជែករបស់នាងគឺ The Oprah Winfrey Show ដែលចាក់ផ្សាយពីទីក្រុងឈីកាហ្គោដែលបានដំណើរការ អស់រយៈពេល ២៥ ឆ្នាំមកហើយចាប់ពីឆ្នាំ ១៩៨៦៕

អត្ថបទដោយ៖ ពីង ជូអេង 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia