សម្រាប់បងប្អូនដែលចង់បានចំណូលបន្ថែមក្រៅពីប្រាក់ខែ មិនចាំបាច់លាឈប់ពីការងារពេញម៉ោងនោះទេ ពោលបងប្អូនអាចឆ្លៀតធ្វើពីផ្ទះបន្ទាប់ពីទំនេរការងារក៏បានដែរព្រោះអ្វីដែលត្រូវការបំផុតត្រឹមតែមានអ៊ីនធឺណេតគ្រប់គ្រាន់និងមានជំនាញមួយដែលច្បាស់លាស់ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជារបរឆ្កឹះលុយទាំង៦ ដែលបងប្អូនអាចសាកល្បងធ្វើបានប្រសិនជាចង់បានចំណូលបន្ថែម៖
១.ជំនាញរចនាគេហទំព័រ (Web Design)៖ ពីមួយថ្ងៃទៅមួយថ្ងៃពិភពលោកកាន់តែជឿលឿន ចំណែកការរចនាគេហទំព័រគឺជាជំនាញដ៏សំខាន់ បំផុតមួយពុំអាចខ្វះបាន ត្បិតម្ចាស់អាជីវកម្មសម័យថ្មីត្រូវផ្លាស់ប្តូររបត់រកស៊ីពីលក់តាមតូប ឡើងទៅលើគេហទំព័រកាន់តែច្រើនឡើងៗ។ ម្លេះហើយអ្នកអាចចាប់ជំនាញនេះបាន តាមរយៈការសិក្សា វគ្គបណ្តុះបណ្តាលខ្លីៗលើអ៊ីនធឺណេត ឬជាមួយគ្រូបង្គោលផ្ទាល់។ បើនិយាយពីចំណូលសម្រាប់អ្នក ចេះជំនាញនេះវិញមិនក្រោមពាន់ដុល្លារនោះទេ។
២.ជំនាញសរសេរកូដ៖ នៅពេលដែលនិយាយទៅដល់ជំនាញនេះគឺរិតតែមានតម្រូវការខ្ពស់ខ្លាំង និងបានប្រាក់ខែច្រើនខ្លាំង មែនទែននៅក្នុងសម័យឌីជីថលនេះ។ ដោយជំនាញនេះមានវគ្គបង្រៀនហ្វីជាច្រើននៅលើអ៊ីនធឺណិត ហើយឱ្យតែអ្នកចេះសរសេរកូដច្បាស់ មិនបាច់ភ័យខ្វះការងារធ្វើនោះទេដូចនេះបងប្អូនដែលមានចាប់ អារម្មណ៍ចង់ចេះជំនាញនេះគួរតែដាក់ចិត្តដាក់កាយរៀនឱ្យចេះច្បាស់ផងដែរ។
៣.ជំនាញទីផ្សារឌីជីថល៖ ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនងាកមកប្រើប្រាស់អ៊ីនធឺណេតជាពិសេសនោះគឺម្ចាស់អាជីវ កម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើបណ្តាញសង្គមដូចជា Facebook, Tik Tok និង Instagram ជាដើម។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថល មានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នកជំនាញនេះដែរ ប្រសិនជាយើងចេះច្បាស់ប្រាកដជា អាចទាញចំណូលបានច្រើនពីម្ចាស់អាជីវកម្មដូច្នេះសម្រាប់បងប្អូនដែលចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបន្ថែមទៀតបានផងដែរ។
៤.កាន់ផេកឱ្យគេ៖ មានម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកកាន់ផេកហ្វេសប៊ុក និងបណ្តាញសង្គមនានា ដើម្បីជួយធ្វើទីផ្សារឱ្យអតិថិជនស្គាល់ អាជីវកម្មពួកគាត់ឱ្យបានលឿន។ អាស្រ័យហេតុនេះ បើសិនជាអ្នកគិតថាខ្លួនមានជំនាញឌីជីថល អ្នកអាចសាកធ្វើជាអ្នកកាន់ផេក ជាអ្នកប្រឹក្សា យោបល់ ជាអ្នករៀបផែនការផ្សាយតាមប្រព័ន្ឋឌីជីថល គឺអ្នកមានឱកាសរកចំណូលបានពីការងារម៉ោងមួយនេះទោះជាអ្នកមិនសូវមានជំនាញខ្លាំងក៏ អ្នកអាចធ្វើបាន បើសិនជាអ្នកអាចយល់ខ្លះៗ ហើយចេះរៀបចំក្រុមមនុស្សជំនាញឱ្យជួយធ្វើការឱ្យអ្នក។
៥.អ្នកផលិតមាតិកា៖ បងប្អូនទាំងអស់គ្នាមានដឹងទេថា នាពេលនេះការងារក្រៅម៉ោង១នេះកំពុងតែមានតម្រូវការជាខ្លាំង ប្រសិនជាបងប្អូនមានជំនាញ ខាងសរសេរបងប្អូនអាចធ្វើជាអ្នកផលិតមាតាកាផ្សេងៗទាក់ទងជាមួយនឹង Skincare ឬជាមួយនឹងការរកស៊ីអីជាដើមដើម្បីយកទៅលក់ឱ្យអ្នក រកស៊ីខាងវិស័យអនឡាញបាន។ ប៉ុន្តែការងារក្រៅម៉ោងនេះដែរ បងប្អូនត្រូវតែពូកែខាងស្រាវជ្រាវ លេងពាក្យសម្តី ហើយនឹងច្បាស់ជាមួយជំនាញ សរសេរទើបអាចទៅមុខបាន។
៦.ឆ្លៀតរកចំណូលពី Youtube៖ អ្នកអាចឆ្លៀតពេលទំនេរមួយថ្ងៃ ២-៣ម៉ោង ធ្វើវីឌីអូបង្ហោះលើ Youtube ទៅតាមជំនាញ និងចំណូលចិត្តរបស់អ្នកទុកជាការកម្រាន្ត ហើយអាចរកចំណូលបានថែមទៀតផង។ យ៉ាងណាមិញ រាល់ថ្ងៃរវាង TikTok, Facebook និង Youtube អ្នកដែលរកចំណូលបានច្រើនបំផុតគឺ Youtube ខណៈនៅខ្មែរក៏មានច្រើន។
ដោយឡែក ការងារក្រៅម៉ោងនេះដែរ គឺទាមទារឱ្យបានបងប្អូនទាំងអស់គ្នាមានភាពអត់ធ្មត់និងតស៊ូឱ្យខ្លាំង ព្រោះជាធម្មតានៅពេលដែលយើងខំធ្វើ ការពីព្រឹកដល់ល្ងាចហត់បាត់ទៅហើយ តែហេតុតែចង់បានចំណូលថែមបងប្អូនត្រូវធ្វើការងារក្រៅម៉ោងបន្ថែមទៀតដូច្នេះត្រូវតស៊ូឡើងណាបងប្អូនត្រូវ ដឹងថាលុយពិតជាមិនងាយស្រួលរកទេចង់បានលុយទាល់តែហត់បន្តិចហើយ។ គួរជម្រាបថា សម្រាប់បងប្អូនដែលចង់រៀនពីជំនាញរកលុយតាមយូធូបបន្ថែមទៀត បងប្អូនអាចចូលរៀនតាមនេះលីងនេះឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ០៨៩ ៤៤៦ ៤៣៧ https://bakseyacademy.com/courses/youtube-earn-money៕



