ការជ្រើសរើសមុខរបរយកមករកស៊ីជារឿងសំខាន់ណាស់ ប្រសិនបើរើសត្រូវនឹងធ្វើឱ្យចំណេញ ប៉ុន្តែបើជ្រើសខុស អាចធ្វើឱ្យខាតពេលវេលា ខាតប្រាក់ ឬពេលខ្លះអាចបន្ថែមជាបំណុលសម្រាប់ម្ចាស់អាជីវកម្មថែមទៀតផង។ ហេតុដូចនេះមុនសម្រេចចិត្តចាប់យករបរណាមួយមករកស៊ីត្រូវធ្វើការពិចារណាឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ជាមុនសិន។
ខាងក្រោមនេះ គឺជាមុខរបរទាំង៤ ដែលបងប្អូនជាអ្នករកស៊ីដំបូងៗ មិនគួរប៉ះទេព្រោះបានត្រឹមកំដរទីផ្សារ រកស៊ីមិនទៅមុខទេ៖
១.មុខរបរដើមទុនធំពេក
ចំពោះមុខរបរនេះ សម្រាប់អ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាងនោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង មិនថាជាអាជីវកម្មបើកដោយខ្លួនឯងឬអាជីវកម្មដែលទិញហ្វ្រេនឆាយគេដែលប្រើទុនច្រើនគឺគួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះវាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល។
២. មុខរបរដែលចិញ្ចឹមបុគ្គលិកមិនរស់
មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។
បែបនេះហើយមុននឹងបងប្អូនសម្រេចចិត្តរកស៊ីត្រូវគិតឱ្យច្បាស់ ហើយត្រូវចេះមើលទីផ្សារកុំរើសរបរណាដែលមើលទៅមានទីផ្សារតូច ទីផ្សារចង្អៀត ហើយកុំរើសរបរណាដែលលក់ដាច់តែ១ឆាវៗ ប្រសិនជាយើងគ្មានជំនាញខាងមើលទីផ្សារទេមុននឹងចេញរកស៊ីគួរតែស្រាវជ្រាវឱ្យច្បាស់ ឬរកអ្នកជំនាញណាមួយមកពិភាក្សាជាមួយទើបជារឿងល្អ។
៣.របរដែលគេកំពុងរកស៊ីច្រើន
ចំពោះ មុខរបរដែលលោកហៅថាកំដរទីផ្សារនិងគ្មានអនាគតនេះ គឺជាប្រភេទមុខរបរដែលគេកំពុងតែរកស៊ីច្រើន។ ហើយសម្រាប់របរដែលគេរកស៊ីច្រើននេះ បងប្អូនប្រាកដជាឃើញហើយថានៅតាមដងផ្លូវយើងនេះគឺគេនិយមរកស៊ីនៅវិស័យកាហ្វេនេះច្រើនណាស់ ដូច្នេះអ្នកដែលមករកស៊ីក្រោយគេទាំងគ្មានជំនាញច្បាស់លាស់ ឃើញគេលក់ទៅដាច់លក់ទៅបានចំណូលច្រើនចុងក្រោយបែរជាបិទទ្វារខាតទាំងលុយខាតទាំងពេលវេលាថែមទៀតផង។
ហើយចំពោះរបរប្រភេទនេះដែរ មិនមែនមានន័យថាមិនល្អ១០០%នោះឡើយ សម្រាប់អ្នកដែលចាប់របរវិស័យកាហ្វេនេះឈរជើងបានយូរឆ្នាំគឺពិតជាគួរឱ្យសរសើរដោយសារគាត់មានបទពិសោធន៍ច្បាស់ ប៉ុន្តែសម្រាប់អ្នកដែលទើបទៅរកស៊ីថ្មីៗគឺឆាប់មានហានិភ័យខ្លាំងណាស់ ដូច្នេះបើចង់រកស៊ីវិស័យកាហ្វេចាំរកចំណុចពិសេសជាងគេចាំបើកទើបរស់បានយូរ។
៤. .របរចង្អៀតខ្លាំង
ជាការពិតណាស់ មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ៕


