គ្មានលុយធ្វើទីផ្សារ គួរធ្វើបែបណា? សាកគន្លឹះសំខាន់២នេះ ធ្វើផ្សារដោយចំណាយដើមទុនតិចបំផុត
THATSORNA NOVFEBRUARY 11 2024289 views

ក្នុងយុគសម័យបច្ចេកវិទ្យានេះ មនុស្សរស់នៅលើអ៊ីនធឺណិតច្រើនជាងពិភពខាងក្រៅ សូម្បីតែក្នុងកិច្ចពិភាក្សា ការសិក្សា និងការទិញឥវ៉ាន់ផ្សេងៗ ដូច្នេះក្នុងនាមជាអ្នកលក់ត្រូវមានសីលវិធីធ្វើយ៉ាងណាអាចទាញយកប្រយោជន៍ ឬអាចទាញអតិថិជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះផងដែរ។ ដោយថ្ងៃនេះ Business Cambodia សូមលើកយកក្បួនធ្វើទីផ្សារ២ក្បាច់ មិនសូវចំណាយទុនច្រើន។ ដោយក្នុងនោះរួមមានដូចជា៖

១. ក្បួនធ្វើទីផ្សារ ដើមទុនភ្ញៀវ

លោក Robert Kiyosaki  បាននិយាយថា "លុយនៅជាមួយមនុស្សណាដែលស្គាល់មនុស្សកាន់តែច្រើន កាន់តែមានចំណូល"។ នៅក្នុងសង្គមខ្លាចមនុស្សស្មើរនឹងខ្លាចចំណូល ហើយបើអ្នកចេញលក់ដំបូង អ្នកនឹងមានឱកាសដើរលឿនជាងគេ ប្រសិនបើអ្នកមានដើមទុនភ្ញៀវនៅក្នុងខ្លួន។

ទន្ទឹមនឹងនេះដែរដើម្បីអាចទាញភ្ញៀវបានរឿងសំខាន់មួយដែលអ្នកពុំគួរធ្វេសប្រហែសនោះគឺ ចេះសន្សំភ្ញៀវ ឬបង្កើតទំនាក់ទំនងនៅក្នុងបណ្តាញសង្គមឱ្យបានជាមុនសិន ចៀសវៀងលេងហ្វេសប៊ុក ស៊ែរឿងឥតបានការ បំពុលសង្គម ហើយដល់ពេលចាប់ផ្តើមរកស៊ីលក់ដូរគ្មាននរណាទុកចិត្តអ្នកសោះ នេះមកពីមនុស្សភាគច្រើនមានបានសន្សំដើមទុនភ្ញៀវនេះឯង។

២. បង្ហាត់បង្រៀនតាមអ៊ីនធើណែត

ថ្លែងប្រាប់ក្រុមការងារ Business Cambodia  កញ្ញា អឿន ច័ន្ទរច្ចនា ស្ថាបនិក រច្ចនា ផ្កាក្រដាស បានឱ្យដឹងថា មែនទែនប្រព័ន្ឋបណ្តាញសង្គម ដូចជា TikTok និងFacebook គឺចូលចិត្តណាស់អ្នកបង្រៀនជាងអ្នកលក់ ដូច្នេះហើយទើបកញ្ញា ព្យាយាមបង្រៀនបត់ផ្កា ដោយចែករំលែកពីរបៀបជ្រើសរើសក្រដាស និងរបៀបតុបតែងផ្ការ និងផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យប្រព័ន្ឋផ្សាព្វផ្សាយសង្គមកាន់តែជួយរុញអ្នកមើលកាន់តែច្រើនបន្ថែមទៀត។

ហើយលើសពីនេះអត្ថប្រយោជន៍ដែលយើងទទួលបានក្រៅពីឡៃហើយ ខំមិនហើយនិងស៊ែរនោះទេ ពោលកញ្ញាអាចយកបានទំនុកចិត្តពីអតិថិជន ព្រោះភ្ញៀវអាចមើលឃើញសង្វាក់នៃការធ្វើរបស់កញ្ញាផ្ទាស់ ហើយថែមទាំងដឹងថាទំនិញណាកញ្ញាមានលក់ថែមទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia