លោកស្រី Paetongtarn Shinawatra ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីទី៣១ជាផ្លូវការ ក្រោយលោក សេដ្ឋា ថាវីស៊ីន ត្រូវបានរដ្ឋធម្មនុញ្ញថៃដកហូតតំណែង ខណៈលោកស្រីគឺជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងបំផុត។
ជាសមាជិកមកពីគណបក្ស ភឿថៃ លោកស្រី Paethongtarn Shinawatra គឺជាកូនស្រីរបស់អតីតនាយកមន្រ្តីថៃគឺ លោក ថាក់ស៊ីន និងជាក្មួយស្រីរបស់អតីតនាយកមន្រ្តីស្រីទី១ លោកស្រី យីងឡាក់។
មិនត្រឹមតែជាអ្នកនយោបាយវ័យក្មេងនោះទេ កូនស្រីពៅវ័យ៣៧ឆ្នាំ របស់លោកថាក់ស៊ីនរូបនេះ កំពុងកាន់កាប់ជំនួញក្នុងដៃ ហើយក៏ជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ SC Asset Corporation ដែលរកស៊ីនៅលើវិស័យអចលទ្រព្យឈានមុខមួយក្នុងប្រទេសថៃ និងក្រុមហ៊ុនចម្រុះវិស័យក្នុងប្រទេស ដូចជា Thaicom និងជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងទៀតផងដែរ រួមមាន Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails ។ល។
ក្នុងចំណោមបងប្អូន៣នាក់ លោកស្រីគឺជាកូនស្រីពៅតែម្នាក់ ដែលបានប្រឡូកចូលនយោបាយដូចឪពុកនិងម្តាយមីងដែរ។ លោកស្រីបានទទួលការសិក្សាថ្នាក់វិទ្យាសាស្រ្តនយោបាយពីសកលវិទ្យាល័យជូឡាឡុងកនក្នុងឆ្នាំ២០០៨ និងបានទៅរៀនបន្តថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេសលើជំនាញគ្រប់គ្រងនិងបដិសណ្ឋារកិច្ចពីសាកលវិទ្យាល័យ Surrey។
កាលពីឆ្នាំ២០១៩ លោកស្រីបានរៀបការជាមួយនិងលោក Pitaka suksawat ដោយមានកូនប្រុសស្រីចំនួន២នាក់។ ចំពោះទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៤.៣ពាន់លានដុល្លារ បើយោងតាមប្រភពសារព័ត៌មាន Thai PBS World ដែលចុះផ្សាយកាលពីឆ្នាំ២០២១៕
អត្ថបទដោយ៖ ពីង ជូអេង