ជិតដាច់ឆ្នាំហើយ! អ្នកលក់ក៏ត្រូវតែមានក្បួនថ្មីដែរ មកដឹងរឿងធំៗ ៣ អ្នករកស៊ីគួររៀនថែម ដើម្បីលក់ដាច់ជាងមុន
THATSORNA NOVDECEMBER 4 2022505 views

ឆ្នាំចាស់ជិតផ្លាស់ចូលឆ្នាំថ្មី អ្នករកស៊ីទាំងឡាយរកស៊ីពីភ្ញៀវតិច គួរតែបន្ថែមឱ្យបានភ្ញៀវច្រើន មានភ្ញៀវស្មើនឹងអាជីវកម្មទាំងអស់គ្នាមានចំណូល ហើយពេលមានចំណូលអាជីវកម្មនឹងមានការរីកចម្រើន ។ ប៉ុន្តែបញ្ហាធំបំផុតរបស់អ្នករកស៊ីនោះគឺ លក់មិនដាច់ គ្មានភ្ញៀវ លក់យូរៗបាត់ភ្ញៀវអស់ ។ ជាមួយគ្នានេះដែរ ក្រុមការងាររបស់ Business Cambodia នឹងធ្វើការលើកយក៣ចំណុច ជួយទៅដល់អ្នករកស៊ីទាំងឡាយកាន់តែឆ្នើមជាងមុននៅក្នុងការលក់ ដោយបន្ថែមដូចខាងក្រោមនេះ  ៖

១. ជប់សាច់រឿងរបស់យីហោ

ត្រង់ចំណុចនេះលោក សំ កុសល ក៏ធ្លាប់បានលើឡើងដែរនៅក្នុងវីដេអូ យូធ្យូ ប្រមាណជា ៣នាទី ទាក់ទងទៅនឹងការបង្កើតសាច់រឿងឱ្យយីហោខ្លួនឯង មានន័យថាចង់ធ្វើជាអ្នកលក់ពូកែ និងលក់ដាច់ជាងមុន ទាំងអស់គ្នាត្រូវតែស្គាល់ខ្លួនឯង និងយីហោខ្លួនឯងឱ្យច្បាស់ជាងភ្ញៀវ ជាពិសេសនោះគឺសាច់រឿងរបស់យីហោផ្ទាល់ទាញភ្ញៀវឱ្យស្គាល់ពីយីហោ និងដើរចូលហាងកាន់តែច្រើនឡើង ។

 ឧទាហរណ៍ជាក់ស្តែងដូចជា យីហោម៉ាត Walmart  មូលហេតុដែលយីហោមួយនេះលក់ដាច់ ហើយមានប្រជាជនអាមេរិកស្ទើរតែ៩៥ភាគរយស្គាល់នោះ គឺដោយសារតែយីហោមួយនេះ មានសាច់រឿងច្រើន សាច់រឿងទីមួយនោះគឺ ទំនិញទាំងអស់នៅក្នុងហាងលក់ក្នុងតម្លៃធូរថ្លៃ សាច់រឿងទីពីរនោះជាយីហោម៉ាតដែលឈរជើងលើទីផ្សារបានយូរ សាច់រឿងទីបីទិញទំនិញបោះដុំ និងប្រើបច្ចេកវិទ្យាក្នុងការគ្រប់គ្រង ទាំងនេះសុទ្ធសឹងតែជាសាច់រឿងរបស់យីហោ ដែលអ្នករកស៊ី គួរតែមាននៅក្នុងដៃឱ្យបានច្រើន ទើបអាចជម្រុញការលក់បានកាន់តែច្រើន និងមានអ្នកស្គាល់ជាងមុន។

២. ជួបភ្ញៀវឱ្យច្រើន

នៅក្នុងទីផ្សារគឺមានអ្នកលក់ និងមានអ្នកទិញ ប្រសិនបើបងប្អូនទាំងអស់គ្នាជាអ្នកលក់ ដូច្នេះរឿងធំបំផុតសម្រាប់ទាំងអស់គ្នានោះគឺ ភ្ញៀវ ។ គ្រប់គ្នាសុទ្ធតែដឹងថាភ្ញៀវគឺជាស្តេច ប៉ុន្តែមិនដឹងពីរបៀបរក្សាភ្ញៀវ មានន័យថាចង់លក់ដាច់ឬធ្វើជាអ្នកលក់ឆ្នើម ទាំងអស់គ្នាត្រូវមានភ្ញៀវនៅក្នុងដៃ ហើយដើម្បីមានភ្ញៀវនៅក្នុងដៃ ទាំងអស់គ្នាដែលជាអ្នករកស៊ីទាំងឡើយត្រូវតែឧស្សាហ៍ជួបភ្ញៀវឱ្យច្រើន ជួបភ្ញៀវម្នាក់យើងនឹងដឹងពីបញ្ហាគាត់ និងគំនិតថ្មីៗ ហើយជួបភ្ញៀវ ១០០នាក់ យើងនឹងដឹងកាន់តែច្បាស់ពីតម្រូវការរបស់ពួកគេ ត្រូវចាំថាភ្ញៀវគឺជាលុយបាត់ភ្ញៀវគឺស្មើនឹងបាត់លុយ មានភ្ញៀវច្រើន ចំណូលនឹងកើន។

៣.បន្តអភិវឌ្ឍខ្លួន

ប្រសិនបើទាំងអស់គ្នាកំពុងកំពុងតែជាអ្នករកស៊ីលក់ដូរ រឿងដែលទាំងអស់គ្នាត្រូវធ្វើដើម្បីឱ្យខ្លួនឯងកាន់តែឆ្នើមជាងមុននោះគឺ បន្តរៀនអ្វីដែលថ្មីៗទាក់ទងទៅនឹងមុខរបរឬជំនាញដែលខ្លួនកំពុងធ្វើនាពេលបច្ចុប្បន្ន ។ ឧទាហរណ៍ថាទាំងអស់គ្នាជាអាជីវករលក់ដូរ ដូច្នេះដើម្បីឱ្យខ្លួនឯងកាន់តែពូកែជាងមុន គឺទាំងអស់គ្នាត្រូវស្វែងរកជំនាញលក់បន្ថែម តួយ៉ាងដូចនៅ Business Cambodia គឺមានអ្នក Training ពីជំនាញលក់ជាច្រើនវគ្គ ដែលជាជំនួយជួយតម្រថ់ដល់បងប្អូនដែលមានបញ្ហាលក់ ពោលគឺជួយពួកគាត់ឱ្យកាន់តែរីកចម្រើនជាងមុននៅក្នុងការរកស៊ី ។

អត្ថបទដោយ៖​ កញ្ញា នៅ ថាត់សណា

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia