ខេត្ដ ២ នេះទទួលបានគម្រោងរោងចក្រថ្មី តម្លៃសរុបជិត ៧០ លានដុល្លារ
Bunthoeun KoemNOVEMBER 14 202512 views

ដំណឹងល្អសម្រាប់អ្នកខេត្ដកណ្ដាល និងខេត្ដកោះកុង ខណៈខេត្ដ ២ នេះទទួលបានគម្រោងវិនិយោគថ្មីចំនួន ២ គឺរោងចក្រផលិតក្រណាត់ និងអំបោះ និងរោងចក្រផលិតការ៉ូឈើ ដែលមានទុនសរុបជិត ៧០ លានដុល្លារ និងអាចបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋផងដែរ។ ខណៈគម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីខែតុលា ឆ្នាំ២០២៥។ 

 

១. ខេត្ដកណ្ដាល៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកៀនស្វាយ។ រោងចក្រនេះមានទុនវិនិយោគសរុបប្រមាណ ៥០ លានដុល្លារ ហើយនៅពេលបើកដំណើរការនឹងអាចបង្កើតឱកាសការងារចំនួន ១៨២០ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។

 

២. ខេត្ដកោះកុង៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូឈើគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង។ គម្រោងថ្មីនេះត្រូវបានបោះទុនវិនិយោគប្រមាណ ១៦ លានដុល្លារ ហើយនៅពេលបើកដំណើរការនឹងអាចងបង្កើតឱកាសការងារបានចំនួន ២៨៥ កន្លែងផងដែរ។

 

សូមជម្រាបថា ក្នុងរយៈពេល១០ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ ពាន់លានដុល្លារ។ ក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារ៕

 

576964769 1298209455670651 2450520633566338954 N

576849049 1298209459003984 1115557094749032199 N

581930967 1303091531849110 227439231930323828 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia