អ្នកឧកញ៉ាគួច ម៉េងលី បង្ហាញជម្រើសល្អបំផុត៣ផ្លូវ សម្រាប់ប្អូនៗទើបប្រលងបញ្ចប់ថ្នាក់ទី១២
ឡុង វឌ្ឍនៈDECEMBER 8 2022396 views

ការប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ គឺជារបត់ជីវិតថ្មីក្នុងជីវិតជាសិស្សានុសិស្ស។ ទន្ទឹមនឹងនេះដែរ ក៏មានសិស្សមួយចំនួនមានផែនការជីវិតរួចរាល់ ខ្លះទៀតក៏នៅតែលតោល មិនដឹងផ្លូវជីវិតគួររៀបចំដើរជំហានណាបន្តទៀត។ ខ្លះប្រឡងជាប់ ខ្លះក៏ប្រលងធ្លាក់ជាដើម។ ប៉ុន្តែត្រូវចងចាំថា ការសិក្សាមានសារៈសំខាន់ តែបើប្រលងធ្លាក់ថ្នាក់ទី១២ ក៏មិនមែនមានន័យថាជីវិតត្រូវបរាជ័យទាំងស្រុងនោះដែរ។

ខាងក្រោមនេះ គឺជាជម្រើសផ្លូវដើរល្អបំផុតចំនួន ៣​ ដែលសិស្សានុសិស្សទើបតែប្រលងជាប់ ឬធ្លាក់ទី១២ គប្បីត្រូវពិចារណា សម្រាប់រៀបចំអនាគតខ្លួនឯង៖

ជម្រើសទី១ ធ្វើការ១ឆ្នាំសិន ចាំរៀនបន្តបរិញ្ញាបត្រ

លោកបានលើកឡើងពីអត្ថប្រយោជន៍របស់ជម្រើសទី១នេះថា សម្រាប់កូនគេអ្នកមាន គេនឹងធ្វើការមួយឆ្នាំ ដើម្បីស្វែងរកខ្លួនឯងឱ្យឃើញថា ខ្លួនស្រលាញ់អ្វី ខ្លួនចង់ក្លាយជាអ្វី ចង់រៀនជំនាញអ្វីឱ្យពិតប្រាកដ។ ដោយឡែកសម្រាប់កូនអ្នកក្រីក្រលំបាកវិញ គឺធ្វើការ១ឆ្នាំ​ដើម្បីយកលុយរៀនសូត្របន្ត។

ជម្រើសទី២ រៀនចប់ទី១២ភ្លាម ចូលរៀនបន្តបរិញ្ញាបត្រភ្លាម

សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលមានគោលដៅច្បាស់លាស់ មានលទ្ធភាពគួរសមហើយ ជម្រើសទី២នេះក៏ជាជម្រើសល្អ ពោលគឺអាចរៀនចប់ភ្លាម ចូលរៀនបន្តភ្លាម។ បន្ថែមពីនោះអ្នកឧកញ៉ាបានជំរុញឱ្យប្អូនៗត្រូវជ្រើសរើសជំនាញណាមួយដែលខ្លួនពិតជាស្រលាញ់ ហើយអាចផ្ដល់លទ្ធផលល្អត្រឡប់មកខ្លួនវិញនាពេលអនាគត និងត្រូវជៀសវាងឱ្យបាននូវ ការរៀនជំនាញតាមការបង្ខំរបស់ឪពុកម្ដាយ ឬរៀនតាមមិត្តភក្តិ។

ជម្រើសទី៣ រៀនជំនាញវិជ្ជាជីវៈណាមួយ

ជំនាញវិជ្ជាជីវៈ គឺជាជំនាញដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារកម្ពុជា ហើយក៏ផ្ដល់នូវចំណូលខ្ពស់ផងដែរ។ ប៉ុន្តែបញ្ហាត្រង់ថា ប្អូនៗនិស្សិតភាគច្រើនចូលចិត្តធ្វើតែការងារណាដែលតុបតែងខ្លួនស្អាតបាត ធ្វើការក្នុងម៉ាស៊ីនត្រជាក់ មិនប្រើកម្លាំងធ្ងន់ៗជាដើម។ ទាក់ទិននឹងជំនាញវិជ្ជាជីវៈនេះ អ្នកឧកញ៉ាបានលើកឡើងថា ស្រុកយើងសម្បូរអ្នករៀនជំនាញ ដែលរៀនចប់ធ្វើការក្នុងការិយាល័យណាស់ ព្រោះពួកគាត់ខ្លាចក្ដៅ ខ្លាចខ្មៅ។ លោកបានបន្ថែមថា ជំនាញធ្វើការនៅក្នុងការិយាល័យ រៀនបួនឆ្នាំចប់បានប្រាក់ខែត្រឹម៣០០ដុល្លារ ទៅ៤០០ដុល្លារប៉ុណ្ណោះ។ ចំណែកជំនាញវិជ្ជាជីវៈមួយចំនួន រៀនចំណាយពេលខ្លីត្រឹមតែ១ទៅ២ឆ្នាំប៉ុណ្ណោះ ពេលរៀនចប់អាចទទួលបានប្រាក់ខែចន្លោះពី៨០០ទៅ១០០០ដុល្លារ ហើយមានក្រុមហ៊ុនជាច្រើនគេដណ្ដើមគ្នាយកទៀត។

ជារួមមកវិញ ជម្រើសទី៣វាសុទ្ធសឹងតែមានគុណសម្បត្តិ គុណវិបត្តិមួយបែបម្នាក់នោះទេ ដូច្នេះមានតែប្អូនៗខ្លួនឯងតែប៉ុណ្ណោះ ដែលអាចវាយតម្លៃបានថា ជម្រើសណាមួយស័ក្តិសមនឹងស្ថានភាព ត្រូវជាមួយនឹងគោលដៅរបស់ខ្លួនឯង។ តើជម្រើសណាមួយជាជម្រើសល្អបំផុតសម្រាប់អ្នក?

ចូលរួមក្នុងក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ  https://t.me/LongVathanak777 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia