បានចំណូលរាល់ថ្ងៃ! មកស្គាល់របរកសិកម្ម ៣ ចាយទុនក្រោម៥០០$ អាចរកចំណូលចូលគ្រាក់ៗរាល់ថ្ងៃ
ធី ស្រីល័ក្ខJANUARY 30 2023704 views

របរកសិកម្មបានក្លាយជារបរមួយដែលទទួលបានពេញនិយមយ៉ាងខ្លាំងនាមួយរយៈពេលចុងក្រោយនេះ ដោយមានបងប្អូនយើងមួយចំនួនបានច្នៃរបរកសិកម្មក្លាយទៅជាប្រភពចំណូលដល់ទៅពីរ បីផ្លូវក្នុងពេលតែមួយថែមទៀតផង។ហើយក្នុងរបរកសិកម្មនេះទៀតសោទ ត្រូវបានគេចាត់ទុកថាជារបរក្រៅម៉ោងមួយសម្រាប់ប្រជាពលរដ្ឋទូទៅដែលមានពេលវេលាសម្រាកចុងសប្តាហ៍ ឬ ទំនេរពីការងារល្ងាចៗផងដែរ។

ជាក់ស្តែង នៅក្នុងថ្ងៃនេះ Business Cambodia សូមធ្វើការលើកយកនូវមុខរបរកសិកម្មចំនួន ៣ ដែលបងប្អូនអាចពិចារណាធ្វើបានពេលទំនេរពីការងារ ហើយសុទ្ធសឹងតែជារបរដែលចំណាយដើមទុនតិច ច្រើនបំផុតត្រឹម ៥០០ដុល្លារ។ដែលរបរទាំងនោះរួមមាន ៖

១.របរចិញ្ចឹមខ្យង

របរចិញ្ចឹមខ្យងនៅខ្មែរយើងគឺពុំសូវមានអ្នកធ្វើច្រើនប៉ុន្មាននោះទេ ប៉ុន្តែបើក្រឡេកទៅមើលប្រទេសជិតខាងយើងដូចជាវៀតណាមវិញ កំពុងតែកាក់កបយ៉ាងខ្លាំងជាមួយរបរមួយនេះ។ហើយបើតាមលើកឡើងរបរម្ចាស់កសិដ្ឋាន ៤០០ លោក ហាច ឆន បានឱ្យដឹងថា តាមរយៈបទពិសោធន៍ចិញ្ចឹមខ្យងកន្លងមក លោកបានចាយទុនដំបូងត្រឹមតែ ១០ម៉ឺនរៀលប៉ុណ្ណោះ ដោយចំណាយទៅលើការទិញថង់ប្លាស្ទិកសម្រាប់ធ្វើជាអាង ចំណែកឯពូជខ្យងវិញលោកដើររើសតាមបឹង ស្រែ ដោយពុំបានទិញពូជមកពីណានោះទេ។

លោកបានបញ្ជាក់ទៀតថា ពូជខ្យងដែលលក់បានថ្លៃជាប្រទេសខ្យងពងស មិនមែនពូជពងក្រហមនោះទេ ហើយលោកហ៊ានធានាថាមានទីផ្សារខ្ពស់ ព្រោះសម្រាប់លោកផ្ទាល់បានធ្វើការពង្រីកពី ១អាង ឡើងរហូតដល់រាប់សិបអាច និងអាចរកចំណូលបាន ៣០ ទៅ ៤០ម៉ឺនរៀលក្នុងមួយថ្ងៃពីការលក់ខ្យងពូជតូចៗ។

123223374 103349348251969 3341983750797653047 N

២.របរចិញ្ចឹមចកអាសូឡា

ចំពោះចកអាសូឡានេះ នៅមិនបងប្អូនមួយចំនួននៅមិនទាន់បានស្គាល់នៅឡើយទេ ខណៈដែលមានបងប្អូនយើងមួយចំនួនកំពុងរកចំណូលបានរាល់ថ្ងៃពីរបរមួយនេះ។ចកអាសូឡានេះត្រូវបានគេយកសម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទមានទាំងត្រី មាន់ ទា ខ្យងជាដើម ដែលចកនេះជួយឱ្យសត្វចិញ្ចឹមធំធាត់បានរហ័ស។ហើយបើនិយាយពីការចិញ្ចឹមវិញនោះ ចកអាសូឡានេះគឺងាយស្រួលខ្លាំងមែនទែន បងប្អូនគ្រាន់តែទិញពូជ ១គីឡូទៅ២គីឡូ ហើយធ្វើអាងតូចល្មមមួយតាមលទ្ធភាពដែលបងប្អូនមានជាការស្រេច។រីឯការប្រមូលផលវិញដាំត្រឹមតែ ២ ទៅ ៣ថ្ងៃគឺបានផលហើយ ព្រោះចកនេះឆាប់ធំហើយប្រសិនបើយើងដាំវាច្រើនអាងនោះយើងនឹងប្រមូលផលបានវិលជុំរាល់ថ្ងៃ។

326528133 1363233167764472 7080851940483985744 N

313400237 121577920717553 7595735905443110564 N

៣.របរដាំផ្សិតចំបើង

ចំណែករបរចុងក្រោយនេះវិញ ក៏មិនខ្វះទីផ្សារមិនចាញ់របរទាំង ២ ខាងលើប៉ុន្មានឡើយ ព្រោះសុទ្ធតែប្រមូលបានរាល់ថ្ងៃដូចគ្នា ដោយបងប្អូនអាចធ្វើការដាំនូវប្រភេទផ្សិតដូចជាផ្សិតចំបើង ផ្សិតម្ជុល ផ្សិតភ្លៅមាន់ជាដើម តាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្ត។ជាក់ស្តែងបើតាមការសម្ភាសន៍ជាមួយលោក វណ្ណៈជាប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ លោកបានឱ្យដឹងថាទុនដំបូងដែលលោកចាប់ផ្តើមលើរបរពណ្តុះផ្សិតនេះគឺត្រឹមតែ ៣០ម៉ឺនរៀលប៉ុណ្ណោះ ដោយសារទេលោកមានដីនៅទំនេរស្រាប់នៅក្រោយផ្ទះ។

លោកបានបន្តថាដំបូងឡើយលោកចាប់ផ្តើមធ្វើតិចតួចប៉ុណ្ណោះ តែក្រោយពីការលក់បានប្រាក់ចំណេញលោកក៏ពង្រីបន្ថែមបន្តិចម្តងៗរហូតអាចប្រមូលបានក្នុងមួយវគ្គរាប់រយគីឡូ ដោយក្នុងមួយគីឡូអាចលក់បានក្នុងតម្លៃខ្ពស់បំផុត ១២០០០រៀល និងទាបបំផុតអាច ៤០០០រៀល។ហេតុនេះសម្រាប់បងប្អូនដែលគាត់មានដីនៅក្រោយផ្ទះទំនេរអាចធ្វើការពិចារណានូវរបរទាំងនេះបាន៕

Da2e7cda4993ca1c05dcb9bacc284f0f

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia