មុនដាក់លក់ត្រូវដឹង! ទាំងនេះគឺជាកំហុសដ៏ពេញនិយម៤អ្នកលក់ផ្ទះតែងធ្វើ ដែលអ្នកគួរចៀសវាង
Toeuy HongSEPTEMBER 18 2023439 views

មិនថាអ្នកទិញឬលក់របស់អ្វីមួយនោះ អ្នកត្រូវដឹងពួកក្បួនទិញនិងលក់ ពោលគឺបើទិញត្រូវដឹងពីក្បួនទិញយ៉ាងម៉េចប្រើថ្លៃដើមទុន តែបើលក់វិញត្រូវដឹងពីវិធីថាតើលក់ដូចម្ដេចទើបធ្វើឲ្យរបស់ដែលអ្នកដាក់លក់នោះលក់បានតម្លៃថ្លៃចំណេញច្រើន។

 

ទាក់ទងនឹងការទិញលក់នេះដែរ ការលក់អចលនទ្រព្យជាពិសេសផ្ទះគឺអ្នកដឹងត្រូវពីវិធីលក់ដើម្បីចៀសវាកំហុសឬបញ្ហាអំឡុងពេលដាក់លក់។ ខាងក្រោមនេះគឺជាកំហុសដែលអ្នកលក់ផ្ទះតែងតែធ្វើហើយអ្នកគួរចៀសវាង នេះបើយោងតាម Ramseysolution។

 

. លក់ផ្ទះដោយមិនពឹងភ្នាក់ងារអចលនទ្រព្យ

ការលក់ផ្ទះយើងដាក់លក់ដោយខ្លួនឯងបាន ប៉ុន្ដែវាក៏ល្អដែរ ដែលអ្នកគួររកភ្នាក់ងារអចលនទ្រព្យក្នុងការជួយលក់ផ្ទះរបស់អ្នកបាន។ ការធ្វើបែបនេះគឺជាមួយកាត់បន្ថយពេលវេលារបស់អ្នកកុំរវល់តែរឿងលក់ផ្ទះដោយខ្លួនឯង។ បើអ្នកលក់ផ្ទះដោយខ្លួនឯងអ្នកអាចនឹងរវល់ហើយស៊ាំញ៉ាំជាមួយនឹងឯកសារក្រដាសស្នាមទិញលក់ តែបើអ្នករកភ្នាក់លកទិញលក់ផ្ទះឲ្យជួយនោះភ្នាក់ងារអាចនឹងរៀបចំជួយលក់ជូនឲ្យដោយអ្នកមិនចាំបាច់ឈឺក្បាលនោះទេ។

 

. មានភ្នាក់ងារជួយលក់តែពួកគេគ្មានបទពិសោធន៍

 ចំណុចខាងលើបានរៀបរាប់ហើយថាបើមានភ្នាក់ងារជួយលក់ក៏ល្អដែរ ប៉ុន្ដែបើអ្នករកភ្នាក់ងារជួយលក់ដែលគ្មានបទពិសោធន៍នោះមិនមែនជារឿងល្អនោះទេ។ ការពឹងឲ្យមិត្តភក្ដិនិងសាច់ញាតិក្រុមគ្រួសារជួយលក់គឺមិនអាចជួយអ្វីអ្នកបាននោះទេព្រោះពួកគេក៏គ្មានបទពិសោធន៍ដែរ។ ដូច្នេះពឹងពួកគាត់នាំតែអស់ថ្លៃកម្រៃជើងសារតែពួកគាត់គ្មានជំនាញវិជ្ជជីវៈ។ ដូច្នេះអ្នកគួររកភ្នាក់ងារដែលមានបទពិសោធន៍ច្បាស់លាស់។

 

. ដាក់តម្លៃមិនត្រឹមត្រូវ

មនុស្សមួយចំនួនដាក់លក់ផ្ទះដោយមិនទាន់ដឹងពីតម្លៃទីផ្សារនៃផ្ទះរបស់ខ្លួនច្បាស់នោះទេ។ កាលណាអ្នកមិនដឹងពីតម្លៃទីផ្សារផ្ទះរបស់អ្នកនោះ អ្នកនឹងបាត់ឱកាសចំណេញច្រើនប្រសិនបើអ្នកដាក់ក្នុងតម្លៃទាបជាងទីផ្សារខ្លាំងពេក។ មួយវិញទៀតបើអ្នកដាក់លក់ក្នុងតម្លៃថ្លៃពេក នឹងធ្វើឲ្យអ្នកត្រូវចាយពេលរាប់ខែចូលឆ្នាំទម្រាំលក់ចេញបាន។ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺពឹងអ្នកវាយតម្លៃអចលនទ្រព្យដើម្បីដឹងច្បាស់ពីតម្លៃទីផ្សារនៃផ្ទះរបស់អ្នក។ ហើយការធ្វើបែបនេះ អ្នកអាចដាក់លក់បានក្នុងតម្លៃទីផ្សារ ធ្វើឲ្យអ្នកបានចំណេញហើយក៏មិនដាក់លក់ថ្លៃពេកដែលធ្វើឲ្យអ្នកពិបាកលក់ចេញ។

 

. រូបភាពមិនទាក់ទាញ

 ត្រូវចាំថាសម័យនេះគឺជាសម័យឌីជីថលដូច្នេះអ្នកត្រូវចេះធ្វើទីផ្សារលក់ផ្ទះនៅលើបណ្ដាញសង្គមនានាដើម្បីឲ្យមនុស្សកាន់តែច្រើនបានឃើញពីការដាក់លក់របស់អ្នក។ ត្រង់នេះអ្នកត្រូវថតរូបផ្ទះដាក់លក់ឲ្យបានស្អាតៗដើម្បីយកមកបង្ហោះដាក់លក់លើអនឡាញ។ បើរូបភាពផ្ទះដាក់លក់របស់អ្នកមិនមានភាពទាក់ទាញទេនោះ ផ្ទះរបស់អ្នកមិនងាយលក់ដាច់ឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia