មុននេះបន្តិច យោងតាមការចុះផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៣០រូប ដើម្បីមកបម្រើការងារពេញម៉ោងក្នុងតំណែងដូចខាងក្រោមនេះ៖
១. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ីនធឺណិត (Full-Stack Developer) ចំនួន ១៧រូប
២. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ីនធឺណិតផ្នែកខាងមុខ (Front-End Developer) ចំនួន ៤រួប
៣. បុគ្គលិកស្វ័យប្រវត្តិកម្ម កម្មវិធីអ៊ីនធឺណិត (DevOps Engineer) ចំនួន ២រូប
៤. បុគ្គលិករចនាផ្ទាំងកម្មវិធី (UX/UI Desinger) ចំនួន ០២រូប
ចំពោះបេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងត្រូវបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យាក្នុងកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល) និងទទួលបានប្រាក់បៀរវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីភារកិច្ច និងគុណវុឌ្ឍិ អាចមានឱកាសក្លាយជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយទទួលបានការវាយតម្លៃសមិទ្ធផលការងារនិងបានបម្រើការងារក្នុងរយៈណេលកំណត់មួយ។
សូមបញ្ជាក់ថា បើបេក្ខជនចាប់អារម្មណ៍សូមទៅកាន់ផតថល https://digitaleconomy.mef.gov.kh រួចស្កែន QR Code ដែលមាននៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារ៕


