បច្ចេកវិទ្យា Ai គណនេយ្យដំបូងគេនៅកម្ពុជា កម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU បានចុះ MOU ជាមួយសាកលវិទ្យាល័យវ៉ាន់ដា​
Ping Chou EngJUNE 11 2025

កម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU ផ្ដល់ជូននូវដំណោះស្រាយ និងសេវាកម្មផ្នែក Software ជាមួយនឹងបច្ចេកវិទ្យាទំនើប Ai ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយ សាកលវិទ្យាល័យវ៉ាន់ដា-Vanda University ដើម្បីពង្រីកបរិបទនៃការអប់រំ។

Photo 2025 06 09 14 23 38 4

កាលពីថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU បានចុះ MOU ជាមួយ សាកលវិទ្យាល័យវ៉ាន់ដាក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍសហគ្រិន ដោយមានការចូលរួមជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា និង លោក អេម ប៊ុននី អគ្គនាយកតំណាង កម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU។  

ដោយកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ គឺជាការដាក់បញ្ចូលបន្ថែមនូវ បច្ចេកវិទ្យា Ai Accounting Software ទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យវ៉ាន់ដា ដែលជាថ្នាលអប់រំឈានមុខ និងមានកិត្យានុភាពមួយ ទៅលើមុខជំនាញគណនេយ្យ ឈរជើងនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០១។

Photo 2025 06 09 14 23 38

ចំពោះការដាក់បញ្ចូលកម្មវិធីសិក្សាបច្ចេកវិទ្យា​ Ai សម្រាប់គណនេយ្យដែលគាំទ្រដោយ កម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU គឺជាជំហាននាំមុខគេមួយក្នុងប្រទេសកម្ពុជាដែលជំរុញឱ្យបុគ្គលសិក្សា គណនេយ្យករ និងអ្នកពាក់ព័ន្ធក្នុងវិស័យ កាន់តែមានភាពជឿនលឿនជាងមុន ក្នុងការសិក្សា និងធ្វើការងារ។

សូមជម្រាបថា កម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU បាននាំបច្ចេកវិទ្យា Ai Accounting Software មុនគេបង្អស់មកកម្ពុជា ហើយកម្មវិធីគ្រប់គ្រងគណនេយ្យ MAQSU គឺជាផលិតផលរបស់ក្រុមហ៊ុន GIANTFOCUS Co., Ltd. ​។

Photo 2025 06 09 14 23 38 (2)

ខណៈសេវាកម្មផលិតផលនេះ នឹងជួយសម្រួលដល់គណនេយ្យករ និងម្ចាស់អាជីវកម្ម ឱ្យធ្វើការងារលឿនជាងមុន កាត់បន្ថយភាពស្មុគស្មាញ ចំណាយកម្លាំងមនុស្សតិច ពិសេសកាត់បន្ថយកំហុសឆ្គងដោយដៃសម្រាប់កិច្ចការហិរញ្ញវត្ថុនិងទិន្នន័យ។ 

សម្រាប់ព័ត៌មានបន្ថែមរបស់កម្មវិធី MAQSU លោកអ្នកអាចទាក់ទងទៅកាន់ Website: https://www.maqsu.com/  Email: hello@maqsu.com ឬលេខទូរស័ព្ទ 098 311 200 | 098 299 300

Photo 2025 06 09 14 23 38 (3)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia