ធ្វើត្រូវនឹងឆាប់មានផ្ទះផ្ទាល់ខ្លួន! ទិចនិកគ្រប់គ្រងលុយ 3 ដែលអ្នកត្រូវអនុវត្ដ បើចង់សល់លុយទិញផ្ទះ
Bunthoeun Koem MARCH 18 2023 361 views

មិនថាប្រាក់ខែតិចឬច្រើនការរៀបចំផែនការថវិកាគ្រួសារមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងថវិការបស់អស់លោកអ្នក។ ដោយសារតែផែនការថវិកាបានជួយលោកអ្នកក្នុងការចំណាយបានត្រឹមត្រូវទៅលើរបស់ដែលចាំបាច់ដែលទាំងនោះគេហៅថា ជាតម្រូវការ ដែលចាំបាច់មិនអាចខ្វះបាន។ យ៉ាងណាក៏ជួយសន្សំថវិកាមួយចំនួនសម្រាប់របស់អ្វីមួយដែលលោកអ្នកចូលចិត្ត ឬ ស្រឡាញ់ តែលោកអ្នកអាចរស់ដោយគ្មានវាបាន-ដែលទាំងនោះហើយហៅថា ជាបំណងប្រាថ្នាចង់បានផងដែរ។