ចំនួនមានកំណត់! តោះរៀនភាសាអង់គ្លេស ចិន គ្មានអស់លុយ១រៀល នៅកន្លែង១នេះ
ធី ស្រីល័ក្ខMARCH 24 2023557 views

សម្រាប់អ្នកដែលចង់ចេះភាសាបន្ថែមទៀតដូចជាភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន ហើយពុំមានលុយរៀនបន្ថែមទៀត លែងជាបញ្ហាទៀតហើយដោយសារតែពេលនេះមានកន្លែង១ ប្រកាសឱ្យអ្នកដែលចាប់អារម្មណ៍ចង់ចេះភាសាបន្ថែមទៀតអាចទៅយកបាន ហើយត្រូវរួសរាន់ឡើងព្រោះចំនួនមានកំណត់។

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ សមាគមសហគ្រិន ខ្មែរ ចិននៅកម្ពុជា បានឱ្យដឹងថា ពេលនេះសមាគមមានផ្តល់អាហារូបករណ៍១០០% សម្រាប់សិក្សាថ្នាក់ភាសាចិន និងអង់គ្លេស ពេញម៉ោងនិងក្រៅម៉ោង ដោយការផ្តល់អាហារូបករណ៍នេះគឺមានតែចំនួន ២០០នាក់ប៉ុណ្ណោះ។

នៅក្នុងនោះដែរ ក៏មានថ្នាក់ចំណេះដឹងទូទៅ ៣ភាសាដែរ ដោយមានភាសាខ្មែរ ភាសាចិន ភាសាអង់គ្លេស ការផ្តល់អាហារូបករណ៍នេះគឺមានតែចំនួន ១០០នាក់ប៉ុណ្ណោះ។

លើសពីនេះទៅទៀត ក៏មានផ្តល់នៅអាហារូបករណ៍ស្នាក់នៅ ហូបចុក សិក្សាភាសាចិនភាសាអង់គ្លេស និងឱកាសហ្វឹកហាត់ការងារដែលមានប្រាក់ឧបត្ថម្ភ២៥០ដុល្លារឡើងទៅ ( ផ្តល់អាហារូបករណ៍ចំនួន៥០នាក់)។

សូមបញ្ជាក់ថា បងប្អូនដែលចាប់អារម្មណ៍អាចមកស្នើរសុំអាហារូបករណ៍ នៅទីតាំងផ្ទាល់ របស់សមាគមសហគ្រិនខ្មែរ-ចិន នៅកម្ពុជា សាខាភ្នំពេញទួលគោក ដែលមានទីតាំងនៅក្បែរអង់តែនទួលគោក ម្យ៉ាងវិញទៀត បងប្អូនក៏អាចទំនាក់ទំនងមកកាន់គណនីតេលេក្រាមរបស់ក្រុមការងារសមាគមសហគ្រិន ខ្មែរ-ចិន នៅកម្ពុជា ដោយឥគតិតថ្លៃ ឬអាចធ្វើការទំនាក់ទំនងទៅកាន់លេខ 093 887 668, 0714298707 ៕

3

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia