ខែកក្កដា ព្រលានយន្ដហោះអន្ដរជាតិតេជោបើកដំណើរការហើយ ខណៈនេះជាតម្លៃដីនៅតំបន់ក្បែរនោះ
Bunthoeun KoemFEBRUARY 27 202529 views

ព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាព្រលានយន្ដហោះធំជាងគេនៅកម្ពុជា ដែលសាងសង់លើផ្ទៃដី ២៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) ថ្មីៗនេះបានឲ្យដឹងថា នៅអំឡុងខែកក្កដា ខាងមុខនេះ ព្រលានយន្ដហោះអន្ដរជាតិដ៏ធំនេះ នឹងបើកដំណើរការហោះហើរផងដែរ ខណៈដែលបច្ចុប្បន្នការសាងសង់សម្រេចបាន ៩៤ ភាគរយ។

 

Photo 2024 03 12 10 54 27 2

 

ជិតដល់ពេលវេលាបើកឲ្យហោះហើរហើយ តើវត្ដមានព្រលានយន្ដហោះអន្ដរជាតិលំដាប់ទី ៩ លើពិភពលោកនេះ ធ្វើឲ្យតម្លៃដីធ្លីនៅតំបន់ក្បែរនោះប្រែប្រួលដល់ណាហើយ?

 

តាមការបញ្ជាក់ពីលោកស្រី តាំង ហួរ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd មកកាន់ Business Cambodia ថ្មីៗនេះបានឲ្យដឹងថា តម្លៃដីនៅតំបន់ព្រលានយន្ដហោះអន្ដរជាតិតេជោ បច្ចុប្បន្នគឺស្ថិតនៅនៅលើទីតាំង ផ្លូវតូច ផ្លូវធំ និងទំហំដី។ ជាក់ស្ដែងបើដីនៅជាប់ក្រវាត់ក្រុងទី៣ និងមានទំហំតូចៗត្រឹម ១ ហិកតាចុះក្រោមតម្លៃចន្លោះពី ២៥០ ដុល្លារទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ប៉ុន្ដែសម្រាប់ដីដែលមានទំហំធំៗគឺមានតម្លៃចន្លោះពី ១០០ ដុល្លារទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ 

 

Photo 2025 02 27 14 32 49

 

លោកស្រីបន្ដថា ចំពោះដីដែលនៅជាប់ផ្លូវ ៨០ ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ ២ ទៅដល់ព្រលានយន្ដហោះ សម្រាប់ដីទំហំតូចចន្លោះពី ១ ទៅ ២ ហិកតា គឺមានតម្លៃពី ៤៥០ ដុល្លារទៅ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ប៉ុន្ដែសម្រាប់ដីធំៗដែលមានទំហំរាប់ហិកតាអាចមានតម្លៃចន្លោះ ៤០០ ដុល្លារចុះក្រោមក្នុង ១ ម៉ែត្រការ៉េ។

 

យ៉ាងណា ដីធ្លីនៅតំបន់ជុំវិញគម្រោងព្រលានយន្ដហោះអន្ដរជាតិដ៏ធំនេះ ដ៏មានដីដែលមានតម្លៃចន្លោះពី ៥០ ដុល្លារទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េផងដែរ ប៉ុន្ដែវាអាស្រ័យទៅលើទំហំដី ទីតាំង ផ្លូវតូចឬផ្លូវធំ និងចម្ងាយពីព្រលានយន្ដហោះតែប៉ុណ្ដោះ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកជំនាញអចលនទ្រព្យជើងចាស់រូបនេះ។

 

470248227 978979864266452 2022361666900757719 N

 

សូមជម្រាបដែរថា ក្រុមហ៊ុន Amatak Property Service Co, Ltd គឺជាក្រុមហ៊ុនផ្ដល់សេវាទិញ លក់ ជូល អចលនទ្រព្យជាច្រើនប្រភេទដូចជា៖ ដី ផ្ទះ អគារ ខុនដូ ជាដើម។ សម្រាប់លោកអ្នកដែលចង់ប្រើសេវាកម្ម ឬចង់ស្វែងរកអចលនទ្រព្យល្អៗ អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈហ្វេសប៊ុកផេក Amatak Property Service Co, Ltd ឬតេឡេក្រាម៖ 086601472៕ 

 

458828430 1155888112569597 6377071621100692360 N

Screenshot (460)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia