កាលពីពេលកន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅក្នុងខណ្ឌមួយចំនួន ហើយក៏បានបងប្អូនមួយចំនួនបានសួរទាក់ទងនឹងទីផ្សារដីធ្លីនៅក្នុងខណ្ឌកំបូង ថាឆ្នាំ២០២៥ នេះបានការប្រែប្រួលយ៉ាងណាហើយ? យោងតាមការវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ តម្លៃដីធ្លីនៅក្នុងខណ្ឌកំបូល មានដូចតទៅ៖
· សង្កាត់កំបូល៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៨០ ដុល្លារទៅ ១,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤០ ដុល្លារទៅ ១៤០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់កន្ទោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២១០ ដុល្លារទៅ ១,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០ ដុល្លារទៅ ១៧០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ឪឡោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤០ ដុល្លារទៅ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ៧០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ស្នោរ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨០ ដុល្លារទៅ ២១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤០ ដុល្លារទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ភ្លើងឆេះរទេះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៣០ ដុល្លារទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៧០ ដុល្លារទៅ ១៤០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់បឹងធំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦០ ដុល្លារទៅ ១៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ប្រទះឡាង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣០ ដុល្លារទៅ ១៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២០ ដុល្លារទៅ ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សម្រាបលោកអ្នកដែលចង់បានដី ឬអចលនទ្រព្យផ្សេងៗមិនថានៅភ្នំពេញ ឬនៅតាមបណ្ដាខេត្ដនានា ប្រកបដោយទំនុកចិត្ដ អាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន អេស៊ា រៀល អ៊ីស្ទេត ខេមបូឌា (𝐀𝐑𝐂) បានខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានសេវាកម្មជាច្រើនដូចជា សេវាកម្មវាយតម្លៃអចលនវត្ថុ, ភ្នាក់ងារ ទិញ លក់ ជួល អចលនវត្ថុ, ប្រឹក្សាលក់ និងធ្វើទីផ្សារគម្រោង, ស្រាវជ្រាវ និងប្រឹក្សាអភិវឌ្ឍគម្រោង។ ដោយក្នុងនោះក្រុមហ៊ុនមានបទពិសោធន៍រយៈពេលជិត ២០ ឆ្នាំហើយនៅក្នុងទីផ្សារកម្ពុជា ព្រមទាំងមានសាខា និងភ្នាក់ងារ តាមបណ្តាខេត្តផ្សេងៗដូចជា ៖ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងកំពង់ចាមជាដើម។ សម្រាប់ព័ត៌មានសូមទាក់ទងទៅកាន់ហ្វេសប៊ុកផេក
@Asia Real estate Cambodia (attact link) ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ +𝟴𝟱𝟱 𝟮𝟯 𝟵𝟬𝟭 𝟵𝟳𝟬 +𝟴𝟱𝟱 𝟭𝟲 𝟲𝟲𝟲 𝟭𝟯𝟵៕



