ខណ្ឌជ្រោយចង្វារគឺជាតំបន់មួយដែលកំពុងទទួលបានការអភិវឌ្ឍខ្លាំង ដោយសារសារមានគម្រោងទីក្រុងរណប OCIC ផ្សារទំនើប បុរី ខុនដូ និងគម្រោងផ្សេងៗបានសម្រុកទៅកាន់តំបន់ភាគខាងកើតនៃរាជធានីភ្នំពេញនេះ។ គម្រោងទាំងនេះក៏បានរុញតម្លៃដីនៅតំបន់ជ្រោយចង្វារកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ដូច្នេះទេ ថ្ងៃនេះ Business Cambodia នឹងនាំប្រិយមិត្ដ មកដឹងពីតម្លៃដីធ្លីនៅទូទាំងខណ្ឌជ្រោយចង្វារថាកើនឡើងដល់ណាហើយគិតត្រឹមពេលនេះ?

យោងតាមរបាយការណ៍វាយតម្លៃ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា CVEA គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះតម្លៃដីនៅក្នុងតំបន់ជ្រោយចង្វារមានដូចតទៅ៖
១. នៅសង្កាត់ជ្រោយចង្វារ៖ តម្លៃដីចម្លោះពី ១,២០០ ទៅដល់ ២,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីជាប់ផ្លូវ និង ៦០០ ទៅ ១,៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវតូច។
២. សង្កាត់ព្រែកសាសេក៖ មានតម្លៃចន្លោះពី ៣០០ ទៅ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ និង ១៤០ ទៅដល់ ៣០០ ដុល្លារសម្រាប់ដីនៅជាប់ផ្លូវតូច។
៣. សង្កាត់ព្រែកលៀប៖ មានតម្លៃចន្លោះពី ៧០០ ទៅ ២,៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ និង ២៩០ ទៅ ១,១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវតូច។
៤. សង្កាត់កោះដាច់៖ មានតម្លៃចន្លោះពី ៥០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំៗ និង ២០ ទៅ ៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៥. សង្កាត់បាក់ខែង៖ មានតម្លៃចន្លោះពី ២០០ តៅដល់ ៧០០ ដុល្លារក្នុង ១ ម៉ែតការ៉េ និងតម្លៃចន្លោះពី ៥០ ទៅដល់ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕



