វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ សហការជាមួយសណ្ឋាគារផ្កាយ៥ លំដាប់ៗនៅកម្ពុជា ដើម្បីពង្រឹងជំនាញនិស្សិតផ្នែកទេសចរណ៍
Sreymom ChaNOVEMBER 26 2022

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) គឺជាវិទ្យាស្ថាននៅកំពូលភ្នំគិរីរម្យ មានរបៀបបង្រៀនបែបទំនើប សឹងតែដូចនៅជប៉ុន បរិយាកាសខុសប្លែកពីគេ ដំបូងបំផុតនៅកម្ពុជា ជាពិសេសគឺនិស្សិតអាចរៀនសូត្រពីអ្នកជំនាញ និងគ្រូបរទេស ជួយឲ្យនិស្សិតទទួលបានចំណេះដឹងច្បាស់លាស់ និងទទួលបានឱកាសការងារខ្ពស់ ដោយវិទ្យាស្ថានបណ្ដុះបណ្តាលលើជំនាញដូចជាវិស្វកម្មកុំព្យូទ័រ គ្រប់គ្រងទេសចរណ៍ ប្លង់និងរចនា (ស្ថាបត្យកម្ម)។

ការអប់រំនៅវិទ្យាស្ថាននេះ គួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត ជាពិសេសក្រៅពីការសិក្សាជាទ្រឹស្តីក្នុងថ្នាក់រៀន និស្សិត មានឱកាសនៅក្នុងការហាត់ការ ដកយកបទពិសោធនិ៍ការងារជាក់ស្តែងទៅតាមស្ថាប័ននានា ដើម្បីពង្រឹងជំនាញកាន់តែរឹងមាំ កាន់តែច្បាស់លាស់បន្ថែម។ ជាក់ស្ដែង កន្លងមកវិទ្យាស្ថាន ក៏បានសហការជាមួយសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ ដើម្បីឱ្យនិស្សិតផ្នែកទេសចរណ៍ អាចសិក្សាអំពីការគ្រប់គ្រងតាមបែបឧស្សាហកម្ម4.0 ការធ្វើទីផ្សារ និងជំនាញផ្សេងៗ ដែលចាំបាច់នៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ខាងក្រោមនេះជាសណ្ឋាគារលំដាប់ៗចំនួន២ ដែលវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យបានសហការជាមួយ ដើម្បីជំរុញនិស្សិត ឱ្យទទួលបានឱកាសហាត់ការ និងស្វែងយល់ឱ្យកាន់តែច្បាស់ពីជំនាញរបស់ខ្លួន៖

Kit Pic

. សណ្ឋាគារ Rosewood Phnom Penh : កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) និង Rosewood Phnom Penh ក៏បានព្រមព្រៀងគ្នាក្នុងការកសាងភាពជាដៃគូ ដោយចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoU) ដើម្បីអនុញ្ញាតឱ្យនិស្សិតទទួលការបណ្តុះបណ្តាលលើការងារនៅ Rosewood ភ្នំពេញ ដោយកាលពីថ្មីៗនេះ និសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យចំនួន ៦នាក់បានធ្វើកម្មសិក្សាហាត់ការ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញរយៈពេល ៦ខែ នៅតាមផ្នែកផ្សេងៗដូចជា Front Office, Food and Beverages, Sales and Marketing និង Human Resource។

KIT និង Rosewood Phnom Penh បានព្រមព្រៀងគ្នាបន្ថែមទៀតក្នុងការជួយដោះស្រាយបញ្ហាប្រឈមនៃកង្វះកម្លាំងពលកម្ម និងការមិនស៊ីគ្នានៃជំនាញនៅក្នុងឧស្សាហកម្មសណ្ឋាគាររបស់កម្ពុជា។ វិទ្យាស្ថាននិងសណ្ឋាគារ ក៏ធ្វើការតស៊ូមតិដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលលើការងារ និងការអប់រំផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចផងដែរ។

Photo 2022 11 24 17 44 36

. សណ្ឋាគារ Raffles Hotel Le Royal : វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសណ្ឋាគារ Raffles Hotel Le Royal ដើម្បីពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសណ្ឋាគារ ដើម្បីរៀបចំនិស្សិត គ្រប់គ្រងទេសចរណ៍នៅ KIT ទទួលបានអាជីពការងារដ៏ច្បាស់លាស់មួយ។ តាមរយៈ MOU នេះ KIT និង Raffles Hotel Le Royal បបានសហការគ្នាលើកម្មវិធីកម្មសិក្សា និងសកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺអាចយល់ដឹងពីអាជីពអនាគតកាន់តែច្បាស់ជាងមុន ដោយប្រាកដវិជ្ជា។

អ្វីដែលគួរឱ្យកត់សម្គាល់ ភាពជាដៃគូរវាងសណ្ឋាគារ Raffles Hotel Le Royal Phnom Penh និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ គឺជាការបង្ហាញពីទំនុកចិត្តរវាងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបដិសណ្ឋារកិច្ចឈានមុខគេក្នុងការវិនិយោគលើធនធានមនុស្ស សម្រាប់អនាគតដ៏ត្រចះត្រចង់ក្នុងវិស័យទេសចរណ៍។

Photo 2022 11 26 13 49 22

គួរបញ្ជាក់ផងដែរថា​ ចាប់តាំងពីការបើកដំណើរការដំបូង វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាច្រើន ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសង្គមយ៉ាងសកម្ម ហើយពេលនេះវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏មានការជូនព័ត៌មានដល់ប្អូនៗនិស្សិតដែលមានបំណងចង់បង់ថ្លៃសិក្សា វិទ្យាស្ថានចាប់ផ្ដើមទទួលនិស្សិតបង់ថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ប្រសិនបើប្អូនៗចង់បានឱកាសដ៏ល្អមួយនេះ សូមចុះឈ្មោះតាមលីងខាងក្រោម៖

លីងចុះឈ្មោះសម្រាប់សិស្សថ្មី៖ https://bit.ly/3PEGBSJ

លីងចុះឈ្មោះសម្រាប់សិស្សចង់ផ្ទេរការសិក្សា៖ https://bit.ly/3zdQKz5

អាចសាកសួរបន្ថែមតាមតេលេក្រាម៖ https://bit.ly/3E3AgtZ

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖ 078 777 344 / 078 777 482 / 010 575 011 / 016 575 011

📩 contactus@kit.edu.kh 🌐 https://kit.edu.kh/

295971835 5110686429059835 3678551381084025192 N

Sreymom Cha

អត្ថបទសរុប៖ 230

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia