មិនធម្មតា! រោងចក្រខ្នាតធំតម្លៃ ៥០លាន$ នឹងលេចរូបរាងឡើងនៅខេត្តសំណាង១នេះ
ធី ស្រីល័ក្ខOCTOBER 29 20252.8 K views

កម្ពុជាកាន់តែរីកមុខមាត់ជាងមុនហើយ ខណៈណាពេលឆាប់ៗខាងមុខនេះខេត្តសំណាងមួយរបស់កម្ពុជា គឺខេត្តកណ្តាល កំពុងតែទទួលបានគម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទដែលមានទំហំទុនវិនិយោគប្រមាណ ៥០លានដុល្លារអាមេរិក។ រោងចក្រថ្មីនេះដែរ គឺស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

យោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថានៅពេលរោងចក្រផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទលេចរូបរាងឡើងនឹងអាចបង្កើតឱកាសការងារបានចំនួន ១៨២០កន្លែងដល់ប្រជាជនដែលរស់នៅក្នុងទីតាំងនោះ។ ដោយឡែក នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើង ប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧%។

២៩

គួរបញ្ជាក់ថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាមេរិក។ ជា ការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.ក បានចុះបញ្ជី គម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕

២៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia