អបអរ! ខេត្ដកំពង់ធំ និងខេត្ដកំពង់ឆ្នាំង ទទួលបានគម្រោងវិនិយោគថ្មីតម្លៃជិត ៤០ លានដុល្លារ
Bunthoeun Koem•OCTOBER 2 2025•1.9 K views

អបរអរសាទរសម្រាប់អ្នកខេត្ដកំពង់ធំ និងខេត្ដកំពង់ឆ្នាំង ខណៈខេត្ដជាប់បឹងទន្លេសាបទាំងពីរនេះ គឺទទួលបានគម្រោងវិនិយោគថ្មី ដែលមានតម្លៃសរុបជិត ៤០ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់បានរាប់ពាន់កន្លែងផងដែរ។ បើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គម្រោងទាំងពីរនោះរួមមាន៖ 

 

១. ខេត្ដកំពង់ធំ៖ ទទូលបានគម្រោងវិនិយោគរោងចក្រកែច្នៃដំឡូងមី និងផលិតផលជី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងស្រុកស្ទោង មានទុនសរុបចំនួន ២០ លានដុល្លារ។ នៅពេលបើកដំណើរការរោងចក្រថ្មីនេះ ក៏នឹងផ្ដល់ឱកាសការងារចំនួន ៩០ កន្លែងជូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

 

២. ខេត្ដកំពង់ឆ្នាំង៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ដ មានទីតាំងស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង មានទុនសរុបប្រមាណ ១៩ លានដុល្លារ វិនិយោគដោយក្រុមហ៊ុន ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd ។ នៅពេលបើកដំណើរការោងចក្រថ្មីនេះ ក៏នឹងបង្កើតឱកាសការងារចំនួន ១ ១៤២ កន្លែងជូនពលរដ្ឋផងដែរ។

 

528172886 1091923943050649 6524919189237085775 N

 

តាមការឲ្យដឹង រោងចក្រដំឡើងរថយន្ដថ្មី របស់ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងដំណើរការដំឡើងរថយន្ដ Chevrolet របស់អាមេរិក និងរថយន្ដ GAC របស់ចិន ដើម្បីផ្គង់ផ្គង់នៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្ដរជាតិផងដែរ។

 

សូមជម្រាបផងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៦៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៣៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោតសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង៕

 

557923895 1264059269085670 2605831500647301388 N

558876701 1264059255752338 8292023711181242486 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia