អបអរសាទរ! ខេត្ដកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគថ្មីតម្លៃជាង ៦ លានដុល្លារ
Bunthoeun KoemNOVEMBER 23 2025678 views

អបអរសាទរ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ខណៈខេត្ដជាប់បឹងទន្លេសាបមួយនេះ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) ក្នុងទំហំទុនវិនិយោគប្រមាណ ,៥លានដុល្លារ។ ខណៈគម្រោងនេះក៏នឹងបង្កើតឱកាសការងារជាច្រើនកន្លែងផងដែរជូនពលរដ្ឋ។

 

586878429 1310026357822294 6642957762913156446 N

 

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងរោងចក្រផលិតឧបករណ៍តេស្តខាងលើត្រូវបានវិនិយោគដោយក្រុមហ៊ុន EASTERN INTELLIGENT METER (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅក្នុងក្បាលដីលេខ 010098 (តំបន់B) ផ្លូវលំ ភូមិព្រៃពិល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ នៅពេលបើកដំណើរការគម្រោងរោងចក្រថ្មីនេះ នឹងផ្ដល់ឱកាសការងារចំនួន ៨៨៦ នាក់ជូនពលរដ្ឋក្នុងតំបន់ផងដែរ។

 

គួរជម្រាបផងដែរថា ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ខេត្ដកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ១៧ គម្រោង។ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ ទើបទទួលបានគម្រោងរោងចក្រដំឡើងរថយន្ដ Chevrolet និងរថយន្ដ GAC ដែលវិនិយោគដោយក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive manufacturing) មានទុនសរុប ១៩ លានដុល្លារ៕

528172886 1091923943050649 6524919189237085775 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia