ភ្ញៀវឃើញចង់ទិញភ្លេត! ក្បួនលក់៤ របស់ជនជាតិជប៉ុន អាចឱ្យភ្ញៀវមិនទិញមិនបាន
THATSORNA NOVDECEMBER 8 20221.8 K views

នៅពេលដែលរំលឹកទៅដល់ប្រទេសជប៉ុន បងប្អូនប្រហែលជានឹកឃើញទៅដល់ទំនិញដែលមានគុណភាពល្អ ជាប់ធន់ប្រើបានយូរ  ប៉ុន្តែបងប្អូនភាគច្រើនប្រហែលជាមិនបានដឹងទេថា តើជនជាតិជប៉ុនមានរបៀបលក់បែបណា ទើបធ្វើឱ្យផលិតផលនៅក្នុងប្រទេសមួយនេះល្បីល្បាញខ្លាំងបែបនេះ។ ទន្ទឹមនឹងនេះដែរ​ ថ្ងៃនេះ Business Cambodia លើកយកគំនិតលក់សំខាន់ៗបួន ដែលជនជាតិមួយនេះ តែងតែយកមកអនុវត្តក្នុងការលក់ដូរប្រចាំថ្ងៃរបស់ខ្លួន ដែលធ្វើឱ្យភ្ញៀវទិញទាំងសប្បាយចិត្ត ទិញទាំងមិនចាំបាច់បង្ខំ៖

១. មនុស្សបែបណា ផលិតផលបែបនោះ

សុភាសិតជប៉ុនមួយឃ្លាបានលើកឡើងថា មនុស្សបែបណា ផលិតផលបែបនោះ ជាការពិតណាស់អ្នកខ្លះនិយាយខុសតែមួយមាត់ភ្ញៀវអត់ទិញក៏មានដែរ ខណៈអ្នកខ្លះទៀតភ្ញៀវឆាតមក១០ ទៅម្ភៃនាក់ក្នុងមួយថ្ងៃ តែដោយសារសម្តីអាក្រក់ របូតភ្ញៀវអស់ក៏មានដែរ។ ត្រង់ចំណុចនេះហើយទើប កាយវិការពាក្យសម្តីគឺជារឿងសំខាន់ ដោយអ្នកអាចប្រើមាត់របស់អ្នកឱ្យគេទិញ ហើយក៏អាចប្រើមាត់ឱ្យគេស្អប់បានដូចគ្នា។

លើសពីនេះទៅទៀត អ្នកក៏ត្រូវចេះរៀបចំខ្លួនផងដែរ បើអ្នកសិតសក់ ងូតទឹក តែងខ្លួនសមសួន ភ្ញៀវក៏វាយតម្លៃផលិតផលរបស់អ្នកថាល្អដូចគ្នា ព្រោះថាម្ចាស់ចេះរៀបចំអឺវ៉ាន់ បោះជូតបានល្អ ដូច្នេះផលិតផលរបស់អ្នកក៏ល្អដែរ។

២. មិនចង់លក់ទេ តែចង់ជួយ

ឃ្លាមួយទៀតរបស់ជប៉ុននោះគឺ មិនចង់លក់ទេ តែចង់ជួយ  មែនទែនទៅមានអ្នកលក់មួយចំនួននៅក្នុងប្រទេសខ្មែរ មិនទាន់បានអនុវត្តច្បាប់នេះនៅឡើយទេ រហូតមានអ្នកខ្លះ ភ្ញៀវកំពុងដើរមើលអីវ៉ាន់ ដើរកិតភ្ញៀវ ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថា អ្នកកំពុងចាប់បង្ខំពួកគាត់ ដែលធ្វើឱ្យភ្អើលភ្ញៀវអស់។

ផ្ទុយមកវិញ ជនជាតិជប៉ុននៅពេលដែលភ្ញៀវចូលទិញ ពួកគាត់តែងផ្តល់សេរីភាពក្នុងការទិញទំនិញដល់អតិថិជនរបស់ខ្លួន ហើយពួកគេតែងតែឈរចម្ងាយ៣ម៉ែត្រពីភ្ញៀវ លើសពីនេះក្នុងករណីភ្ញៀវចង់បានផលិតផលណាមួយ ឬត្រូវការជំនួយផ្សេងៗ ភ្ញៀវគ្រាន់តែលើកដៃ អ្នកលក់នឹងទៅដល់ភ្លាម ដោយការលក់បែបនេះពិតជាផ្តល់សិទ្ធទៅកាន់ភ្ញៀវមែនទែន ហើយពេលភ្ញៀវទិញទាំងស្រួលចិត្ត ហើយលើកក្រោយពួកគាត់នឹងចូលទិញទៀត។

៣. ល្បឿនគឺជាគុណភាព

ចំណុចទី៣ នេះជាផ្នែកមួយដែលអ្នកលក់ទាំងអស់គ្នាត្រូវពិចារណា ព្រោះថាបើតម្លៃដូចគ្នា គុណភាពដូចគ្នា តែរបស់គេប្រើពេលដឹកត្រឹមតែ១០នាទីដល់ ខណៈដែលយើងវិញមួយថ្ងៃទើបដឹកជូនភ្ញៀវ ធ្វើដូចនេះ ទោះចង់ឬមិនចង់អតិថិជន រត់ទៅទិញរបស់គេហើយ។

៤. ភាពជាអ្នកជំនាញជាអតិភាព

ឃ្លាចុងក្រោយ ជនជាតិជប៉ុនបានលើកឡើងថា ភាពជាអ្នកជំនាញជាអតិភាព ជាក់ស្តែងនៅពេលដែលអ្នកមានជំនាញ អ្នកអាចធ្វើការងារដែលអ្នកកំពុងធ្វើដោយស្រួលដូចគ្នា ប្រសិនបើអ្នកចង់ពូកែរលក់អ្នកត្រូវរៀនសូត្រពីអ្នកលក់ ប្រសិនបើអ្នកចង់ចេះធ្វើគ្រូអណិតវិទ្យាលុះត្រាតែអ្នក ខ្លាំងមុខវិជ្ជានោះ។  ហេតុនោះគឺនៅពេលដែលអ្នកមានចំណេះ ជំនាញនោះអតិភាពរបស់អ្នកក៏ច្រើនជាងអ្នកដែលមិនមានជំនាញដែរ។

អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia