រកស៊ីមានឡើងមានចុះ! មកដឹងក្បួនងើបចេញពីការខាតដែលធ្វើឱ្យការលក់កើនទ្វេដង
Srey NuthJANUARY 27 2024153 views

ស្ទើរតែគ្រាប់អាជីវកម្មទាំងអស់ការចេញរកស៊ីដំបូងៗភាគច្រើនតែងតែចៀសមិនផុតទេពីបញ្ហាលក់ខាត មិនសូវមានគេស្គាល់ប៉ុន្តែនៅពេលដែលជួបបញ្ហាទាំងអស់នេះហើយ ជាអ្នកលក់ត្រូវមានក្បួនដើម្បីទប់ទល់វាឱ្យបានលឿនបំផុតព្រោះអាជីវកម្មត្រូវការចំណូល ហើយចំណូលប្រៀបបានជាដង្ហើមបើគ្មានចំណូលគឺគ្មានដង្ហើមដើម្បីដកដូចគ្នា។

 

ទាក់ទិន្នទៅនឹងបញ្ហាដ៏ឈឺក្បាលនេះហាងជប៉ុនដ៏ល្បីឈ្មោះមួយកន្លែងនឹងធ្វើការចែករំលែកពីបទពិសោធន៍ធ្លាប់រកស៊ីខាត ដល់បងប្អូនទាំងអស់គ្នាថ្លែងទៅកាន់ក្រុមការងារ Business Cambodia លោក អ៊ីង លាងហួតដែលជាអ្នកគ្រប់គ្រងហាងលក់សំលៀកបំពាក់ដ៏ល្បីមួយ ក្រោមម៉ាកយីហោជប៉ុន JingiJapan Newsed & Outlet Center បាននិយាយថា"គិតមកដល់ពេលនេះហាងនេះមានអាយុកាលជិតមួយឆ្នាំហើយដោយការចាប់ផ្តើមអាជីវកម្មដំបូងហាងបានខាតបង់ច្រើនប៉ុន្តែបន្ទាប់ពីប្រើច្បាប់ទាំងបីខាងក្រោមនេះហាងអាចងើបឡើងវិញបានយ៉ាងឆាប់រហ័ស" ដែលក្នុងនោះរួមមាន៖

 

១. ប្រមូសិនពេលមេឃភ្លៀង

 

រាល់ពេលមេឃភ្លៀងគឺជាពេលវេលាដែលមនុស្សភាគច្រើនមិនចង់ចេញក្រៅដូច្នេះហើយជីងហ្គីបានរៀបចំកម្មវិធីពិសេសៗសម្រាប់អ្នកដែលទៅទិញនៅហាងពេលមេឃកំពុងភ្លៀវដើម្បីជាការថ្លែងអំណរគុណដល់ភ្ញៀវ ដែលតស៊ូមកទាំងភ្លៀវ។ លើសពីនេះអ្វីដែលកាន់តែពិសេសនោះគឺ ភ្ញៀវមកទិញទាំងមិនបានរំពឹងថាមានការបញ្ចុះតម្លៃដូច្នេះវាធ្វើឱ្យពួកគេភ្ញាក់ផ្អើល និងធ្វើឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយនិងចងចាំជីងហ្គីកាន់តែច្រើនជាងមុន។

 

២. ផុសវីឌីអូក្នុងបណ្តាញសង្គម TIK TOK

 

ក្នុងសម័យឌីជីថលនេះ មិនចេះប្រើបណ្តាញសង្គមប្រៀបដូចជាការរកស៊ីមិនចេះធ្វើទីផ្សារអញ្ចឹងដែរព្រោះថាសម័យនេះមនុស្សភាគច្រើនទាក់ទងគ្នាតាមរយៈវា មិនថាការកំសាន្តការផ្សាព្វផ្សាយជាដើម ដូច្នេះហើយទើបខាងហាងបានរៀបចំកាដូរបន្តិចបន្តួចសម្រាប់អតិថិជនរបស់ខ្លួនចំពោះដែលផុសវីឌីអូក្នុងហាងរបស់ខ្លួនតាម TIK TOKហើយទទួលបានបេះដូងចាប់ពី១០០ឡើង។ដោយគន្លឹះមួយនេះពិតជាមានប្រសិទ្ធភាពខ្លាំងមែនទែន ដែលធ្វើឱ្យជីងហ្គីចាប់ផ្តើមផ្ទុះការគាំទ្រខ្លាំងតាំងពីពេលនោះមកជីងហ្គីមានអ្នកចាប់អារម្មណ៍ខ្លាំង ហើយអាចទាញភ្ញៀវថ្មីចូលឥតល្លែ។

 

៣.ទិញថែម

 

មិនសូវខុសពីហាងដ៏ទៃមួយចំនួនទៀតដែរជីងហ្គីក៏បានធ្វើការប្រមូលសិននៅតាមឱកាសពិសេសដល់អតិថិជនរបស់ខ្លួនផងដែរ ដោយអតិថិជនដែលធ្វើការជាវសម្លៀកបំពាក់ចំនួន៤ឡើងអតិថិជននឹងទទួលសម្លៀកបំពាក់ថែមមួយភ្លាមថែមទៀតដោយឥតគិតថ្លៃ។ មូលហេតុទាំងអស់នេះហើយបានធ្វើឱ្យជីងហ្គីមានអ្នកស្គាល់កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕​

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia