ណាត់គ្នាឱ្យហើយទៅ! ឆាប់ៗនេះ ផ្សាររាត្រីឥណ្ឌូណេស៊ី នឹងរៀបចំជាលើកដំបូង នៅកម្ពុជាក្នុងទីតាំង១នេះ
ធី ស្រីល័ក្ខNOVEMBER 10 2025816 views

សម្រាប់បងប្អូនដែលចង់សាកមុខម្ហូបរបស់ប្រទេសឥណ្ឌូណេស៊ី ប្រញាប់ណាត់មិត្តភភ្តិឱ្យហើយទៅ ខណៈនៅថ្ងៃសោរ៍-អាទិត្យ ទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ផ្សាររាត្រីឥណ្ឌូណេស៊ីនឹងរៀបចំជាលើកដំបូង នៅផ្លូវថ្មើរជើងចតុមុខ ចាប់ពីម៉ោង៦ ដល់ម៉ោង៩ យប់ផងដែរ។

៤៩

បើតាមការបង្ហោះលើផេកផ្លូវការរបស់ស្ថានទូតឥណ្ឌូណេស៊ី បានឱ្យដឹងថា កុំភ្លេចណាបងប្អូននាំគ្រួសារ និងមិត្តភ័ក្តិមកកម្សាន្តនៅផ្សាររាត្រីឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញឱ្យបានច្រើនដោយបងប្អូនអាចសាកនៅមុខ ម្ហូបឥណ្ឌូនេស៊ីដែលមានដូចជា សាច់មាន់ចង្កាក់ និងប្រហិតក្តៅៗ ព្រមទាំងមានការសម្តែងវប្បធម៌ - របាំ តន្ត្រីបុរាណ និងកម្មវិធីជាច្រើនទៀត​ មិនតែប៉ុណ្ណោះក៏មានតន្ត្រីសប្បាយៗ — រាំតាមចង្វាក់ភេ្លង ដាំងឌុតរបស់ឥណ្ឌូនេស៊ី និងភ្លេង។

៤៨

គួរជម្រាបថា គម្រោងបង្កើតផ្សាររាត្រីនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងប្រជាជនឥណ្ឌូនេស៊ី និងកម្ពុជាព្រមទាំងជួយជម្រុញដល់វិស័យទេសចរណ៍ផងដែរ ដូច្នេះបងប្អូនប្រជាជនខ្មែរកុំភ្លេចទៅចូលរួមសាកល្បងនៅបទពិសោធន៍ថ្មីៗទាំងអស់គ្នាផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia