គម្រោងផលរហ័ស៣នេះ ក្រសួងចាប់ដៃគ្នាជាមួយឥណ្ឌា ដើម្បីជួយជំរុញ វិស័យទេសចរណ៍នៅកម្ពុជា
Ping Chou EngSEPTEMBER 26 2023978 views

លទ្ធផលនៃកិច្ចជំនួបរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវបណ្ឌិត Devynai Khobragade ឯកអង្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឥណ្ឌាប្រចាំនៅកម្ពុជា បានពិភាក្សាគ្នាស្វែងរកឱកាស និងការអភិវឌ្ឍន៍គោលដៅទេសចរណ៍ដើម្បីជំរុញឱ្យលំហូរភ្ញៀវទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់ លោកជំទាវឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដែលបានគាំទ្រនូវគម្រោងអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ដែលក្នុងនោះមានគម្រោងផលរហ័សចំនួន៣ ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា៖

 

១. ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍

 

២. ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍ នៅក្នុងសហគមន៍អេកូផាត់សណ្តាយ  នៅខេត្តកំពង់ធំ

 

៣. ការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍ បឹងស្នេហ៍​ នៅខេត្តព្រៃវែង ។

 

 

បន្ថែមពីនេះភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជុំរុញវិស័យទេសចរណ៍បន្ថែមទៀត។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី្ក​ និងលោកជំទាវអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការជុំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។

 

ជាចុងក្រោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវបណ្ឌិត Devynai Khobragade ឯកអង្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបេ្តជ្ញារួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម-វប្បធម៌-សេដ្ឋកិច្ច និងការកសាងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន៕

 

381070792 694365099390918 867469015254688446 N

 

382745738 694365069390921 6646274575913946991 N

 

380616495 694365189390909 7409843935253402287 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia