មែនទែនទៅ សម្រាប់បងប្អូនដែលចង់ឈប់ធ្វើការចេញរកស៊ីខ្លួនឯង ការជ្រើសរើសមុខរបរយកមករកស៊ីជារឿងសំខាន់ណាស់ ប្រសិនបើរើសត្រូវនឹងធ្វើឱ្យចំណេញ ប៉ុន្តែបើជ្រើសខុស អាចធ្វើឱ្យខាតពេលវេលា ខាតប្រាក់ ឬពេលខ្លះអាចបន្ថែមជាបំណុលសម្រាប់ ម្ចាស់អាជីវកម្មថែមទៀតផង ដូច្នេះ មុនសម្រេចចិត្តចាប់យករបរណាមួយមករកស៊ីត្រូវធ្វើការ ពិចារណាឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ជាមុនសិន។
ជាមួយគ្នានោះដែរ ខាងក្រោមនេះជាមុខរបរទាំង៤ ដែលបងប្អូនជាអ្នករកស៊ីដំបូងៗ មិនគួរប៉ះទេព្រោះបានត្រឹមកំដរទី ផ្សាររកស៊ីមិនទៅមុខទេ៖
១.របរគេកំពុងរកស៊ីច្រើន
សម្រាប់ មុខរបរដែលលោកហៅថាកំដរទីផ្សារនិងគ្មានអនាគតនេះ គឺជាប្រភេទមុខរបរដែលគេ កំពុងតែរកស៊ីច្រើន។ ហើយសម្រាប់របរដែលគេរកស៊ីច្រើននេះ បងប្អូនប្រាកដជាឃើញហើយថានៅ តាមដងផ្លូវយើងនេះគឺគេនិយមរកស៊ីនៅវិស័យកាហ្វេនេះច្រើនណាស់ ដូច្នេះអ្នកដែលមករកស៊ី ក្រោយគេទាំងគ្មានជំនាញច្បាស់លាស់ ឃើញគេលក់ទៅដាច់លក់ទៅបានចំណូលច្រើនចុងក្រោយ បែរជាបិទទ្វារខាតទាំងលុយខាតទាំងពេលវេលាថែមទៀតផង។
ចំពោះ មុខរបរប្រភេទនេះដែរ មិនមែនមានន័យថាមិនល្អ១០០%នោះឡើយ សម្រាប់អ្នកដែល ចាប់របរវិស័យកាហ្វេនេះឈរជើងបានយូរឆ្នាំគឺពិតជាគួរឱ្យសរសើរដោយសារគាត់មានបទ ពិសោធន៍ច្បាស់ ប៉ុន្តែសម្រាប់អ្នកដែលទើបទៅរកស៊ីថ្មីៗគឺឆាប់មានហានិភ័យខ្លាំងណាស់ ដូច្នេះបើ ចង់រកស៊ីវិស័យកាហ្វេចាំរកចំណុចពិសេសជាងគេចាំបើកទើបរស់បានយូរ។
២. របរចង្អៀតខ្លាំងពេក
ជាការពិតណាស់ មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារ កំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែ បែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្ម នេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។
៣. របរចិញ្ចឹមបុគ្គលិកខ្លួនឯងមិនរស់
ជាការពិតណាស់ មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃ គុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។
បែបនេះហើយមុននឹងបងប្អូនសម្រេចចិត្តរកស៊ីត្រូវគិតឱ្យច្បាស់ ហើយត្រូវចេះមើលទីផ្សារ កុំរើសរបរណាដែលមើលទៅមានទីផ្សារតូច ទីផ្សារចង្អៀត ហើយកុំរើសរបរណាដែលលក់ ដាច់តែ១ឆាវៗ ប្រសិនជាយើងគ្មានជំនាញខាងមើលទីផ្សារទេមុននឹងចេញរកស៊ីគួរតែស្រាវជ្រាវឱ្យ ច្បាស់ ឬរកអ្នកជំនាញណាមួយមកពិភាក្សាជាមួយទើបជារឿងល្អ។
៤. របរដើមទុនធំពេក
ចំពោះមុខរបរនេះ សម្រាប់អ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាង នោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង មិនថាជាអាជីវកម្ម បើកដោយខ្លួនឯងឬអាជីវកម្មដែលទិញហ្វ្រេនឆាយគេដែលប្រើទុនច្រើនគឺគួរតែពិចារណាឱ្យច្បាស់ មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះរាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល៕



