រើសដៃគូរកស៊ីខុសស្មើបរាជ័យ៥០%! បើរកមិនបានមនុស្សមានបេះដូង៣ពណ៌នេះទេ រកស៊ីម្នាក់ឯងល្អជាង
ឡុង វឌ្ឍនៈDECEMBER 8 20221.1 K views

គេថាបើសិនអ្នកចង់ទៅមុខលឿន ត្រូវដើរម្នាក់ឯង ប៉ុន្តែបើសិនចង់ទៅមុខបានឆ្ងាយត្រូវទៅជាក្រុម។ យ៉ាងណាមិញ សម្រាប់ការរកស៊ីវិញក៏ដូចគ្នាដែរ ពោលគឺមានអ្នកជំនួញមួយចំនួនសុខចិត្តរកស៊ីតែម្នាក់ឯង មិនមានដៃគូចូលហ៊ុន ព្រោះពួកគាត់អាចនឹងគិតថា រកស៊ីម្នាក់ឯងងាយសម្រេចចិត្ត ចង់ធ្វើអ្វីក៏បាន ចំណេញក៏មូល តែបើខាតក៏មិនឈ្លោះគ្នាជាដើម។ ប៉ុន្តែត្រូវដឹងថា ការរកស៊ីតែម្នាក់ឯង ឬចូលហ៊ុន សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិមួយបែបម្នាក់នោះទេ។  មូលហេតុធំមួយទៀត គាត់សុខចិត្តរកស៊ីតែម្នាក់ឯងព្រោះ គាត់អាចនឹងខ្លាចក្នុងការរកស៊ីចូលហ៊ុន ព្រោះបើរើសដៃគួររកស៊ីខុស អត្រាបរាជ័យអាចនឹងមាន៥០%ទៅហើយ។ ខាងក្រោមនេះគឺជាដៃគូចូលហ៊ុន៣ប្រភេទ ប្រសិនបើអ្នករកមិនបានទេ សុខចិត្តរកស៊ីម្នាក់ឯងវិញល្អជាង។

១. ហ៊ានរួមខាតរួមចំណេញ

អ្នកមករកស៊ីចូលហ៊ុនជាមួយអ្នក ព្រោះរំពឹងចង់ចំណេញគឺមានច្រើន ប៉ុន្តែអ្នកចូលហ៊ុនដែលរួមខាតរួមចំណេញជាមួយគ្នាគឺមិនមានច្រើននោះទេ។ ដូច្នេះប្រសិនបើអ្នកមិនអាចរកអ្នកដែលរួមសុខរួមទុក្ខជាមួយគ្នាបានទេ អ្នកអាចនឹងក្លាយជាជនរងគ្រោះដ៏ឯកោ ពេលដែលការរកស៊ីមិនល្អដូចផែនការ រហូតអាចប្រឈមនឹងការដោះស្រាយបំណុលតែម្នាក់ឯងថែមទៀតផង។

២. ស្ថានភាពហិរញ្ញវត្ថុល្អ

សាកស្រមៃទៅមើលថា ប្រសិនបើអ្នកជិះទូកដ៏ធំមួយរួមគ្នា ស្រាប់តែសុខៗគេលោតទៅជិះទូកផ្សេង ហើយទុកឱ្យអ្នកអុំវាតែម្នាក់ឯង តើចុងក្រោយស្ថានភាពនឹងទៅជាយ៉ាងណា? ប្រាកដជាលំបាកខ្លាំង អុំទៅមុខមិនរួច ឬអាចប្រឈមនឹងការស្លាប់ខ្ពស់បំផុត។ ការរកស៊ីវិញក៏ដូចគ្នា ប្រសិនបើអ្នករកស៊ីជាមួយអ្នកមានបញ្ហាហិរញ្ញវត្ថុ ស្រាប់តែរកស៊ីបានមួយរយៈគេសុំដកទុនវិញ ហើយទុកឱ្យអ្នករ៉ាប់រង ឬស្ថានភាពដែលក្រុមហ៊ុនកំពុងខ្វះខាត វាងាយនឹងសម្លាប់អាជីវកម្មនោះ ឱ្យដួលរលំខ្លាំងណាស់។ ដូច្នេះ កុំរកស៊ីជាមួយមនុស្សដែលកំពុងមានបញ្ហាហិរញ្ញវត្ថុឱ្យសោះ។

៣. ធ្វើជាជំនួយរឹងមាំសម្រាប់អាជីវកម្ម

រើសដៃគូចូលរកស៊ីជាមួយគ្នា គឺដើម្បីមកជួយឱ្យរីកចម្រើន មិនមែនមកក្លាយជាបន្ទុក ឬនាំបញ្ហារាប់រយជំពូកមកម្ចាស់អាជីវកម្មវិញនោះទេ។ ដូច្នេះដៃគូដែលអ្នករកស៊ីជាមួយ គួរតែធ្វើជាជំនួយដ៏រឹងមាំផងដែរ សម្រាប់ទ្រទ្រង់អាជីវកម្មឱ្យរីកចម្រើនទៅមុខ។ គាត់អាចជាជំនួយលើផ្នែក ហិរញ្ញវត្ថុ ជំនាញ កេរ្តិ៍ឈ្មោះ…។

ជារួមមកវិញ បើគ្រាន់តែរើសដៃគូរកស៊ីជាមួយគ្នា ដែលមានតែលុយមួយមុខ មិនទាន់ជាជម្រើសល្អនោះទេ ដូច្នេះអ្នកគួរមើលចំណុចល្អៗចំនួន ៣ខាងលើនេះទៀតទើបជាជម្រើសល្អ។ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះដៃគូរកស៊ី ព្រោះបើរើសខុស អត្រាបរាជ័យក៏ខ្ពស់ផងដែរ៕

ចូលរួមក្នុងក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ  https://t.me/LongVathanak777  

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia