អបអរសាទរខួបគម្រប់ ៩ឆ្នាំនៃធនាគារ ហុង លីអុង កម្ពុជា និងការផ្ដល់ជូនអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់សន្សំមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល ១២ខែ
Sreymom ChaDECEMBER 1 2022

ធនាគារ ហុង លីអុង ជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ដែល
មានប្រវត្តិ១១៧ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយធនាគារនេះបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៣។ ដើម្បីអបអរសាទរខួបគម្រប់ ៩ឆ្នាំ នៅក្នុងប្រទេសកម្ពុជា និងខួបគម្រប់ ១១៧ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ធនាគារ ហុង លីអុង នឹងធ្វើការ​​ផ្ដល់នូវអត្រាការប្រាក់ដ៏ពិសេសជូនដល់អតិថិជនសម្រាប់ការដាក់ប្រាក់សន្សំជាប្រាក់ដុល្លារអាមេរិកលើគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងរយៈពេល ១២ខែ នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៦.៥% ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ៖ លេខទូរស័ព្ទ ០២៣ ៩៩៩ ៧១១ អ៊ីម៉ែល info@hlbkh.hongleong.com ទំព័រហ្វេសប៊ុក / Instagram @HLBCambodia ឫ គេហទំព័រ www.hlb.com.kh

Photo 2022 12 01 09 24 38

ធនាគារ ហុង លីអុង បានរីកចម្រើនក្លាយជាធនាគារដ៏រឹងមាំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុរឹងមាំដទៃទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ ជាមួយនឹងវត្តមាននៅក្នុងប្រទេស សិង្ហបុរី វៀតណាម ហុងកុង​ ចិន និងកម្ពុជា។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ហុង លីអុង នៅតែប​ន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការរីកលូតលាស់ និងចូលរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ
ព្រមទាំងមានការទទួលបាន​នូវបទពិសោធន៍ និងជំនាញពីទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបន្ថែម​គុណប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។

 

Photo 2022 12 01 09 25 21

លើសពីនេះ ធនាគារ ហុង លីអុង មានមោទកភាពជាធនាគារសហគមន៍មួយដែលមានគុណតម្លៃស្នូលរបស់ខ្លួនគឺ
ឈរជើងនៅទីនេះក្នុងរយៈពេលវែង។ ធនាគារ ហុង លីអុង មានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ ដែលមិនត្រឹមតែអំណោយផលសម្រាប់អាជីវកម្មប៉ុណ្ណោះទេ តែក៏មានភាពអំណោយផល និងផ្ដល់ការគាំទ្រដល់សហគមន៍ដែលនៅជុំវិញយើង ជួយឱ្យសហគមន៍មានភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងភាព រឹងមាំយូរអង្វែង។

Photo 2022 12 01 09 25 07

នាយកគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង លោក Terrence Teoh​ បានមានប្រសាសន៍ថា៖

ជូនចំពោះអតិថិជនជាទីគោរព យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន សម្រាប់ការជឿទុកចិត្តមកលើធនាគារយើងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលធ្វើឱ្យយើងខ្ញុំក្លាយជាធនាគារពាណិជ្ជដ៏ឈានមុខមួយនៅ ក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានកិត្តិយសដែលទទួលបានការជឿទុកចិត្តពីអតិថិជន ហើយយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តដើម្បីបម្រើសេវាកម្មធនាគារជូនអតិថិជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

Photo 2022 12 01 09 24 53

ជូនចំពោះបុគ្គលិកធនាគារផ្ទាល់ សូមអរគុណចំពោះការផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការជាមួយអ្នកទាំងអស់គ្នាដែលមាន ទេពកោសល្យ និងតែងតែខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តលើការងារជារៀងរាល់ថ្ងៃ។ ការប្តេជ្ញាចិត្តរបស់អ្នក
ក្នុងការផ្ដល់សេវាកម្មយ៉ាងល្អជូនអតិថិជន និងផ្ដល់គុណតម្លៃដល់ធនាគារ គឺជាកត្តាសំខាន់​​ដែលធ្វើអោយ​ធនាគារ
ហុង លីអុង ក្នុងប្រទេសកម្ពុជាតែងតែទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។

ជូនចំពោះដៃគូសហការជាទីគោរព ខ្ញុំជឿជាក់ថា នៅពេលដែលអតិថិជនរបស់យើងរីកចម្រើន​ ធនាគារក៏ដំណើរការប្រសើរឡើងដូចគ្នា។ យើងខ្ញុំមានមោទកភាពដែល​បាន​ក្លាយ​ជា​អ្នកចូលរួមចំណែកបង់ពន្ធច្រើនបំផុតមួយក្នុងចំណោមអ្នកជាប់ពន្ធនានាសម្រាប់ប្រទេសកម្ពុជា ហើយយើងអាចធ្វើទៅបានដោយសារតែការគាំទ្រ និងការជឿទុកចិត្តពី
អតិថិជន សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការិយាល័យឥណទានកម្ពុជា។ យើងខ្ញុំសន្យាថានឹងផ្ដល់ជូនសេវាកម្មធនាគារបន្តទៅមុខឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

ធនាគារ ហុង លីអុង ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ ដែលមានដើមកំណើតចំណាស់ជាងគេក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ​១៩០៥។

Sreymom Cha

អត្ថបទសរុប៖ 230

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia