ឱកាសល្អ! ក្រសួង ប្រកាសរើសឱ្យមន្រ្តីរាជការប្រឡងចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ជាច្រើននាក់
ធី ស្រីល័ក្ខFEBRUARY 2 20238.6 K views

យោងតាមលិខិតរបស់ក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យដឹងថា ក្រសួងនឹងរៀបចំការប្រឡងជ្រើសរើសបេក្ខជនជាមន្រ្តីរាជការទាំងពីរភេទចំនូន ១០០រូប (ប្រភេទក្របខណ្ឌ “ក” ចំនួន៧១រូប និង “ខ” ចំនួន២៩រូប) ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមគោលការណ៍ដែលបានកំណត់ដូចខាងក្រោមនេះ។

ចំពោះលក្ខណ្ឌនៃការជ្រើសរើសវិញគឺមានដូចជា ប្រភេទក្របខណ្ឌ “ក” ត្រូវតែជាមន្រ្តីរាជការស៊ីវិលដែលបានតាំងស៊ប់ក្នុងក្របខណ្ឌ កម្រិតវគ្គបណ្តុះបណ្តាលគឺត្រូវតែមានសញ្ញាបត្របរិញ្ញបត្រ ឬសញ្ញាបត្រមានតម្លៃសមមូលឡើងទៅ។ នៅក្នុងនោះត្រូវតែមានសញ្ញាបត្រ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រង សេដ្ឋកិច្ច រដ្ឋបាលធុរកិច្ច ព័ត៌មានវិទ្យា ឬនីតិសាស្រ្ត។

សម្រាប់ក្របខណ្ឌ “ខ” វិញ គឺត្រូវជាមន្រ្តីរាជការស៊ីវិលដែលបានតាំងស៊ប់ក្នុងក្របខណ្ឌ ត្រូវមានសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រមានតម្លៃសមមូលឡើងទៅ។ នៅក្នុងនោះត្រូវតែមានសញ្ញាបត្រ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រង សេដ្ឋកិច្ច រដ្ឋបាលធុរកិច្ច ព័ត៌មានវិទ្យា ឬនីតិសាស្រ្ត។

សូមបញ្ជាក់ថា សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ត្រូវមកបំពេញពាក្យសុំចូលរួមប្រឡងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដែលអាចរកបាននៅគេហទំព័រនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ www.pd.mef.gov.kh គេហទំព័រអគ្គនាយកដ្ឋានរតនាគារជាតិ www.treasury.gov.kh ឬគហទំព័រវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ www.efi.gov.kh រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ តទៅ៕

អានលិខិតពេញនៅខាងក្រោមនេះ៖

៧
៨
៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia