ឱកាសធ្វើជាអនុប្រធាន! ក្រសួង ប្រកាសរើសមន្រ្តីរាជការដែលមានលក្ខខណ្ឌទាំងនេះ ឱ្យប្រឡងចូលធ្វើជាអនុប្រធាន
ធី ស្រីល័ក្ខFEBRUARY 3 20231.1 K views

យោងតាមការចេញផ្សាយដោយក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈនឹងធ្វើការជ្រើសរើសមន្រ្តីដែលមានលក្ខណៈសម្បត្តិសមស្រប ឱ្យទទួលមុខតំណែងជាអនុប្រធាននាយកដ្ឋាននីតិកម្ម ណៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ដើម្បីបំពេញបន្ថែមលើចំនួនអនុប្រធាននាយកដ្ឋានដែលមានស្រាប់។

ចំពោះបេក្ខជនដែលចង់ធ្វើការនៅតួនាទី១នេះ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា៖

  • មានសញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬផ្នែករដ្ឋបាលសាធារណៈឬផ្នែកជំនាញប្រហាក់ប្រហែល
  • មានបទពិសោធន៍ការងារចាប់ពី ៣ឆ្នាំឡើងទៅ
  • មានសមត្ថភាពអាចប្រើប្រាស់ភាសាបរទេសបាន
  • ចេះធ្វើការជាក្រុម។

សូមបញ្ជាក់ថា ការជ្រើសរើសនឹងដំណើរការដោយផ្អែកតាមគោលការណ៍គុណាធិបតេយ្យ ដោយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរ និងកិច្ចសម្ភាសន៍។ សម្រាប់មន្រ្តីរាជការទាំងអស់ដែលចាប់អារម្មណ៍ សូមអញ្ជើញមកដាក់ពាក្យស្នើសុំចូលរួមការប្រឡងនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃទីស្តីការក្រសួងមុខងារសាធារណៈ ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ព័ត៌មានលំអិត អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 012 811 977,017 779 998 និង 012 558 126 ៕

2

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia