សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាគ្រប់កម្រិតសិក្សាជូនសិស្ស ៣៧៦ នាក់
Bunthoeun KoemJULY 19 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស ចាប់ពីថ្នាក់ទារកដ្ឋានដល់មធ្យមសិក្សាសរុបចំនូន ៣៧៩ នាក់ (ស្រី ១៩៧ នាក់ ប្រុស ១៨២ នាក់)។ ខណៈកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ស៊ាង ​ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលសិស្សជាច្រើនរូបទៀត។

6

លោកបណ្ឌិត សេង រិទ្ធី ស្ថាបនិក និងជាអគ្គនាយកសាលាអន្ដរជាតិហ្គោលដិនប៊្រីជភ្នំពេញបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រីកគុណភាពសិក្សា ចំណេះដឹងទូលំទូលាយដល់សិស្ស សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ បានខិតខំអភិវឌ្ឍន៍ខ្លួនជាបន្ទាប់រហូតដល់មានការទទួលស្គាល់ និងការផ្ដល់អាជ្ញាបណ្ណឲ្យប្រើប្រាស់ និងអនុវត្ដកម្មវិធីចំណេះដឹងទូទៅរបស់ក្រសួងអប់រំរដ្ឋអូស្ដ្រាលីភាគខាងលិច ចាប់ពីកម្រិតមត្ដេយ្យសិក្សា ដល់ថ្នាក់ទី១២។ លក្ខណៈពិសេសរបស់សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញមានដូចជា៖

១. ផ្តល់ជូនសិស្សានុសិស្សនូវការអប់រំចំណេះទូទៅរបស់ក្រសួងអប់រំប្រទេសអូស្ត្រាលី រួមជាមួយកម្មវិធីចំណេះទូទៅភាសាខ្មែរ និងភាសាចិនជាភាសាបន្ថែម ដែលសញ្ញាបត្របាក់ឌុប (Western Australian Certificate of Education) ចេញដោយក្រសួងអប់រំរដ្ឋអូស្ត្រាលីភាគខាងលិច ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងទូទាំងសាកលលោក។

២. ក្នុងកម្មវិធីសិក្សាថ្នាក់ទី១១ និងថ្នាក់ទី១២ មានមុខវិជ្ជាជំនាញយ៉ាងសម្បូរបែបសម្រាប់ឱ្យសិស្សជ្រើសរើសរៀនត្រៀមចូលសាកលវិទ្យាល័យ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការកសាងសមត្ថភាពសិស្ស និងតម្រង់ទិសដល់សិស្សរួចជាស្រេចក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។

៣. ចក្ខុវិស័យរបស់សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញគឺ “ធានាឱ្យមានការអប់រំប្រកបដោយតុល្យភាព និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងសាកលលោក ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា “សមិទ្ធិផលធំបំផុតរបស់ប្រទេសជាតិគឺធនធានមនុស្ស” និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការអភិវឌ្ឍ “មូលធនមនុស្ស”

16

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត សេង រិទ្ធី ក៏បានលើកយកសមិទ្ធិផលធំៗរបស់សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញនៅចុងឆ្នាំសិក្សា២០២៤-២០២៥ និងការកំណត់ទិសដៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ផងដែរ ដោយក្នុងនោះរួមមាន៖

១. ការផ្ទេរការសិក្សារបស់សិស្សទៅរៀនបន្តនៅបរទេសមានភាពងាយស្រួល និងមិនចាំបាច់រៀនបំប៉ន មានន័យថា សិស្សានុសិស្សនៃសាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញបានទៅបន្តការសិក្សានៅបរទេសជាបន្តបន្ទាប់ នៅប្រទេសធំៗ ត្រូវបានអនុញ្ញាតឱ្យចូលរៀនដោយមិនចាំបាច់ធ្វើតេស្ត ឬរៀនបំប៉នឡើយ មានដូចជា៖ សហរដ្ឋអាមេរិក ប្រទេស បារាំង ណូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលីជាដើម ។ នេះគឺដោយសារសាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញមាន ការទទួលស្គាល់ដោយក្រសួងអប់រំនៃរដ្ឋអូស្ត្រាលីភាគខាងលិច ហើយសិស្សានុសិស្សសុទ្ធតែមានសមត្ថភាពខ្ពស់ មិនចាញ់សិស្សបរទេសឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺរដ្ឋាភិបាលនៃរដ្ឋអូស្ត្រាលីភាគខាងលិច ផ្តល់ជូនអាហារូបករណ៍ចំនួនពីរម៉ឺនដុល្លារអូស្ត្រាលីដល់សិស្សានុសិស្សរបស់សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ ដែលចង់ទៅបន្តការសិក្សាកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យនានា ក្នុងរដ្ឋអូស្ត្រាលីភាគខាងលិចទៀតផង។

២. ចំនួនសិស្សពូកែកើនឡើង៖ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ សិស្សានុសិស្សសាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញទទួលបាននិទ្ទេស A ចំនួន ៤៩% និទ្ទេស B ចំនួន ៣៩% និងនិទ្ទេស C ចំនួន ១១% សរុបស្មើនឹង ៩៩% ខណៈឆ្នាំសិក្សា ២០២៣-២០២៤ សិស្សបាននិទ្ទេស A និទ្ទេស B និងនិទ្ទេស C មានសរុប ៨២% ។

៣. ទិសដៅក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដែលនឹងបើកបវេសនកាលនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញបានបង្កើតថ្នាក់ Robotics សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៤ រហូតដល់ថ្នាក់ទី១២ ដើម្បីឱ្យសិស្សអាច៖

  • បង្កើនបំណិន និងចំណាប់អារម្មណ៍លើការអប់រំផ្នែកស្ទែម (STEM) តាមរយៈការអនុវត្តដោយផ្ទាល់លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា និងការសរសេរកូដ (Coding) ។
  • អភិវឌ្ឍបំណិនសតវត្សទី២១ តាមរយៈការរៀនដោះស្រាយបញ្ហា ការគិតបែបស៊ីជម្រៅ ការច្នៃប្រឌិត នវានុវត្តន៍ ការធ្វើការងារក្រុម ការទំនាក់ទំនង និងភាពអំណត់អត់ធ្មត់។
  • លើកកម្ពស់ការសិក្សា តាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងលើមុខវិជ្ជាវិទ្យាសាស្ត្រ ដើម្បីជួយឱ្យសិស្ស មានការយល់ដឹង និងផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃ។
  • កសាងទំនុកចិត្ត ការត្រៀមខ្លួនរួចជាស្រេចសម្រាប់គន្លងអាជីពការងាររនៅថ្ងៃអនាគតដូចជា វិស្វករផ្នែកស្ថាបត្យកម្ម វិស្វករកុំព្យូទ័រ ផ្នែកមេកានិច និង ផ្នែក AI ជាដើម។

5

ក្រោយស្ដាប់ការលើកឡើងរបស់លោកបណ្ឌិត សេង រិទ្ធី ខាងលើរួចមក ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធអប់រំរបស់សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ។ ឯកឧត្ដមបញ្ជាក់ថា សាលានេះមានចង្ខុវិស័យច្បាស់លាស់ដែលធានាឲ្យមានការអប់រំប្រកបដោយតុល្យភាព តម្លាភាព និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិ និងសកលលោក ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានមានប្រសាសន៍ថា «សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិគឺធនធានមនុស្ស និងមូលធនមនុស្ស»

ក្នុងនោះឯកឧត្ដមក៏បានកោតសរសើរ ចំពោះសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ ដែលបានបន្ថែមកម្មវិធីសិក្សា បង្រៀនសិស្សានុសិស្សអំពីការសរសេរកូដ (Coding) និងកម្មវិធីមនុស្សយន្ដ (Robotics) ដែលជាការចាប់ផ្ដើមវិថីបំណិនជីវិតដ៏ប្រសើរសម្រាប់បណ្ដុះបញ្ញាសិប្បនិមិត្ដ (AI) ដល់សិស្សានុសិស្សផ្នែកបច្ចេកវិទ្យាស្របតាមការរីកចម្រើនជឿនលឿននៅកម្ពុជានាពេលបច្ចុប្បន្ន និងនៅបណ្ដាប្រទេសជឿនលឿនក្នុងពិភពលោក។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបានណែនាំឲ្យសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ គណៈគ្រប់គ្រង ដ៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ បន្ដយកចិត្ដទុកដាក់ជំរុញការបង្រៀនអក្សរសាស្ដ្រភាសាខ្មែរ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ខ្មែរឲ្យបានច្រើន ដើម្បីឲ្យកូនខ្មែរចេះប្រើប្រាស់ភាសា អក្សរសាស្ដ្រខ្មែរឲ្យបានត្រឹមត្រូវ ក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ជាអ្នកបន្ដវេនថែរក្សាសុខសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ និងខិតខំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្មារតីសិស្សានុសិស្សឲ្យចូលចិត្ដអាន ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងទូទៅ និងបណ្ដុះបញ្ញាឲ្យចូលចិត្ដការស្រាវជ្រាវ សមដូចប្រធានបទនៃទិវាជាតិអំណានក្នុងឆ្នាំ២០២៤ ថា «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» និងទិវាជាតិអំណានលើកទី១០ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មានប្រធានបទ «ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម»

4

សូមជម្រាបថា សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ មកដល់ឆ្នាំសិក្សា ២០២៥-២០២៦ សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជ មានសាលាឧបសម្ព័ន្ធចំនួន ៤ នៅក្នុងរាជធានីភ្នំពេញគឺ៖ សាខាទី១. ស្ថិតនៅខណ្ឌទួលគោក, សាខាទី២. ស្ថិតនៅខណ្ឌសែនសុខ, សាខាទី៣. ស្ថិតនៅខណ្ឌឫស្សីកែវ និងសាខាទី៤. ស្ថិតនៅខណ្ឌច្បារអំពៅ ដែលបានរួមចំណែកអនុវត្ដយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្ដិមុនៗ និងអនុវត្ដយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្ដិទី៧ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងនោះដែរ សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី ចូលរៀនថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ ដោយក្នុងនោះសាលាទទួលចុះឈ្មោះសិស្សចាប់ពីអាយុ ១ឆ្នាំកន្លះ រហូតដល់ថ្នាក់ទី១២។ កម្មវិធីចំណេះទូទៅរបស់ក្រសួងអប់រំប្រទេសអូស្ត្រាលី ចាប់ពីថ្នាក់មត្តេយ្យដល់ទី១២ មាន៣ភាសា៖ អង់គ្លេស~ខ្មែរ~ចិន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញតាមរយៈលេខ៖ 076 5000 988 ឬហ្វេសប៊ុកផេក Golden Bridge International School of Phnom Penh 

1

2

3

9

11

10

7

12

14

13

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia